Popular

Articles by all time popularity

តើកម្ពុជា គួរដោះស្រាយបែបណាចំពោះក្រុមហ៊ុនខ្មោចឆៅ ឬក្រុមហ៊ុនគ្មានប្រសិទ្ធភាព ដើម្បីធានាប្រសិទ្ធភាពហិរញ្ញវត្ថុ និងស្ថិរភាពសេដ្ឋកិច្ច?

ដោយ​ សោម ស្រីពេជ្រ
ក្រុមហ៊ុនដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរហើយនៅតែបន្តប្រតិបត្តិការរបស់ខ្លួន ឬអាចហៅថា ក្រុមហ៊ុនខ្មោចឆៅ កំពុងដាក់បន្ទុកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈការរារាំងដើមទុននៅក្នុងអាជីវកម្មដែលគ្មានប្រាក់ចំណេញ ខណៈដែលក្រុមហ៊ុនដែលមានផលិតភាពខ្ពស់ជាងជួបការលំបាកក្នុងការរីកចម្រើន។ សម្រាប់ប្រទេសកម្ពុជា ក្រុមអ្នកជំនាញសេដ្ឋកិច្ច ក៏សង្កេតឃើញមានក្រុមហ៊ុនប្រភេទនេះកំពុងបន្តប្រតិបត្តិការរបស់ខ្លួនច្រើនគួរឱ្យកត់សម្គាល់ផងដែរ។