លោកស្រី គ្រីស្ទីន ឡាហ្គាត

ក្តីរំពឹងចង់ឃើញលោកស្រី គ្រីស្ទីន ឡាហ្គាត ប្រជែងតំណែងប្រធានាធិបតីបារាំង រសាត់ទៅកាន់តែឆ្ងាយ


ក្តីរំពឹងរបស់ម្ចាស់ឆ្នោតនៅប្រទេសបារាំង ដែលចង់ឃើញអ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាន់ខ្ពស់ គឺលោកស្រី គ្រីស្ទីន ឡាហ្គាត ហក់ចូលក្នុងការប្រជែងតំណែងប្រធានាធិបតីបារាំង ហាក់កំពុងរលាយបាត់ទៅកាន់តែឆ្ងាយ។ ការបាត់បង់ក្តីរំពឹងនេះ បានកើតឡើងបន្ទាប់ពីសារ​ព័ត៌មាន Euro News បានចុះផ្សាយថា តួនាទីបន្ទាប់របស់ប្រធានធនាគារកណ្តាលអឺរ៉ុប រូបនេះ មិនមែនជាឆាកនយោបាយនៅទីក្រុងប៉ារីស នោះទេ។
លោកស្រី គ្រីស្ទីន ឡាហ្គាត
ដោយ

ប៉ុន្តែជាស្ថាប័នពិភពលោកដ៏មានឥទ្ធិពល គឺវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលជាស្ថាប័នសម្របសម្រួល និងផ្តួចផ្តើមឱកាសពាណិជ្ជកម្ម នយោបាយ ការទូត និងសេដ្ឋកិច្ចពិភពលោកទៅវិញ។របត់នយោបាយនៅប្រទេសបារាំងអាចនឹងត្រូវផ្លាស់ប្តូរទិសដៅ ខណៈអ្នកជំនាញសេដ្ឋកិច្ចដ៏សំខាន់មួយរូប គឺលោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំជំហានឆ្ពោះទៅដឹកនាំស្ថាប័នអន្តរជាតិដ៏មានសក្តានុពលមួយ ជាជាងការវិលត្រឡប់មកកាន់ឆាកនយោបាយក្នុងស្រុកកំណើត។ ប្រភពព័ត៌មានចុងក្រោយបានទម្លាយថា បន្ទាប់ពីបញ្ចប់អាណត្តិជាប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី គ្រីស្ទីន ឡាហ្គាត កំពុងតម្រង់ទិសដៅទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ តែជាបេះដូងនៃការសម្របសម្រួលពាណិជ្ជកម្ម នយោបាយ និងការទូតសេដ្ឋកិច្ចសកល។
យោងតាមការចុះផ្សាយរបស់កាសែតស្វីស NZZ ប្រធានធនាគារកណ្តាលអឺរ៉ុបរូបនេះ ត្រូវបានគេជឿជាក់ថា ជាបេក្ខភាពឈានមុខគេក្នុងការឡើងកាន់តំណែងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បន្តពីសហប្រធានបច្ចុប្បន្ន គឺលោក ឡារី ហ្វីង (Larry Fink) នាយកប្រតិបត្តិក្រុមហ៊ុន BlackRock និងលោក អង់ដ្រេ ហូហ្វមេន (André Hoffmann) អនុប្រធានក្រុមហ៊ុន Roche។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីពេលថ្មីៗនេះ លោកស្រី គ្រីស្ទីន ឡាហ្គាត ដែលជាសមាជិកស្រាប់បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាលចំពោះទំនុកចិត្ត ហើយបានបញ្ជាក់ពីកាតព្វកិច្ចត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំស្ថាប័ននេះ។
ទោះបីជាក្រុមប្រឹក្សាភិបាល WEF មិនទាន់កំណត់ពេលវេលាច្បាស់លាស់ក្នុងការផ្លាស់ប្តូរតំណែង ដោយទុកពេលឱ្យថ្នាក់ដឹកនាំបច្ចុប្បន្នបន្តបេសកកម្មរហូតដល់បញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុង Davos នាខែមករា ក៏ដោយ ប៉ុន្តែសញ្ញានេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ផ្លូវឆ្ពោះទៅវិមាន Élysée សម្រាប់លោកស្រី គ្រីស្ទីន ឡាហ្គាត មានភាគរយកាន់តែខ្ពស់។
ទោះជាយ៉ាងណា ភាគីធនាគារកណ្តាលអឺរ៉ុប និងវេទិកាសេដ្ឋកិច្ចពិភពលោកមិនទាន់ចេញមុខធ្វើអត្ថាធិប្បាយផ្លូវការជុំវិញរបាយការណ៍នេះនៅឡើយទេ។ ប៉ុន្តែអ្វីដែលប្រាកដនោះ គឺលោកស្រី គ្រីស្ទីន ឡាហ្គាត ដែលបានដឹកនាំធនាគារកណ្តាលអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៩ នឹងត្រូវបញ្ចប់អាណត្តិផ្លូវការនៅខែតុលា ឆ្នាំ ២០២៧ ខាងមុខ ដែលជាពេលវេលាមួយសមស្របបំផុតសម្រាប់ការបត់បែនទៅកាន់តំណែងដឹកនាំស្ថាប័នពិភពលោកសាជាថ្មី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក បើកយុទ្ធនាការធ្វើសង្គ្រាមសេដ្ឋកិច្ច ដើម្បីដាក់សម្ពាធអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ ព្រមានប្រទេសទី៣ កុំឱ្យចូលរួមក្នុងយុទ្ធនាការនេះ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានប្រកាសបើកប្រតិបត្តិការវាយប្រហារខាងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចលើអ៊ីរ៉…

វៀតណាម អនុម័តថវិកាបន្ថែម៣ពាន់លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវដែកតភ្ជាប់ជាមួយចិន

ប្រទេសវៀតណាម កំពុងបោះជំហានដ៏ធំមួយក្នុងការពង្រឹងការតភ្ជាប់ជាមួយប្រទេសចិន ដោយសភាវៀតណាម បានអនុម័តថវិកាបន្ថែមចំនួន៣ពាន់លានដុល្លារអាម៉េរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ