ដោយ
ចាន់ មង្គល
ការសិក្សាមួយបានបង្ហាញថា ប្រទេសម៉ាឡេស៊ី គឺមានប្រជាជនលើសទម្ងន់ ឬធាត់ខ្លាំង ច្រើនជាងគេបង្អស់នៅតំបន់អាស៊ាន។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាលម៉ាឡេស៊ីក្នុងខែកក្កដានេះ បានសម្រេចដាក់ពន្ធ ១០ សេន ក្នុង១លីត្រ ចំពោះផលិតផលភេសជ្ជៈដែលមានជាតិស្ករលើសកម្រិត។ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលក៏បានស្វាគមន៍ចំពោះការផ្លាស់ប្ដូរនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយបណ្ដាញសារព័ត៌មានចិន CCTV។