អត្ថបទក្រុមហ៊ុន

Yeo’s ជួយឱ្យសុបិនកុមារនៅសហគមន៍ក្រីក្រក្លាយជាការពិតតាមរយៈការផ្ដល់ឱកាសការអប់រំ


Yeo’s ដែលជាម៉ាកភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា បានប្រកាសក្នុងយុទ្ធនាការ «រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា» ថាខ្លួនបានចាប់ផ្ដើមសាងសង់សាលាមត្តេយ្យទីពីរ សម្រាប់កុមារក្រីក្រកុំពុងរស់ នៅសង្កាត់ស្ទឹងមានជ័យ អតីតទីតាំងចាក់សំរាមស្ទឹងមានជ័យ រាជធានីភ្នំពេញ។ គំនិតផ្ដួចផ្ដើម នៃការសាងសង់នេះ ធ្វើឡើងក្រោមកិច្ចសហការ ជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងគោលបំណងចូលរួមចំណែកដល់សង្គមកម្ពុជា តាមរយៈការផ្តល់នូវការអប់រំកាន់តែប្រសើរឡើង សម្រាប់កុមារនៅកម្ពុជា និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារពួកគេនាពេលអនាគត។
យុទ្ធនាការទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន Yeo’s Cambodia ដោយសហការនឹងអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្កើតកម្មវិធី «រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា» និងសម្ពោធជាផ្លូវការ នៃការដ្ឋានសាងសង់សាលាមត្តេយ្យថ្មីទីពីរសម្រាប់កុមារក្រីក្រ នៅសង្កាត់ស្ទឹងមានជ័យ
ដោយ

ក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់នេះផងដែរ បានមានការចូលរួមពីសំណាក់លោក ណាំ ណុច ដែលជានាយកផ្នែកលក់នៃក្រុមហ៊ុន Yeo’s Cambodia និងលោក Scott Neeson ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ព្រមទាំងព្រះសង្ឃ បាននិមន្តឱ្យចូលរួមដើម្បីសូត្រមន្តប្រោសព្រហ្មក្នុងកម្មវិធីនេះផងដែរ។​

គួរដឹងដែរថា ក្រុមហ៊ុន Yeo’s បានចាប់ផ្ដើមយុទ្ធនាការ «រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា» តាំងពីខែធ្នូ ឆ្នាំ២០២១មកម្លេះ ហើយបានបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីធ្វើការសាងសង់សាលារៀនទីពីរនេះ។ ក្រុមហ៊ុន Yeo’s ក៏បានណែនាំអំពីការរចនាកំប៉ុងភេសជ្ជៈដែលមានចំនួនកំណត់ ដោយផ្សារភ្ជាប់ចក្ខុវិស័យ និងម៉ាកយីហោរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ កំប៉ុងដែលមានភាពទាក់ទាញភ្នែក ហើយប្លែកទាំងអស់នោះបានបង្កើនការយល់ដឹងអំពីការខិតខំប្រឹងប្រែងគាំទ្រសហគមន៍នៃយុទ្ធនាការមួយនេះ រួមទាំងអញ្ជើញប្រជាជនកម្ពុជានិងអតិថិជនរបស់Yeo’s ទាំងអស់ ឱ្យចូលរួមជាផ្នែកមួយនៃយុទ្ធនាការរបស់យើងដើម្បីផ្តល់ការគាំទ្រនិងជួយលើកស្ទួយជីវិតកុមារកម្ពុជា ដើម្បីបង្កើតអនាគតដ៏ល្អ ប្រសើរសម្រាប់ពួកគេ

រហូតមកដល់សព្វថ្ងៃ កម្មវិធីមួយនេះបានឈានមកដល់ដំណាក់កាលចុងក្រោយហើយ ដោយអគារសាលាមត្តេយ្យទីពីរនេះ នឹងត្រូវបាន ចាប់ផ្ដើមបើកដំណើរការឆាប់ៗនេះដោយអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលនឹងទទួលសិស្សរហូតដល់ទៅ ៥០នាក់ និងអាចបម្រើដល់ពលរដ្ឋដែលរស់នៅតំបន់ខាងត្បូងអតីតទីលានចាក់សំរាមស្ទឹងមានជ័យ។ គួររំឭកផងដែរថា អង្គការមូលនិធិកុមារកម្ពុជា (CCF) ក៏បានសាងសង់ និងបើកដំណើរការសាលាមត្តេយ្យមួយផ្សេងទៀតរួចមកហើយ នៅប៉ែកខាងជើងនៃគំនរសំរាមស្ទឹងមានជ័យ។ ទោះជាយ៉ាងនេះក្ដី សាលានេះស្ថិតនៅឆ្ងាយខ្លាំងណាស់សម្រាប់គ្រួសារមួយចំនួនដែលមិនអាចបញ្ជូនកូនរបស់ពួកគេទៅរៀនបាន ដោយសារត្រូវប្រើប្រាស់ពេលវេលាច្រើន និងថវិកាចំណាយលើការធ្វើដំណើរ។ ដូច្នេះហើយ សាលាមត្តេយ្យទីពីរនេះក៏ត្រូវបានដាក់ស្នើឱ្យធ្វើឡើងដើម្បីជួយសម្រាលបន្ទុកជីវភាពពលរដ្ឋនៅទីនោះ ហើយក្រុមហ៊ុន Yeo’s Cambodia ក៏បានចេញធ្វើសកម្មភាពភ្លាមៗដូចជាការផ្ដល់ជាជំនួយ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។

ការសាងសង់សាលាមត្តេយ្យមួយនេះនឹងធ្វើឡើងយ៉ាងឆាប់រហ័ស ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សវ័យក្មេងដែលមានឆន្ទៈខ្ពស់នៅតំបន់នេះអាចចូលរៀនបាននៅខែធ្នូខាងមុខ។ សាលាមត្តេយ្យនេះនឹងក្លាយជាចំណុចចាប់ផ្ដើមមួយក្នុងការធានាថាកុមារដែលខ្វះខាតខ្លាំងជាច្រើននាក់នឹងមានឱកាសទទួលបានការអប់រំថ្នាក់មូលដ្ឋានដ៏ចាំបាច់នេះ ដើម្បីពួកគេអាចត្រៀមខ្លួនសម្រាប់បន្តការសិក្សាឆ្នាំក្រោយៗទៀតប្រកបដោយភាពជោគជ័យ និងក្លាយជាពលរដ្ឋល្អប្រកបដោយផលិតភាពនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់ពួកគេ។

លោក ណាំ ណុច នាយកផ្នែកលក់នៃ Yeo’s Cambodia បានមានប្រសាសន៍ថា “យើងខ្ញុំសូមអរគុណចំពោះការឆ្លើយតបដ៏លើសលប់របស់សាធារណជន ជាពិសេសចំពោះអតិថិជនរបស់ Yeo’s ដែលជាផ្នែកមួយដ៏ធំនៃយុទ្ធនាការទំនួលខុសត្រូវសង្គមរបស់យើង និងបានធ្វើឱ្យសាលាមត្តេយ្យមួយនេះក្លាយជាការពិត។ ការរួមចំណែករបស់អ្នកទាំងអស់គ្នា គឺជាសមិទ្ធផលដ៏ធំសម្រាប់សហគមន៍របស់យើងនាពេលអនាគត។

ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការ “រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា” របស់ Yeo’s ដោយបានចាប់ដៃគូសហការជាមួយ អង្គកាមូលនិធិកុមារកម្ពុជា​ (CCF) សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Yeo's Cambodia តាមរយៈតំណរភ្ជាប់នេះ https://www.facebook.com/yeos.kh

None



អត្ថបទបន្ទាប់


មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង៖ គ្រប់សៃឡូទទួលទិញពោតជាធម្មតាវិញហើយ ក្រោយរាំងស្ទះការដឹកជញ្ជូនរយៈពេលខ្លី ប៉ុន្ដែតម្លៃធ្លាក់ចុះ

ក្រោយពីមានការចែករំលែកតាមបណ្តាយសង្គម ពាក់ព័ន្ធនឹងបញ្ហាជាប់គាំងឡានដឹកជញ្ជូនគ្រាប់ពោតទៅកាន់ប្រទេសថៃនៅច្រកព្រំដែនខេត្តបាត់ដំបងកាលពីថ្ងៃទី៦ខែ…

ការប្រមូលចំណូលពន្ធគយសម្រេចបានជិត ១,៣ពាន់លានដុល្លារ នៅឆមាសទី១ឆ្នាំ២០២២

នៅក្នុងត្រីឆមាសទី១ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានទទួលបានចំណូលពន្ធអាករសរុបជិត១ពាន់៣រយលានដុល្លារអាមេរិក ដែលស្នើនឹង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ