ក្នុងឱកាសនោះ ធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយសទទួលបាន លិខិតថ្លែងអំណរគុណ ពីឯកឧត្តមរដ្ឋមន្ត្រី ចំពោះការឧបត្ថម្ភ និងការគាំទ្ររបស់ធនាគារ ក្នុងការរៀបចំ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ 2026 ។
ការទទួលបានលិខិតនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រដល់ការបង្កើតឱកាសការងារ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មកម្ពុជា។ ធនាគារជឿជាក់ថា ការវិនិយោគលើធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។
ធនាគារ ខេប៊ីប្រាសាក់ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់សេវាទូទាត់វិក្កយបត្ររបស់ក្រសួងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមិនគិតកម្រៃសេវាសម្រាប់អតិថិជន។ បន្ថែមពីនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់កម្ចីគ្មានទ្រព្យធានាដល់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសហការនេះមានគោលបំណងជួយគាំទ្រក្នុងការផ្ដល់ឱកាសការងារដល់ពលករកម្ពុជា។