#វិបត្តិសង្គ្រាមនៅអ៊ុយក្រែន

Articles by Tag វិបត្តិសង្គ្រាមនៅអ៊ុយក្រែន

រុស្ស៊ីចេញមកព្រមានអាមេរិកខ្លាំងៗ ជុំវិញរឿងផ្ដល់ប្រព័ន្ធរ៉ុកែ្កតបាញ់បានឆ្ងាយទៅឲ្យអ៊ុយក្រែន

ដោយ​ ​ ខេមបូណូមីស
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចេញមកព្រមានសហរដ្ឋអាមេរិកខ្លាំងៗថា ការផ្គត់ផ្គង់គ្រាប់រ៉ុក្កែតដ៏ទំនើបរបស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសអ៊ុយក្រែនបានបង្កើនហានិភ័យនៃការអូសបញ្ចូល«ប្រទេសទីបី»ឱ្យធា្លក់ចូលទៅក្នុងជម្លោះនេះ។ ការចេញមកព្រមានចំៗដាក់អាមេរិកពីសំណាក់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនេះ ធ្វើឡើងនៅចំពេលដែលអាមេរិក បានប្រកាសពីជំនួយយោធាថ្មីតម្លៃ៧០០លានដុល្លារអាមេរិកបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។