សន ពុទ្ធិកា

Articles by author សន ពុទ្ធិកា

ជីប ម៉ុង បោះទុន ៧៥លានដុល្លារ វិនិយោគលើធនាគារ សាខាទី ២

ដោយ​ សន ពុទ្ធិកា
នៅក្នុងរយៈពេលមិនដល់ ១ខែផង បន្ទាប់ពី ក្រុមហ៊ុន ជីប ម៉ុង បានបើកសម្ពោធធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាដំបូងបង្អស់របស់គ្រួសារអាណាចក្រ ជីប ម៉ុង រួចមក ថ្ងៃនេះ ជីប ម៉ុង បានពង្រីកបន្ថែម ការវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៧៥លានដុល្លារអាមេរិក លើ ធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម ដែលជាធនាគារឌីជីថលពេញលេញ សាខាទី ២ និងបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ។