កូវីដ១៩-ម៉ាឡេស៊ី

លោកមហាធៀ ស្នើឲ្យព្រះមហាក្សត្រម៉ាឡេស៊ីលុបចោលការដាក់ប្រទេសក្នុងគ្រាអាសន្ន


អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់(Mahathir Mohamad) បានដាក់ញត្តិមួយទៅកាន់វិមានជាតិម៉ាឡេស៊ីកាលពីថ្ងៃអង្គារទី២០មេសា ដោយជំរុញឱ្យព្រះមហាក្សត្រដកចេញវិញនូវវិធានការដាក់ប្រទេសក្នុងភាពអាសន្នដោយសារកូវីដ-១៩ ដោយលោកបានអះអាងថា វាបានប្រែក្លាយម៉ាឡេស៊ីទៅជាប្រទេសបែបរបបផ្តាច់ការ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក មហាធៀ មហាមាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
ដោយ

ព្រះមហាក្សត្រ​បាន​ប្រកាស​ដាក់​ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​ភាព​អាសន្ន​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ខែមករា​កន្លង​ទៅ តាម​ការ​ផ្តល់​យោបល់​របស់​នាយក​រដ្ឋមន្ត្រី ម៉ូ​យី​ឌី​ន យ៉ា​ហ្ស៊ី​ន (Muhyiddin Yassin) ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩ ខណៈ​ដែល​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​មួយ​នេះ​។

ក្នុង​វ័យ​៩៥​ឆ្នាំទៅ​ហើយ លោក មហា​ធៀ កាលពី​ថ្ងៃ​អង្គារ​បាន​នាំ​យក​ញត្តិ​មួយ ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ហត្ថលេខា​របស់​សកម្មជន និង​អ្នកនយោបាយ​ឯទៀត​នៅ​ម៉ា​ឡេ​ស៊ី​ប្រមាណ​ជិត​៤​ម៉ឺន​ហត្ថលេខា ទៅ​កាន់​វិមាន​ជាតិ​ម៉ា​ឡេ​ស៊ី​នាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ដើម្បី​ស្នើ​ដល់​ព្រះមហាក្សត្រ​ឲ្យ​ដក​ចេញ​វិញ​នូវ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​។

ក្នុង​ញត្តិ​នោះ បាន​ព្រមាន​ថា ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​យូរ​ពេក បណ្តាល​ឱ្យ​ខូចខាត​ដល់ សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

សូម​បញ្ជាក់​ថា បើ​តាម​ផែនការ ការ​ដាក់​ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​ភាព​អាសន្ន នឹង​ត្រូវ​បន្ត​ដល់​ខែសីហា​ឆ្នាំ​២០២១ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​កូ​វី​ដ​-១៩ មិន​បាន​ធូរស្រាល​នោះ​ទេ ម៉ា​ឡេ​ស៊ី​ទំនង​នឹង​ត្រូវ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បន្ត​ទៀត​។

គួរ​ជម្រាប​ជូន​ថា ម៉ា​ឡេ​ស៊ី​ក៏​ជា​ប្រទេស​មួយ ដែល​រង​គ្រោះ​ខ្លាំង​ណាស់​ដែរ ដោយសារ​រលក​ឆ្លង​កូ​វី​ដ​-១៩ បើ​ធៀប​នឹង​ប្រទេស​ឯទៀត ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ គិត​មក​ទល់​ពេល​នេះ ម៉ា​ឡេ​ស៊ី​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ចំនួន​ជិត ៤០​ម៉ឺន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់មាន​ប្រមាណ ១​ពាន់​៤​រយ​នាក់​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


LG មិនលក់រោងចក្រស្មាតហ្វូននៅវៀតណាមទេ តែទុកធ្វើសម្រាប់ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះវិញ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង គឺ LG បានចេញមុខមកបញ្ជាក់ នាពេលថ្មីៗថា ក្រុមហ៊ុនមានផែនការនឹងយករោងចក្រផលិតស្មាតហ្វូ…

បុរស​វ័យក្មេង​រូបនេះ​បង្កើត​គេហទំព័រ​ផ្សព្វផ្សាយ​ពីយានយន្ត​ដំបូង​គេ​នៅកម្ពុជា

ព័ត៌មាន
អូតូបូឌៀ-Autobodia ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​ចំណេះដឹង​យានយន្ត​ក្នុង​ស្រុក​ដ៏​សម្បូរបែប​ជាងគេ ដែល​មាន​អ្នកគាំទ្រ​រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ