ជម្លោះថាមពល

តើជម្លោះថាមពលរវាងឥណ្ឌូនេស៊ី និងសិង្ហបុរី អាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលក្នុងតំបន់ទេ?


ទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលរវាងឥណ្ឌូនេស៊ី និងសិង្ហបុរី មានភាពរកាំរកូស និងតឹងសរសៃកដាក់គ្នាខ្លាំងឡើងៗ ជុំវិញកិច្ចព្រមព្រៀងអគ្គិសនី និងឧស្ម័នធម្មជាតិ។ សារព័ត៌មាន The Straits Times បានរាយការណ៍ថា ទោះបីជាបញ្ហានេះមិនមែនជាជម្លោះនយោបាយដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែការខ្វែងគំនិតគ្នានេះបានក្លាយជាស្នាមប្រេះឆាសេដ្ឋកិច្ចថ្មីមួយនៅក្នុងតំបន់អាស៊ាន។
ជម្លោះថាមពល
ដោយ

កិច្ចចរចាពាណិជ្ជកម្មថាមពលរវាងប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី កំពុងជាប់គាំងដោយសារភាគីទាំងសងខាងរក្សាជំហររៀងខ្លួនយ៉ាងរឹងប៉ឹង ខណៈគិតត្រឹមដើមខែវិច្ឆិកា នេះ បញ្ហាអគ្គិសនី និងឧស្ម័នធម្មជាតិ មិនទាន់អាចរកច្រកចេញឃើញនៅឡើយទេ។ ភាគីឥណ្ឌូនេស៊ី បានប្រកាសយ៉ាងដាច់អហង្ការថា ខ្លួនមិនបិទទ្វារចំពោះការនាំចេញនោះទេ ប៉ុន្តែត្រូវតែមានតម្លៃសមស្រប និងការធានាផលប្រយោជន៍ជាតិ ជាអតិបរមា។ ចំណែកឯសិង្ហបុរី កំពុងត្រូវការជាចាំបាច់នូវប្រភពថាមពលបៃតង ដើម្បីធានាសន្តិសុខថាមពល និងសម្រេចគោលដៅកាត់បន្ថយកាបូនរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ ឥណ្ឌូនេស៊ី លោក បាហ្វលីល ឡាហាដាលៀ (Bahlil Lahadalia) បានប្រកាសជាចំហថា ឥណ្ឌូនេស៊ី ដាច់ខាតនឹងមិននាំចេញអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរីឡើយ លុះត្រាតែប្រទេសទាំងពីរព្រមព្រៀងគ្នាលើតម្លៃដ៏សមរម្យមួយ។ ការប្រកាសនេះបានធ្វើឱ្យផែនការនាំចូលថាមពលស្អាតកម្រិតទាបរហូតដល់៣,៤ជីហ្គាវ៉ាត់របស់សិង្ហបុរី ដែលគ្រោងនឹងដំណើរការនៅត្រឹមឆ្នាំ២០៣៥ ធ្លាក់ក្នុងភាពមិនច្បាស់លាស់ជាថ្មី។
មិនត្រឹមតែរឿងអគ្គិសនីនោះទេ ភាពតានតឹងនេះ ក៏រាលដាលដល់ឧស្ម័នធម្មជាតិ ផងដែរ ដោយលោក បាហ្វលីល ឡាហាដាលៀ បានចោទប្រកាន់ និងបង្ហាញការមិនពេញចិត្តចំពោះក្រុមហ៊ុនសិង្ហបុរី មួយចំនួន ដែលបានយកធនធានឧស្ម័នរបស់ឥណ្ឌូនេស៊ី ទៅលក់បន្តឱ្យភាគីទីបី ដោយទាមទារឱ្យមានការជួញដូរដោយផ្ទាល់ដោយគ្មានអ្នកកណ្តាល ដើម្បីកុំឱ្យបាត់បង់ផលប្រយោជន៍ជាតិ។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានចេញមុខបកស្រាយ និងច្រានចោលការព្រួយបារម្ភនេះ ដោយបញ្ជាក់ថា ទោះបីជាមានក្រុមហ៊ុនជាង៥០ កំពុងធ្វើពាណិជ្ជកម្មឧស្ម័ននៅសិង្ហបុរី ក៏ដោយ ក៏បំពង់បង្ហូរឧស្ម័នដោយផ្ទាល់ពីឥណ្ឌូនេស៊ី មកកាន់សិង្ហបុរី គឺត្រូវបានប្រើប្រាស់សម្រាប់តែការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះ ពុំមានការយកទៅលក់បន្តខុសប្រក្រតីនោះឡើយ។ ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរនេះកំពុងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មថាមពលក្នុងតំបន់រងការគំរាមកំហែងមួយកម្រិតទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តុលាការ ICJ បោះឆ្នោតជ្រើសរើសចៅក្រម៥រូប ខណៈសិង្ហបុរី បញ្ជូនបេក្ខភាពស្រ្តីចូលរួមប្រជែងជាលើកដំបូង

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានរៀបចំការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីជ្រើសរើសច…

ការវាយប្រហារតាមអ៊ីនធឺណិតលើទូក្លាស្សេតាមផ្សារទំនើបកំពុងរាលដាលពេញទ្វីបអឺរ៉ុប ធ្វើឱ្យអាហាររាប់តោនខូច

ការវាយប្រហារតាមអ៊ីនធឺណិតដោយក្រុមហ៊ុន Hacker ទៅលើបណ្តាញផ្សារទំនើបនានាក្នុងទ្វីបអឺរ៉ុប បានរីករាលដាលយ៉ាងរហ័សកាលពីថ្ងៃចន្ទ ដោយបានវាយប្រហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ