#សព្វាវុធ

Articles by Tag សព្វាវុធ

វ៉ាស៊ីនតោនសង្ស័យថា ដំណើររបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើង មានគោលដៅស្វែងរកសព្វាវុធបន្ថែមសម្រាប់សង្គ្រាម

ដោយ​ ហ៊ុន គន្ធថៃ
នៅក្នុងសន្និសីទកាសែតមួយនៅប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរិ៍ ទី ២៩ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្លីនខេន បាននិយាយដោយដាក់ការសង្ស័យថា សហរដ្ឋអាមេរិកជឿថា ការធ្វើដំណើររបស់ប្រមុខការពារជាតិរុស្ស៊ីដ៏កម្រទៅកាន់កូរ៉េខាងជើង និងជួបជាមួយមេដឹកនាំលោក គីម ជុងអ៊ុន ផង អាចមានគោលបំណងបោះដៃឱ្យទីក្រុងព្យុងយ៉ាងជួយបំពេញស្តុកសព្វាវុធរបស់ខ្លួន ដើម្បីគាំទ្របន្តការឈ្លានពាននៅអ៊ុយក្រែនបន្តទៀត។