វិស័យធនាគារ

អ៊ីរ៉ង់ កំពុងរៀបចំផែនការយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អាម៉េរិក


នៅក្នុងអំឡុងពេលជាង៤ខែ នៃការធ្វើសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក មេដឹកនាំអ៊ីរ៉ង់ ទទួលបានមេរៀន និងយល់ឃើញយ៉ាងច្បាស់ថា គ្រប់យ៉ាងនៅក្នុងបណ្ដាប្រទេសលោកខាងលិចអាចដំណើរការទៅបាន គឺអាស្រ័យទាំងស្រុងលើថាមពលប្រេងឥន្ធនៈ ខណៈដែលអ៊ីរ៉ង់កំពុងក្តោបក្តាប់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ទាំងនោះ។ ការគណនាឃើញពីឥទ្ធិពលភូមិសាស្ត្រនយោបាយបែបនេះហើយ ដែលកំពុងជំរុញឱ្យទីក្រុងតេអេរ៉ង់ រៀបចំខ្លួនរួចជាស្រេចក្នុងករណីដែលកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវដួលរលំ ហើយជម្លោះដ៏ក្ដៅគគុកត្រូវផ្ទុះឡើងវិញជាថ្មី។
តំបន់មជ្ឈិមបូព៌ា
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph របស់អង់គ្លេស កាលពីយប់ថ្ងៃទី៩ ខែកក្កដា សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើគោលដៅចំនួន៩០កន្លែង ដោយបានសម្លាប់មនុស្សជាង១០នាក់។ ជាការសងសឹកភ្លាមៗ អ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីល និងប្រើយន្តហោះដ្រូនវាយប្រហារទៅលើមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន ដែលនេះត្រូវបានចាត់ទុកថា ជាដំណាក់កាលដំបូង នៃវិធានការតបតប្រឆាំងនឹងអ្នករំលោភលើកិច្ចព្រមព្រៀង។ ប៉ុន្តែបន្ទាប់ពីរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរចំនួន២លើកចុងក្រោយពីសំណាក់អាម៉េរិករួចមក មេដឹកនាំអ៊ីរ៉ង់បានដឹងយ៉ាងច្បាស់ថា អាវុធដ៏មានឥទ្ធិពលបំផុតរបស់ពួកគេ មិនមែនជាទំហំ នៃកងទ័ពនោះទេ ប៉ុន្តែគឺអំណាចភូមិសាស្ត្រ។ មកដល់ពេលនេះទីក្រុងតេអេរ៉ង់កំពុងរៀបចំជំហានយុទ្ធសាស្ត្រចំនួន៤ ដោយលោក អេប្រាហ៊ីម អាហ្ស៊ីហ្ស៊ី (Ebrahim Azizi) ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់បានព្រមានធ្ងន់ៗថា រាល់ការគណនាខុសណាមួយរបស់អាម៉េរិក នឹងត្រូវប្រឈមមុខនឹងការសងសឹកយ៉ាងដាច់ខាត ធ្ងន់ធ្ងរ និងឈឺចាប់បំផុត។
យុទ្ធសាស្ត្រទី១ គឺការបិទច្រកសមុទ្រ Hormuz យ៉ាងដាច់ខាត ដោយអ៊ីរ៉ង់នឹងបញ្ឈប់រាល់ការនាំចេញប្រេងឆៅទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ តាមរយៈការវាយប្រហារលើនាវាដឹកប្រេង និងការដាក់មីននៅក្នុងសមុទ្រ ព្រមទាំងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសជិតខាងក្នុងកម្រិតបំផ្លិចបំផ្លាញខ្លាំងក្លា រហូតដល់ថ្នាក់មិនអាចជួសជុលឡើងវិញបានអស់រយៈពេលជាច្រើនឆ្នាំ។
យុទ្ធសាស្ត្រទី២ គឺការបើកសមរភូមិទី២នៅក្នុងច្រកសមុទ្រក្រហម ដោយនឹងគ្រប់គ្រងច្រកសមុទ្រ បាប អេល ម៉ាន់ដេប (Bab el-Mandeb) ដែលជាច្រកសមុទ្រតភ្ជាប់រវាងសមុទ្រក្រហម និងឈូងសមុទ្រអាដិន ដើម្បីកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់គ្រប់បែបយ៉ាងរបស់អ្នកបង្កសង្គ្រាម រួមទាំងអាវុធយុទ្ធភណ្ឌមិនឱ្យហូរចូលមកក្នុងតំបន់មជ្ឈិមបូព៌ាបានឡើយ។
យុទ្ធសាស្ត្រទី៣ គឺការបង្កើនការខាតបង់ដល់កងទ័ពអាម៉េរិក ដើម្បីបង្កើតការខូចខាតកម្រិតខ្ពស់ដល់បច្ចាមិត្ត ដោយប្រើប្រាស់ការវាយប្រហារបែបអសមមាត្រក្នុងគោលបំណងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងអាម៉េរិកយ៉ាងឆាប់រហ័ស និងដើម្បីឱ្យក្រុងវ៉ាស៊ីនតោនយល់ឃើញថា ពួកគេមិនចំណេញ និងត្រូវខាតបង់ធំធេង បើសិនជានៅតែបន្តសង្គ្រាម។ ការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅបារ៉ែន និងគុយវ៉ែត កាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅនេះ គឺជាការចាប់ផ្ដើមនៃយុទ្ធសាស្ត្រនេះហើយ។
យុទ្ធសាស្ត្រទី៤ គឺការកែប្រែច្បាប់ និងបង្កើតភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ ដោយសារតែសត្រូវធ្លាប់បានបំពានលើបន្ទាត់ក្រហមរបស់អ៊ីរ៉ង់កាលពីពេលកន្លងមក អ្នកវិភាគយោធាអ៊ីរ៉ង់បានជំរុញឱ្យទីក្រុងតេអេរ៉ង់ បង្កើតភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រឱ្យបានជាអតិបរមាតាមរយៈការដាក់លក្ខខណ្ឌធ្ងន់ៗនៅលើតុចរចា ដែលបង្ខំឱ្យអ្នកយុទ្ធសាស្ត្រយោធាទាំងអស់ ត្រូវតែពិចារណាឡើងវិញពីព្រំដែនថ្មីនៃអំណាចកំញើញរបស់អ៊ីរ៉ង់៕

អត្ថបទៈ សួន ឡង់ទី




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ