លោក Zelenskiy បានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv បន្ទាប់ពីមេដឹកនាំនៃប្រទេសធំៗ និងអង្គការអន្តរជាតិជាច្រើនបានចូលរួម ដែលភាគច្រើនតាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយប្រទេសអ៊ុយក្រែនក្នុង «វេទិកាឧបទ្វីបគ្រីមៀ» របស់ខ្លួន។
ក្នុងនោះ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «អ៊ុយក្រែននឹងយកគ្រីមៀមកវិញ ព្រោះវាជាទឹកដីរបស់អ៊ុយក្រែន ហើយអ៊ុយក្រែននឹងសម្រេចធ្វើវា ដោយឯកឯងដោយវិធីណាមួយ នឹងមិនពិភាក្សាជាមួយប្រទេសណាជាមុននោះឡើយ»។
មែនទែនទៅ ប្រទេសស្ស៊ីបានបញ្ចូលតំបន់គ្រីមេចូលជាផ្នែកមួយនៃប្រទេសរុស្សីកាលពីឆ្នាំ ២០១៤ កន្លងទៅ មុននឹងបើកការលុកលុយពេញលេញមកលើអ៊ុយក្រែននៅខែកុម្ភៈឆ្នាំនេះ ដោយដណ្តើមបានទីក្រុងខើសុន (Kherson) និងទីក្រុងហ្សាពូរីហ្សៀ (Zaporizhzhia) ភាគខាងត្បូងអ៊ុយក្រែន។
ស្របពេលសង្គ្រាមនៅតែបន្តឆាបឆេះ អ៊ុយក្រែនបានប្រើប្រាស់សព្វាវុធដែលត្រូវបានផ្តល់ដោយប្រទេសលោកខាងលិច ក្នុងការប្រយុទ្ធកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ស្បៀងរបស់រុស្សី នៅភាគខាងត្បូងប្រទេស។
ហើយនៅពេលថ្មីៗនេះដែរ ក៏មានការផ្ទុះគ្រាប់មិនធ្លាប់មានក្នុងតំបន់គ្រីមៀផងដែរ ដែលត្រូវគេមើលឃើញថា ដែនដីដែលគ្រប់គ្រងដោយរុស្សីនេះ អាចនឹងត្រូវក្លាយជាសមភូមិថ្មី និងជាផ្ទាំងសីបរបស់កងកម្លាំងអ៊ុយក្រែនផងដែរ។
ទោះបីជាបែបនេះក្តី នៅក្នុងការអត្ថាធិប្បាយកាលពីថ្ងៃអង្គារនោះដែរ លោក Zelenskiy បានដោះស្រាយវិបត្តិនៅរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានវាយគ្រប់គ្រងដោយរុស្ស៊ីនៅទីក្រុងហ្សាពូរីហ្សៀ (Zaporizhzhia) ថ្មីៗនេះថា ជាកាណ៍មួយប្រកបដោយគ្រោះថ្នាក់មែនទែន ព្រោះក្រោយពីកងទ័ពរុស្សីបាញ់ផ្លោងទៅលើរោងចក្រនេះ។ លោកក៏បានការអំពាវនាវឱ្យមានដំណើរបេសកកម្មរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិទៅកាន់កន្លែងនោះផងដែរ៕