អាជីវកម្ម

អ្នកជំនួញវ័យក្មេងនៅម៉ាឡេស៊ី កំពុងរងគ្រោះ ដោយសារគម្រោងអាជីវកម្មទិញឥឡូវ បង់លុយពេលក្រោយ


មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលម៉ាឡេស៊ីម្នាក់បានព្រមានពីហានិភ័យនៃគំរូអាជីវកម្ម «ទិញឥឡូវបង់លុយពេលក្រោយ» បន្ទាប់ពីមានអ្នកជំនួញ និងអាជីវករវ័យក្មេងរបស់ម៉ាឡេស៊ី ជាច្រើនបានរងគ្រោះដោយសារគំរូអាជីវកម្មនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia កត្តាដែលធ្វើឱ្យអ្នករកស៊ីក្នុងគំរូអាជីវកម្មនេះរងគ្រោះ ក៏ដោយសារការកើនឡើងការប្រកួតប្រជែងពីអាជីវកម្មអនឡាញ។
អាជីវកម្ម
ដោយ

លោកស្រី ហានណាស យ៉េវ (Hannah Yeoh) រដ្ឋមន្រ្តីក្រសួងកីឡា និងយុវជនម៉ាឡេស៊ី បានអះអាងថា អាជីវករវ័យក្មេងនៅម៉ាឡេស៊ី ដែលមានអាយុចន្លោះពី១៨ឆ្នាំដល់៤០ឆ្នាំជាច្រើន កំពុងប្រឈមនឹងការក្ស័យធនដោយសារគម្រោងអាជីវកម្មទិញឥឡូវបង់លុយពេលក្រោយ ឬការបង់រំលោះ បន្ទាប់ពីពលរដ្ឋកាន់តែងាកទៅរកការទិញទំនិញតាមអនឡាញ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ អ្នករកស៊ីក្នុងគំរូអាជីវកម្មទិញឥឡូវបង់លុយពេលក្រោយជាច្រើន បានប្រកាសក្ស័យធនជាបន្តបន្ទាប់ ហើយអ្នកខ្លះកំពុងធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ ដែលទាមទារឲ្យរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ ដើម្បីកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ កាលពីឆ្នាំ២០២៤ អ្នកក្ស័យធន​ដោយសារគំរូអាជីវកម្មខាងលើមានចំនួន​៨៧៧ករណី ខណៈកាលពីឆ្នាំ២០២៣ មានត្រឹមតែ៧២៧ករណីប៉ុណ្ណោះ។

លោកស្រី បានពញ្ញាក់អារម្មណ៍ដល់សាធារណជននៅក្នុងប្រទេសម៉ាឡេស៊ីថា ស្ថិតិនៅមានចំនួនតិចតួចនៅឡើយ ប៉ុន្តែនិន្នាការហាក់ដូចជាមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់រូបនេះបានព្រមានថា វិបត្តិអាចនឹងកើតមាន ព្រោះការទិញទំនិញតាមអនឡាញ និងការទិញទំនិញដោយប្រើសេវាកម្មបងរំលស់អាចនឹងធ្វើឲ្យយុវជនផុងខ្លួនជាមួយបំណុល។

តាមការសិក្សាមួយ ដែលបានធ្វើឡើងដោយវិទ្យាស្ថានបណ្តាញអប់រំហិរញ្ញវត្ថុម៉ាឡេស៊ី ដែលគេបានស្ទាបស្ទង់ចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងចំណោមពលរដ្ឋវ័យក្មេង ដែលមានអាយុចន្លោះពី១៩ឆ្នាំដល់៣០ឆ្នាំ បានបង្ហាញថា មធ្យមភាគនៃចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ពួកគេស្ថិតនៅក្រោមកម្រិតស្តង់ដាកំណត់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ ព្យាករថា តម្រូវការប្រេងរបស់ចិននឹងមាននិន្នាការធ្លាក់ចុះចាប់ពីឆ្នាំ២០២៧

ទីភ្នាក់ងារថាមពលអន្តរជាតិ បានអះអាងថា ប្រទេសចិន មានតម្រូវការប្រេង៦០% នៃតម្រូវការប្រេងពិភពលោកអស់រយៈពេលមួយទសវត្សរ៍មកហើយ ប៉ុន្តែតម្រូវការប្…

ថៃ បង្កើតក្រុមការងារគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា ឱ្យបានចប់ក្នុងរយៈពេល១ខែ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការពិសេសសម្រាប់ការគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ (SOC…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ