ករណីជាសះស្បើយពីជំងឺកូវីដ១៩

អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០៣នាក់ទៀតទេ ខណៈដែលគ្មានករណីឆ្លងថ្មី២សប្តាហ៍មកហើយ


គិតត្រឹមថ្ងៃទី២៧ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួនត្រឹមតែ ០៣នាក់ទៀតប៉ុណ្ណោះ ដោយមានអ្នកជំងឺជាសះស្បើយថ្មី០២នាក់ទៀតហើយ ក្រោយមិនមានករណីឆ្លងថ្មី រយៈពេល០២សប្តាហ៍មកហើយ ។
កូវីដ១៩ក្នុងសហគមន៍នៅកម្ពុជា «ព្រឹត្តិការណ៍២០កុម្ភៈ»
ដោយ

ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​២​ស​ប្តា​ហ៍​មកនេះ មិន​មាន​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​ក៏​ដោយ តែ​មិនមែន​មាន​ន័យ ការ​រីក​រាតត្បាត​នៃ​ជំងឺ​នេះ​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ ព្រោះ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នោះ​លើ​ពិភពលោក​កំពុង​តែ​បន្ត​រីក​រាលដាល ទាំង​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់​ថា រហូត​មក​ទល់​នេះ​ក្រសួងសុខាភិបាល​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត​ចំនួន​១១.៥៧៦​នាក់​ហើយ ដោយ​ធ្វើតេស្តជាមធ្យម​​ចំនួន​៧២៣​នាក់​ហើយ  ក្នុង​ចំណោម​១​លាន​នាក់ តែ​មិន​មាន​ឃើញ​ថា​មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ​។ ហើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ​ទៀត​គឺ​ច្រើន​សមគួរ​ដែរ​។

សូម​ជម្រាប​ថា ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​កើន​ដល់​ចំនួន​១១៩​នាក់​ហើយ ក្នុង​អ្នកជំងឺ​១២២​នាក់​។ ហើយ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ទាំង​១១៩​នាក់​នេះ មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស រួម​មាន​ដូច​ជា ជនជាតិ​ចិន អង់គ្លេស បារាំង អា​មេ​រិ​ក ប៊ែ​ល​ហ្សិ​ក កា​ណា​ដា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកផលិតឱសថកម្ពុជា៖ ការផលិតឱសថនៅកម្ពុជាវាជាឱកាស លាយឡំនឹងបញ្ហាប្រឈមខ្វះវត្ថុធាតុដើម!

ព័ត៌មាន
អ្នកផលិតឱសថនៅកម្ពុជាបានឲ្យដឹងថា ឧស្សាហកម្មផលិតឱសថនៅក្នុងស្រុកចាប់ផ្តើមទទួលរងផលអវិជ្ជមាន ពីការរីករាលដាលនៃមេរោគកូវីដ១៩ជាបណ្តើរៗហើយ។ ឧស្សា…

សាច់ជ្រូកនាំចូលទៅវៀតណាមកើនឡើង ៣០០% នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាមបាននាំចូលសាច់ជ្រូកហក់កើនឡើងយ៉ាងខ្លាំងដល់ទៅ ៣០០% នៅក្នុងរយៈពេលជិត ៤ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ