ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា
ករណីព្យាបាលជាសះស្បើយ០៧នាក់នោះរួមមាន
បុរសជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប បុរសជនជាតិម៉ាឡេស៊ីម្នាក់, ស្ត្រីជនជាតិខ្មែរម្នាក់,
ស្ត្រីជនជាតិវៀតណាម០២នាក់, និងស្ត្រីជនជាតិចិន០២នាក់
នៅរាជធានីភ្នំពេញ។
សូមជម្រាបថា
ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់ចំនួន១១៧នាក់ហើយ
ក្នុងចំណោមអ្នកជំងឺសរុប១២២នាក់។ ហើយអ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង១១៧នាក់នេះ
មានទាំងជនជាតិខ្មែរ និងជនបរទេស រួមមានដូចជា ជនជាតិចិន អង់គ្លេស បារាំង
អាមេរិក ប៊ែលហ្សិក កាណាដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម៕
© 2023 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។