ការអះអាងនេះ ក៏ដោយសារគេឃើញបណ្តាជនជាតិស្បែកស ច្រមុះស្រួចទាំងនោះតែងដាក់សៀវភៅជាប់ខ្លួននៅពេលធ្វើដំណើរតាមរថយន្ត រថភ្លើងនិងយន្តហោះជាដើម។
ការសន្និដ្ឋានបែបនេះគឺមិនត្រឹមត្រូវនោះឡើយ។ មិនមែនអាមេរិក អឺរ៉ុបឬក៏អូស្ត្រាលីនោះឡើយ ការពិតប្រជាជននៅអាស៊ីវិញទេដែលជាប់ចំណាត់ថាជាអ្នកដែលចំណាយពេលវេលាច្រើនជាងគេបំផុតក្នុងការអាន។
ជនជាតិឥណ្ឌាចំណាយពេលច្រើនជាងគេបំផុតលើការអាន
តាមការស្រាវជ្រាវរបស់The NOP World Culture Score ទៅលើមនុស្ស៣ម៉ឺននាក់មកពីបណ្តាប្រទេសចំនួន៣០ នៅជុំវិញពិភពលោក ដែលគេបាន ផ្សព្វផ្សាយកាលពីឆ្នាំ២០១៥ បង្ហាញថា ឥណ្ឌាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ដែលប្រជាជនចំណាយពេលអានច្រើន ជាងគេ ដោយគេបាន ចំណាយពេលរហូតដល់ជាង ១០ម៉ោងក្នុង១សប្តាហ៍។
បន្ទាប់
មកប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ២ គឺរាជាណាចក្រថៃឡង់ដ៍
ដែលនៅជាប់កម្ពុជា
ដោយពលរដ្ឋថៃម្នាក់ចំណាយពេលប្រហែលជាង៩ម៉ោងក្នុង១សប្តាហ៍សម្រាប់
អាន។
ប្រភព៖ www.prnewswire.com