ដោយ
សឿន វណ្ណឌេត
ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក សម្រេចបានជិត២ពាន់លានដុល្លារ កើនឡើងប្រមាណ៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីអាមេរិកមកវិញ មានជិត៩៤លានដុល្លារអាមេរិក កើនឡើងជិត១១%។ បើសរុបទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកនៅ៤ខែមកនេះ មានប្រមាណ ២ពាន់លានដុល្លារ កើនឡើងជិត២៩%។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលខេមបូណូមីសទទួលបានថ្មីៗនេះ។