ប្រធានាធិបតីស្តីទីស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន

ប្រធានាធិបតីស្តីទីស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីទៀតហើយ ខណៈសេដ្ឋកិច្ចប្រទេសកំពុងត្រដាបត្រដួស


ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាលោករ៉ានីល វីគ្រីមស៊ីងហ៊ី (Ranil Wickremesinghe) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាថ្មីទៀតហើយ ខណៈដែលរដ្ឋបាលរបស់លោកបានសន្យានឹងលុបបំបាត់ភាពចលាចល និងសច្ចាដោះស្រាយវិបត្តិសេដ្ឋកិច្ចដែកកំពុងជាប់គាំងនៅក្នុងប្រទេសផងដែរ នៅគ្រាដែលប្រទេសនេះ កំពុងរៀបចំដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ខ្លួនឆាប់ៗនេះ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាភិបាលស្រីលង្កា ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ។
ប្រធានាធិបតីស្តីទីស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីទៀតហើយ ខណៈសេដ្ឋកិច្ចប្រទេសកំពុងត្រដាបត្រដួស

តាមសេចក្តីជូនដំណឹងបានរៀបរាប់យ៉ាងដូច្នេះថា៖ «ការដាក់ប្រទេសក្នុងគ្រាអាសន្នវាពិតជាចាំបាច់ណាស់ គឺដើម្បីការពារផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សង្គម ព្រមទាំងថែរក្សា និងផ្គត់ផ្គង់សេវាកម្មសាធារណៈផ្សេងៗសម្រាប់ប្រជាជន »។

គួររំលឹកឡើងវិញថា ប្រធានាធិបតីស្រីលង្កាដែលត្រូវបានបណ្តេញចេញដោយការតវ៉ារបស់ប្រជាជន លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) បានភៀសខ្លួនចេញពីប្រទេសនៅសប្តាហ៍មុនទៅកាន់ប្រទេសសិង្ហបុរី ដើម្បីគេចចេញពីការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ ហើយបើតាមប្រធានាធិបតីរូបនេះបានបញ្ជាក់ថា លោកបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ចដែលងអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះ។

នៅអំឡុងពេលដែលមានការតវ៉ាខ្លាំងក្លានៅក្នុងទីក្រុងកូឡុំបូ និងប្រធានាធិបតីបានរត់ចេញពីប្រទេស នាយករដ្ឋមន្ត្រីស្រីលង្កា លោករ៉ានីល ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នម្ដងរួចហើយដែរ ហើយបើគិតតាំងពីខែមេសាមក ប្រទេសនេះ ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាសអាសន្ន ជាច្រើនដងរួចមកហើយ។

យ៉ាងណាមិញ ការដាក់លិខិតសុំលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាស្រីលង្កាកាលពីថ្ងៃសុក្រទី១៥ខែកក្កដា ក្រោយពីមានមហាបាតុកម្មពីសំណាក់ប្រជាពលរដ្ឋស្រីលង្ការាប់សែននាក់បានចេញតវ៉ាតាមដងផ្លូវធំៗនៃទីក្រុងកូឡុំបូកាលពីមួយសប្តាហ៍មុន ហើយបានចូលទៅកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការប្រធានាធិបតីតែម្តង។

ការណ៍នេះបានជំរុញឲ្យសភារបស់ប្រទេសស្រីលង្កាជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ស្របពេលដែលការដឹកជញ្ជូនប្រេងឥន្ធនៈថ្មីបានមកប្រទេសមួយនេះ ដើម្បីជួយសង្គ្រោះការខ្វះខាតប្រេងឥន្ធនៈជាច្រើនខែមកនេះ។

គួររំឭកថា លោករ៉ានីល ដែលធ្លាប់ជានាយករដ្ឋមន្ត្រី និងជាដៃគូដ៏ជិតស្និតរបស់លោក Rajapaksa តែក្រោយប្រធានាធិបតីរូបនេះចេញពីប្រទេស លោករ៉ានីលត្រូវបានសភាតែងតាំងជាប្រធានាធិបតីស្តីទីតែម្តង មុនការបោះឆ្នោតប្រធានាធិបតីឈានមកដល់។

ទោះបីជាយ៉ាងនេះក្តី ប្រជាជនស្រីលង្កាដែលជាអ្នកតវ៉ានោះ ក៏បានប្រឆាំងឲ្យលោករ៉ានីលចុះចេញពីតំណែងដូចគ្នាដែរ ដោយត្រូវបានគេមើលឃើញថា ប្រសិនជាលោកវ៉ានីលត្រូវបានជាប់ឆ្នោតសារជាថ្មីនោះ នឹងជំរុញឲ្យមានភាពចលាចលក្នុងប្រទេសនេះបន្តទៅទៀត៕




អត្ថបទបន្ទាប់


ប្រទេសថៃ សម្រេចពន្យារពេលបន្ថែមឲ្យពលករបរទេសអាចធ្វើការបាន ២ ឆ្នាំទៅមុខទៀត

ព័ត៌មាន
ប្រទេសថៃបានអនុញ្ញាតឲ្យពលករបរទេស ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមានចំនួនជិត ១លាន ៧ សែននាក់ ដែលមានសុពលភាពធ្វើការងារនៅក្នុងប្រទេសថៃរហូតដល…

ប្រទេសកោះនៅប៉ាស៊ីហ្វិកប្រើឥទ្ធិពលទាមទារឱ្យមហាអំណាចចិន និងអាមេរិកគិតគូរពីបញ្ហាអាកាសធាតុ

ព័ត៌មាន
បណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិក ដែលកំពុងទទួលបានការចោមរោមតាមចែចូវពីសំណាក់មហាយក្សចិនចិន និងអាមេរិកនោះ បានដាក់ការជូនដំណឹងដល់ប្រទេសមហាអំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ