ស្ដេចស៊ុលតង់ប្រ៊ុយណេ ព្រះនាម ហាស្សាណាល់ បូលគៀ (Hassanal Bolkiah) ជាស្ដេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទីពីរ នៅលើពិភពលោក។ ទ្រព្យមហាសាលនេះ គឺបានមកពីធនធានប្រេងកាតដែលរកឃើញនៅក្នុងប្រទេសនេះ។
ទ្រព្យសម្បត្តិសរុបរបស់ស្ដេចស៊ុលតង់ប្រ៊ុយណេ ត្រូវគេប៉ាន់ស្មានថាមានចំនួនសរុប ២០ប៊ីលាន (ម្ភៃពាន់លាន)ដុល្លារ គិតត្រឹមឆ្នាំ២០១៤។
ស្ដេចស៊ុលតង់គង់ក្នុងព្រះរាជវាំង ដែលមានបន្ទប់ដេក ១.៧៨៨បន្ទប់ និងបន្ទប់ទឹក ២៥៧បន្ទប់។ ព្រះរាជវាំងរបស់ស្ដេចស៊ុលតង់ ត្រូវគេចាត់ទុកថាជាព្រះរាជវាំងធំជាងគេបំផុតទីពីរ នៅលើពិភពលោក និងសាងសង់អស់ទឹកប្រាក់ប្រហែល ៣៥០លានដុល្លារអាមេរិក។
ប្រទេសប្រ៊ុយណេ ដារុយសាឡឹម មានប្រជាជនសរុប ៤១៣.០០០នាក់ ផ្ទៃដីសរុប ៥.៧៦៥គីឡូម៉ែត្រការ៉េ និងមានរាជធានីឈ្មោះ បាន់ដា ស៊េរី បេហ្គាវ៉ាន។ ពលរដ្ឋប្រ៊ុយណេនិយាយភាសាម៉ាឡេ អង់គ្លេស និងចិន៕
ព្រះរាជវាំងស្តេចស៊ុលតង់ មានអាងហែលទឹកចំនួន ៥ មានយានដ្ឋានមួយដែលអាចផ្ទុករថយន្តបាន ១១០គ្រឿង និងមានក្រោលសេះមួយ មានសេះ ២០០ក្បាល។
គេមិនដឹងចំនួនពិតប្រាកដនៃរថយន្តដែលជាកម្មសិទ្ធិរបស់ស្ដេចស៊ុលតង់ទេ ប៉ុន្តែ រថយន្តម៉ាក Rolls Royce ស្លាកមាស និង Rolls Royce Phantom VI ស្ថិតក្នុងចំណោមរថយន្តប្រណីតៗដែលស្ដេចស៊ុលតង់ប្រើប្រាស់។
សៀវភៅកំណត់ត្រាឯតទគ្គកម្មពិភពលោក សរសេរថា ស្ដេចស៊ុលតង់មានរថយន្តទំនើបម៉ាក Ferrari ជាង ៤៥០គ្រឿង និងរថយន្តទំនើបម៉ាក Koenigseggs ចំនួន ១៣៤គ្រឿង។
កាលអំឡុងទសវត្សឆ្នាំ១៩៩០ រថយន្តប្រណីត Rolls Royce ជិត ៥០ភាគរយ នៃចំនួនរថយន្ត Rolls Royce ដែលលក់ទាំងអស់ គឺទិញដោយរាជវង្សប្រ៊ុយណេ។
គេប៉ាន់ស្មានថា ស្ដេចស៊ុលតង់ប្រ៊ុយណេ មានរថយន្តសរុបទាំងអស់ប្រហែល ៧០០០គ្រឿង ដែលមានតម្លៃសរុបជិត ៨០០លានដុល្លារអាមេរិក៕