តើ​អ្នក​ដឹងទេ?

Articles by category តើ​អ្នក​ដឹងទេ?

៦ខែឆ្នាំ២០២០នេះ កម្ពុជាបាត់ចំនួនទេសចរអន្តរជាតិជាងពាក់កណ្ដាល

ដោយ​ មង្គល ចាន់
វិស័យទេសចរណ៍កំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ នឹងមិនទាន់មានពន្លឺថានឹងប្រសើរឡើងវិញនៅឡើយទេ ខណៈការរីករាលជាសកលនៅតែបន្ដ។ យ៉ាងណាមិញ នៅរយៈពេល៦ខែដំបូងនៅឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់កម្ពុជា មានបង្ហាញពីការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ដោយមានចំនួនត្រឹមតែជិត១,២លាននាក់ប៉ុណ្ណោះ ខណៈដែលកាលពី៦ខែដំបូងកាលពីឆ្នាំ២០១៩មានដល់ទៅជាង៣,៣លាននាក់ ពោលគឺធ្លាក់ដល់ទៅ ៦៤,៦% ។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ក្រសួងទេសចរណ៍។