​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យការពារជាតិ

តើសារពញាក់អារម្មណ៍ពីវ៉ាស៊ីនតោន អាចជំរុញឱ្យជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង ត្រូវបង្ខំចិត្តអនុវត្តផែនការ B ផ្នែកសន្តិសុខជាតិ ឬយ៉ាងណា?


ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះក្នុងការកាត់បន្ថយរយៈពេល និងទំហំសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង បានក្លាយជាសារពញាក់អារម្មណ៍ យ៉ាងក្តៅគគុកមួយសម្រាប់សម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់អាម៉េរិក។ យោងតាមអត្ថបទអត្ថាធិប្បាយរបស់សារព័ត៌មានអន្តរជាតិ ធំៗដូចជា CNA ជាដើម ប្រទេសជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង អាចនឹងត្រូវបង្ខំចិត្តសិក្សា និងដកឃ្លាមកក្រឡេកមើលផែនការយុទ្ធសាស្ត្រផ្នែកសន្តិសុខជាតិ ឡើងវិញ ខណៈភាពជឿជាក់លើខែលការពារជាតិ របស់អាម៉េរិក ចាប់ផ្តើមមានភាពរង្គោះរង្គើ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យការពារជាតិ
ដោយ

ការបត់បែនជំហាននយោបាយការបរទេសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ តាមរយៈការបង្រួមទំហំសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង មិនត្រឹមតែបង្កើតជាកង្វល់ភ្លាមៗសម្រាប់ទីក្រុងសេអ៊ូល ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ញើរលកសញ្ញាព្រមានទៅកាន់ទីក្រុងតូក្យូ និងទីក្រុងកង់បេរ៉ា ផងដែរ។ អស់រយៈពេលជាង៧ទសវត្សរ៍កន្លងមកនេះ ពោលគឺគិតចាប់តាំងពីការចុះសន្ធិសញ្ញាសន្តិសុខរួមគ្នានៅឆ្នាំ១៩៥១ ប្រទេសជប៉ុន បានប្រតិបត្តិនយោបាយសន្តិភាពនិយមយ៉ាងហ្មត់ចត់ និងពឹងផ្អែកទាំងស្រុងលើខែលការពារជាតិអាម៉េរិក ជាផែនការ A តែមួយគត់របស់ខ្លួន។ ទោះជាយ៉ាងណាការកាត់បន្ថយការប្តេជ្ញាចិត្តផ្នែកយោធារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកូរ៉េខាងត្បូង បានធ្វើឱ្យជប៉ុនភ្ញាក់រលឹកថា ការពឹងផ្អែកលើប្រទេសដទៃទាំងស្រុងអាចជាហានិភ័យធ្ងន់ធ្ងរនៅពេលដែលស្ថានការណ៍នយោបាយអាម៉េរិកផ្លាស់ប្តូរ។
យោងតាមសៀវភៅសស្តីពី ការពារជាតិរបស់ជប៉ុន រដ្ឋាភិបាលជប៉ុនបានកំណត់ទិសដៅយ៉ាងច្បាស់ថា ត្រឹមឆ្នាំសារពើពន្ធ២០២៧ ខ្លួនត្រូវតែបង្កើនកញ្ចប់ថវិកាការពារជាតិ ឱ្យដល់២% នៃ GDP ដើម្បីពង្រឹងសមត្ថភាពស្វ័យការពារ និងទប់ស្កាត់ការឈ្លានពានណាមួយដោយខ្លួនឯង ដោយមិនបាច់រង់ចាំតែការជួយសង្គ្រោះពីសហរដ្ឋអាម៉េរិកឡើយ។
ជំហរនេះកាន់តែច្បាស់លាស់ឡើងក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីស្ត្រីដំបូងបង្អស់របស់ជប៉ុន គឺលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ដែលជាអ្នកនយោបាយសន្តិសុខនិយមដ៏តឹងរ៉ឹង។ លោកស្រី បានបន្តជំរុញយ៉ាងសកម្មនូវការកើនឡើងសមត្ថភាពយោធា ការអភិវឌ្ឍឧស្សាហកម្មការពារជាតិក្នុងស្រុក ព្រមទាំងការបន្ធូរបន្ថយច្បាប់នាំចេញអាវុធ ដើម្បីឆ្លើយតបនឹងការប្រែប្រួល នៃបរិយាកាសសន្តិសុខសកល។
មិនមែនមានតែជប៉ុននោះទេ ដែលកំពុងគិតគូរលើផែនការ B នេះ សូម្បីតែប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូង ក៏កំពុងរិះគិតពីលទ្ធភាពនៃការកសាងបណ្តាញសន្តិសុខជាតិផ្ទាល់ខ្លួនផងដែរ។ សារពញាក់អារម្មណ៍ពីលោក ត្រាំ អាចនឹងជំរុញឱ្យប្រទេសជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងយោធាត្រីភាគីឱ្យកាន់តែស៊ីជម្រៅជាងមុន ដោយមិនចាំបាច់ឆ្លងកាត់ ឬពឹងផ្អែកលើមជ្ឈមណ្ឌលបញ្ជាការនៅទីក្រុងវ៉ាស៊ីនតោន ដូចមុនទៀតឡើយ។
ជារួមការកាត់បន្ថយសមយុទ្ធយោធារបស់លោក ត្រាំ អាចជាចំណុចរបត់ប្រវត្តិសាស្ត្រ ដែលរុញច្រានឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឈានចូលដល់យុគសម័យស្វ័យការពារជាតិ។ ការប្រែប្រួលនេះ នឹងបង្ខំឱ្យជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង បោះបង់ចោលការរៀបចំគោលនយោបាយចាស់ ហើយប្រញាប់បង្កើតផែនការ B ឱ្យបានទាន់ពេលវេលា ដើម្បីធានាសន្តិសុខជាតិ និងស្ថិរភាពតំបន់ក្នុងរយៈពេលវែង៕




អត្ថបទបន្ទាប់


អ៊ីរ៉ង់ គំរាមសងសឹកប្រទេសណាដែល​ហ៊ានចូលដៃជាមួយអាម៉េរិក ធ្វើសង្គ្រាម​សេដ្ឋកិច្ចប្រឆាំងខ្លួន តើអ៊ីរ៉ង់ អាចធ្វើទៅរួចទេ?

សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងផ្លាស់ពីសមរភូមិយោធាទៅជាការប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ចដ៏ក្តៅគគុក​ ដោយទីក្រុងវ៉ាស៊ីនតោន ត្រ…

អាម៉េរិក បើកយុទ្ធនាការធ្វើសង្គ្រាមសេដ្ឋកិច្ច ដើម្បីដាក់សម្ពាធអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ ព្រមានប្រទេសទី៣ កុំឱ្យចូលរួមក្នុងយុទ្ធនាការនេះ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានប្រកាសបើកប្រតិបត្តិការវាយប្រហារខាងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចលើអ៊ីរ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ