វិស័យ​ការបរទេស

​​ ជម្លោះការទូតរវាងចិន និងហ្វីលីពីន ឡើងកម្តៅខ្លាំង ក្រោយទីក្រុងម៉ានីល បដិសេធការដេញថ្លៃគម្រោងស្ពានតម្លៃជិត៤ពាន់លានដុល្លាររបស់ក្រុមហ៊ុនរដ្ឋចិន


កម្តៅជម្លោះនយោបាយការទូតរវាងហ្វីលីពីន និងចិន បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងការសម្រេចចិត្តរបស់ក្រសួងកិច្ចការសាធារណៈហ្វីលីពីន ក្នុងការបដិសេធមិនឱ្យក្រុមហ៊ុនរដ្ឋចិន ដេញថ្លៃគម្រោងសាងសង់ស្ពានឆ្លងសមុទ្រតម្លៃជិត៤ពាន់លានដុល្លារ ដោយសារព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ។
វិស័យ​ការបរទេស
ដោយ

 ជុំវិញបញ្ហារកាំរកូសនេះ សារព័ត៌មាន The Philippines Daily Inquirer បានរាយការណ៍ថា សហគមន៍ធុរជនហ្វីលីពីន បានចេញមុខអំពាវនាវ កុំឱ្យជម្លោះនយោបាយកាត់ផ្តាច់ផ្លូវសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃជិត៤៨ពាន់លានដុល្លារក្នុង១ឆ្នាំៗ។
កម្តៅជម្លោះការទូត និងសេដ្ឋកិច្ចរវាងហ្វីលីពីន និងចិន បានកើនឡើងគួរឱ្យព្រួយបារម្ភ បន្ទាប់ពីស្ថាប័នសន្តិសុខ និងសមាគមនាវានុវត្តន៍ហ្វីលីពីន បានប្រឆាំងនឹងក្រុមហ៊ុនរដ្ឋចិន ដែលបានដាក់តម្លៃដេញថ្លៃក្នុងគម្រោងសាងសង់ស្ពានឆ្លងសមុទ្រប្រវែង៣២គីឡូម៉ែត្រតម្លៃ៣,៩ពាន់លានដុល្លារ។ ហ្វីលីពីន បានសម្រេចបដិសេធ និងពន្យារពេលផ្តល់កិច្ចសន្យាដោយសារបារម្ភពីហានិភ័យ នៃការធ្វើចារកម្ម ការលួចប្រមូលព័ត៌មានសម្ងាត់យោធា និងការបំផ្លិចបំផ្លាញលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិ។
ការបដិសេធរបស់រដ្ឋាភិបាលហ្វីលីពីននេះ បានធ្វើឱ្យសហគមន៍ធុរជន និងតំណាងសង្គមស៊ីវិលហ្វីលីពីន ចំនួន២០រូប ចេញសេចក្តីថ្លែងការណ៍រួម ដោយព្រមានថា ប្រសិនបើទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បន្តដុនដាបបែបនេះទៀត វានឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចរបស់ហ្វីលីពីន។ ក្រុមធុរជនបានជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីន ប្រកាន់យកគោលនយោបាយការបរទេសម៉ឺងម៉ាត់ ប៉ុន្តែប្រកបដោយភាពចាស់ទុំខាងការទូត ដើម្បីការពារអធិបតេយ្យភាពជាតិផង និងរក្សាបាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផង ដោយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ ពាណិជ្ជកម្ម និងការងាររបស់ប្រជាជនឡើយ។
បច្ចុប្បន្នសង្គ្រាមវោហារសាស្ត្រ និងការវាយប្រហារពាក្យសម្តីគ្នានៅលើបណ្តាញសង្គមរវាងភាគីទាំងពីរ កំពុងបង្កភាពរកាំរកូសយ៉ាងខ្លាំង។ ក្រុមធុរជនបានព្រមានថា ការដុតកម្តៅជម្លោះបែបនេះមិនបានផ្តល់ផលប្រយោជន៍អ្វីក្រៅពីការខាតបង់សេដ្ឋកិច្ចនោះទេ។
សូមបញ្ជាក់ថា ចិន គឺជាប្រភពនាំចូលទំនិញធំបំផុតរបស់ហ្វីលីពីន ដែលមានទំហំទឹកប្រាក់រហូតដល់ទៅជាងជាង៣៨ពាន់លានដុល្លារ ខណៈដែលចិន ក៏ជាទីផ្សារនាំចេញធំជាងគេទី៤របស់ហ្វីលីពីន ជាមួយនឹងទំហំជាង៩ពាន់លានដុល្លារអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ផ្លាស់ប្ដូរល្បែងយុទ្ធសាស្ត្រដោយបោះដៃចូលចរចាសន្តិភាពនៅមីយ៉ាន់ម៉ា ដើម្បីដោះដូរយករ៉ែកម្រ

ឯកសារយុទ្ធសាស្ត្រសម្ងាត់របស់ក្រសួងការបរទេសអាម៉េរិក ដែលទើបចេញផ្សាយនៅលើគេហទំព័រផ្លូវការបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីល្បែងទូតសន្តិភាពរបស់ក្រុងវ…

តុលាការ ICJ បោះឆ្នោតជ្រើសរើសចៅក្រម៥រូប ខណៈសិង្ហបុរី បញ្ជូនបេក្ខភាពស្រ្តីចូលរួមប្រជែងជាលើកដំបូង

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានរៀបចំការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីជ្រើសរើសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ