Advertisement
Advertisement
Advertisement
អត្ថបទ​ពាណិជ្ជកម្ម

បុរី ប៉េង ហួត សម្ពោធ​គម្រោង​អាជីវកម្ម​ថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ជាមួយនឹង​ឱកាស​ចំណេញ ១៥% ភ្លាមៗ មិន​ធ្លាប់​មាន​ពី​មុន​មក


នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ បុរី ប៉េង ហួត បានប្រារព្ធពីធីសម្ពោធជាផ្លូវការ គម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលរៀបចំ ឡើងនៅទីតាំង ការិយាល័យលក់ បុរី ប៉េង ហួត (បឹងស្នោ) ដែលមានចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង នៃក្រុមហ៊ុន ប៉េង ហួត គ្រុប និងអតិថិជន យ៉ាងច្រើនកុះករ ។
បុរី ប៉េង ហួត សម្ពោធ​គម្រោង​អាជីវកម្ម​ថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ជាមួយនឹង​ឱកាស​ចំណេញ ១៥% ភ្លាមៗ មិន​ធ្លាប់​មាន​ពី​មុន​មក
ដោយ
Advertisement

ក្នុងពិធីបើកសម្ពោធជាផ្លូវការនេះផងដែរ លោក នីកូឡាស វាឡាសូស នាយកផ្នែករចនាស្ថាបត្យកម្មនៃក្រុមហ៊ុន បុរី ប៉េង ហួត បានឡើងធ្វើបទបង្ហាញយ៉ាងលម្អិតនិងក្បោះក្បាយ អំពីសក្តានុពលដ៏សម្បូរបែប នៃគម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលទទួលបានចាប់អារម្មណ៍ខ្លាំង ពីអតិថិជនផងដែរ។ 

បន្ទាប់មក លោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់ នៃក្រុមហ៊ុន បុរី ប៉េង ហួត បានថ្លែបញ្ជាក់ថា” គម្រោងថ្មីនេះ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានអាជីវកម្មបែបហ្សបហោស៍ទំនើប លាតសន្ធឹងលើផ្ទៃដី ប្រមាណជាង ២០ហិកតា ជាមួយនឹងហ្សបហោស៍ទំនើបចម្រុះ រាប់រយខ្នង ដែលមានទីតាំងស្ថិតនៅលើដងវិថី សាន់រ៉ាយ អេវេនញូ តែម្តង ដែលធ្វើអោយគម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ របស់អ្នករស់នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម វគ្គពីរ អេកូខលឡិកសិន ជាពិសេស និងអ្នកដែលរស់នៅជុំវិញផងដែរ”។ 

លោកស្រី បានបន្ថែមទៀតថា គម្រោងថ្មីខាងលើនេះ អភិវឌ្ឍលំនៅឋានអាជីវកម្មបែបហ្សបហោស៍ទំនើប ចំនួន៣ ប្រភេទដែលមានដូចជា ហ្សបហោស៍ ឌី មានតម្លៃចាប់ពី១២ម៉ឺនដុល្លារជាងឡើងទៅ ហ្សបហោស៍ ស៊ី មានតម្លៃចាប់ពី១៤ម៉ឺនដុល្លារជាងឡើងទៅ និងហ្សបហោស៍ ក្លាសស៊ិក មានតម្លៃចាប់ពី២១ម៉ឺនដុល្លារជាងឡើងទៅ។

ដើម្បីអបអរសាទរការបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ បុរី ប៉េង ហួត សូមផ្តល់ជូន អតិថិជន នូវការបញ្ចុះតម្លៃចំនួន៧% និង ការបញ្ចុះតម្លៃពិសេសរហូត ១៥% សម្រាប់ការបង់ផ្តាច់ទៅលើការជាវ ប្រភេទហ្សបហោស៍ណាមួយក្នុងគម្រោងខាងលើដែលមានតម្លៃចាប់ពី ១២ម៉ឺនដុល្លារជាងឡើងទៅ។

កម្មវិធីនេះធ្វើឡើងមានរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ៨ព្រឹក ដល់ ម៉ោង ៧យប់ នាទីតាំងនៅការិយាល័យលក់ បុរី ប៉េង ហួត (បឹងស្នោ) ដែលមានចម្ងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។ សូមរួសរាន់ឡើងកុំឱកាសដ៏កម្រនេះកន្លងផុតអោយសោះ ព្រោះចំនួន និង ពេលវេលាមានកំណត់។ សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល១ ម៉ោងដំបូងប៉ុណ្ណោះ គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ទទួលបានការកក់ពី អតិថិជនយ៉ាងច្រើន លើសពីការរំពឹងទុក។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 015 90 67 89, Email: [email protected] ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

Advertisement



អត្ថបទបន្ទាប់


បញ្ហាខ្វះទឹក៖រដ្ឋាករទឹកអំពាវនាវពលរដ្ឋឲ្យប្រើប្រាស់ដោយសន្សំសំចៃ

ព័ត៌មាន
ដោយពិនិត្យឃើញថា នារដូវប្រាំងនេះត្រូវការទឹកនឹងកាន់តែកើនឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ ន...

ស្ថាប័ន​ស្រាវជ្រាវ​បរទេស​ព្យាករ​កំណើន​ធ្លាក់​ចុះ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ដោយសារ​ Covid-19

ព័ត៌មាន
ស្ថាប័ន​ស្រាវជ្រាវ​បរទេស​មួយ ដែល​មាន​ឈ្មោះថា​ Fitch Solutions Macro Research បាន​ព្យាករ​ថា វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​មាន​កំណើន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ