គ្រោះថ្នាក់ក្រឡាប់ទូក

នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឱ្យស៊ើបអង្កេតជុំវិញករណីលិចទូកទេសចរណ៍នៅកោះត្រល់ បណ្តាលឱ្យជនជាតិឥណ្ឌា១៥នាក់ស្លាប់


គ្រោះថ្នាក់ក្រឡាប់ទូកទេសចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅតំបន់កោះត្រល់ ឬកោះភូគុក ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែកក្កដា ដោយបានសម្លាប់ភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន១៥នាក់។ ហេតុការណ៍ដ៏អកុសលនេះបានជំរុញឱ្យមានការចេញបទបញ្ជាស៊ើបអង្កេតជាបន្ទាន់ និងក្តៅគគុកភ្លាមៗពីសំណាក់ប្រមុខរដ្ឋាភិបាលវៀតណាម ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងរឹតបន្តឹងច្បាប់សុវត្ថិភាពផ្លូវទឹកឡើងវិញ។
គ្រោះថ្នាក់ក្រឡាប់ទូក
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ទួយ ទ្រី របស់វៀតណាម ហេតុការណ៍លិចទូកទេសចរណ៍ល្បឿនលឿនបណ្តាលឱ្យភ្ញៀវទេសចរជនជាតិឥណ្ឌា១៥នាក់ស្លាប់បានកើតឡើងនៅម៉ោង១រសៀលថ្ងៃទី១១ ខែកក្កដា។ ទូកទេសចរណ៍ល្បឿនលឿននោះបានដឹកភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន៣២នាក់ព្រមទាំងនាវិក៣នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិវៀតណាមម្នាក់បានក្រឡាប់លិចនៅកណ្ដាលសមុទ្រនៅចន្លោះកោះម៉ៃរូតង៉យ និងកំពង់ផែអន្តរជាតិអានថយ ដែលមានចម្ងាយប្រហែល៤០០ម៉ែត្រពីច្រាំង បន្ទាប់ពីត្រូវរលក និងខ្យល់វាយបោកបក់ខ្លាំង។

ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរ និងក្រុមសង្គ្រោះបន្ទាន់បានចេញប្រតិបត្តិការយ៉ាងសកម្ម ដោយបានរកឃើញមនុស្សទាំង ៣៦នាក់នៅលើទូក។ ក្នុងនោះមនុស្សចំនួន២១នាក់ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា ខណៈ១៥នាក់ផ្សេងទៀតបានបាត់បង់ជីវិត ដែលជនរងគ្រោះស្លាប់ទាំងអស់សុទ្ធតែជាភ្ញៀវទេសចរជនជាតិឥណ្ឌា។ ភ្លាមៗនោះនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង (Le Minh Hung) បានចេញបទបញ្ជាឱ្យបើកការស៊ើបអង្កេតជាបន្ទាន់ ជុំវិញករណីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រកោះត្រល់ នៃខេត្តគៀនយ៉ាងនេះ។

នៅក្នុងសេចក្ដីណែនាំបន្ទាន់មួយចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូក (Pham Gia Tuc) ក្នុងនាមនាយករដ្ឋមន្ត្រីបានបញ្ជាថា ក្រសួងនគរបាលជាតិវៀតណាមត្រូវតែបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ និងត្រូវចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះស្ថាប័ន ឬបុគ្គលណា ដែលមានការធ្វេសប្រហែស បណ្តោយឱ្យមានកំហុសឆ្គងកើតឡើងរហូតបង្កជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អាម៉េរិកធ្លាក់ក្នុងវិបត្តិបំណុលកាន់តែជ្រៅ ដោយត្រឹម១សប្តាហ៍បានខ្ចីបុលថ្មីរហូតដល់៧៤៣ពាន់លានដុល្លារ

បំណុលរដ្ឋាភិបាលអាម៉េរិកកំពុងកើនឡើងលឿនគួរឱ្យភ្ញាក់ផ្អើល ដោយក្នុងរយៈពេលត្រឹមមួយសប្តាហ៍​ប៉ុណ្ណោះ ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបង្កើនការខ្ចីប្រ…

លោក ត្រាំ គំរាមកម្ទេចអ៊ីរ៉ង់ ប្រសិនបើប៉ុនប៉ងធ្វើឃាតលោក និងបានដាក់ទណ្ឌកម្មថ្មីលើអ្នកផ្ដល់ហិរញ្ញប្បទានឱ្យអ៊ីរ៉ង់

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗនៅលើបណ្ដាញសង្គម Truth Social ថា នឹងកម្ទេចប្រទេសអ៊ីរ៉ង់ទាំងមូលចោលតែម្ដង ប្រសិនបើទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ