#ដាក់ប្រទេសក្នុងគ្រាអាសន្ន

Articles by Tag ដាក់ប្រទេសក្នុងគ្រាអាសន្ន

របបយោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ៦ខែទៀត ក្រោមហេតុផល «គ្រប់គ្រង និងរក្សាស្ថិរភាព»

ដោយ​ ហ៊ុន គន្ធថៃ
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានស្តីបន្ទោសថា អស្ថិរភាពនៅក្នុងប្រទេសបានរារាំងយ៉ាងខ្លាំងដល់ដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាសន្តិភាព ដែលបានព្រមព្រៀងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត (អាស៊ាន) ហើយរបបយោធាបានបន្តដាក់ប្រទេសក្នុងគ្រាសន្ន ៦ ខែបន្ថែមទៀត បន្ទាប់ពីបានដាក់ប្រទេសក្នុងភាពអាសន្នជាលើកដំបូងរួចមកកាលពីខែកុម្ភៈឆ្នាំមុន ក្រោយរដ្ឋប្រហារទំលាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។