​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

កសិករចាប់ផ្ដើមផលិតស្វាយខុសរដូវជាមួយក្តីរំពឹងមានទីផ្សារល្អ និងតម្លៃសមរម្យ

ដោយ​ ​ ខេមបូណូមីស
ក្រុមកសិករជាសមាជិករបស់សហគមន៍កសិកម្ម សាមគ្គីតំបែរ បានចាប់ផ្ដើមផលិតស្វាយខុសរដូវដើម្បីផ្គត់ផ្គង់ទីផ្សារ ជាមួយក្តីរំពឹងថា នឹងទទួលបានតម្លៃសមរម្យនាពេលខាងមុខ។ ការចាប់ផ្ដើមផលិតស្វាយខុសរដូវនេះ ត្រូវបានប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ ជឿជាក់ថា នឹងទទួលបានទីផ្សារល្អ ដោយសារបច្ចុប្បន្នមានបណ្ដាក្រុមហ៊ុន រោងចក្រកែច្នៃនានា ចាប់ផ្ដើមចុះកិច្ចសន្យាទិញស្វាយពីកសិករជាបន្តបន្ទាប់ ដើម្បីឱ្យរោងចក្រមានដំណើរការខ្សែច្រវាក់ផលិតកម្មជាប់ជាប្រចាំ។