Advertisement
Advertisement
Advertisement
ការប្រជែង​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សៗក្នុងលោក

ក្រុមហ៊ុនយក្ស Microsoft របស់មហាសេដ្ឋី Bill Gates កំពុងចរចាទិញយក TikTok នៅអាមេរិក


ក្រុមហ៊ុនយក្ស Microsoft របស់មហាសេដ្ឋីពិភពលោក គឺលោក Bill Gates បានបញ្ជាក់នៅថ្ងៃអាទិត្យ ទី ០២ ខែសីហានេះថា ខ្លួនកំពុងចរចាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ កម្មវិធីបណ្ដាញសង្គម TikTok ដើម្បីយកទិញយកកម្មវិធីដ៏កំពុងពេញនិយមមួយនេះនៅក្នុងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនយក្ស Microsoft របស់មហាសេដ្ឋី Bill Gates កំពុងចរចាទិញយក TikTok នៅអាមេរិក
ដោយ
Advertisement

ក្រុមហ៊ុន Microsoft បាន​ឲ្យដឹង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួនទៀតថា ក្រុមហ៊ុននឹង​បន្ដ​ធ្វើការងារ​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិក ដើម្បី​បញ្ចប់​កិច្ចព្រម​ព្រៀង​ទិញលក់នេះ ដែលរំពឹងថា នឹងការ​ចរចា​ចុងក្រោយ​នឹងបញ្ចប់​នៅ​ថ្ងៃទី ១៥ ខែកញ្ញា​ខាងមុខ។

ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​បញ្ចប់​ នោះក្រុមហ៊ុន​ Microsoft នឹងអាច​ដោះស្រាយ​បញ្ហា​វិវាទ​ដែលកំពុង​កើតឡើង​នាពេលថ្មីៗនេះ​រវាង​រដ្ឋាភិបាល អាមេរិក​នឹង​ក្រុមហ៊ុន​ចិន ដែលគ្រប់គ្រង​កម្មវិធី​ Tiktok នេះ។ បន្ថែមពីនេះ Microsoft នឹង​ទទួល​បាន​ឥទ្វិពល​កាន់តែខ្លាំងក្លា​ទាក់ទង​នឹង​ចំនួន​អ្នកប្រើប្រាស់​បច្ចេកវិទ្យា​របស់ខ្លួន។

មួយរយៈ​ចុងក្រោយនេះ ស្របពេល​ដែលសង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​នៅតែ​មិនទាន់មាន​ដំណោះស្រាយ រដ្ឋាភិបាល​អាមេរិក​បាន​និងកំពុង​ដាក់ការ​រឹតត្បិត​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់ចិន​កាន់តែខ្លាំងឡើង។ តួយ៉ាង បណ្ដាញសង្គមធំៗដូចជា TikTok និង WeChat ដែល​កំពុង​មាន​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋអាមេរិកនោះ ត្រូវបាន​រដ្ឋាភិបាល​អាមេរិកចោទថា បាន​បញ្ជូនទិន្នន័យ​ដោយផ្ទាល់​ចេញពីអាមេរិក​ទៅកាន់ប្រទេសចិន ដែលវា​គឺប៉ះពាល់​ដល់​ប្រព័ន្ធ​សន្ដិសុខជាតិ​អាមេរិក។ 

តាមការរាយការណ៍​របស់​ CNBC បាន​ឲ្យដឹងថា សេចក្ដីថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ Microsoft ដែលបានចេញ​នៅថ្ងៃអាទិត្យ​ទី ០២ កក្កដានេះ គឺធ្វើឡើងក្រោយ​២ថ្ងៃ​បន្ទាប់ពី​មាន​ការរាយការណ៍ថា ក្រុមហ៊ុន Microsoft មានចំណាប់អារម្មណ៍​ក្នុងការ​ទិញ​យក​កម្មវិធី​ TikTok ហើយភ្លាមៗនេះ  ក៏មាន ការរាយការណ៍ដែរថា លោក​ត្រាំ ​បានជំទាស់​លើ​គំនិត​ដែល​ Microsoft នឹងទិញ​យក​TikTok នៅអាមេរិក​នេះ ហើយលោក នឹង​ហាមឃាត់​​កម្មវិធីបណ្ដាញ​សង្គម​របស់ចិន​មួយនេះ មិនឲ្យ​មាន​នៅអាមេរិក​អាមេរិកតែម្ដង។

ប្រភពព័ត៌មាន​ដដែល បាន​ឲ្យដឹងទៀតថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft លោក  Satya Nadella បាន​និយាយ​ទៅកាន់​លោកត្រាំដែរថា ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន​មេរបស់​កម្មវិធី TikTok បានរកមើល​ការទិញលក់​ TikTok នៅអាមេរិក, កាណាដា, អូស្ត្រាលី និងនូវែលហ្សេឡង់​ ហើយ​ក្រុមហ៊ុន​ Microsoft អាចនឹង​ផ្ដល់​ឲ្យ​វិនិយោគិន​អាមេរិកាំងផ្សេងទៀត ចូលរួម​ក្នុងការ​ទិញយក TikTokនេះដែរ។

Advertisement

តាមការរាយការណ៍​របស់ Reuters នៅថ្ងៃអាទិត្យ​ទី ០២ កក្កដានេះដែរ បាន​ឲ្យដឹងថា លោកត្រាំ បានយល់ ព្រម​ទុកពេល​ឲ្យ​ក្រុមហ៊ុនចិន ByteDance ចំនួន ៤៥​ថ្ងៃ ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ទិញលក់​ TikTok ជាមួយ​នឹង​ Microsoft។ ក្រុមហ៊ុន Microsoft បាន​គូសបញ្ជាក់ដែរថា ខ្លួននឹង​ធ្វើ​ឲ្យប្រាកដថា ទិន្នន័យ អ្នកប្រើប្រាស់នៅលើ TikTok នៅក្នុង​សហរដ្ឋ​អាមេរិក នឹងត្រូវ​រក្សាទុក​នៅអាមេរិក មិនត្រូវបញ្ជូន​ទៅណានោះឡើយ ហើយ​ទិន្នន័យ​ដែលរក្សាទុក​នៅកន្លែងផ្សេងទៀត នឹងត្រូវលុបចោល បន្ទាប់ពី​ក្រុមហ៊ុន​បាន​សម្រេច​កិច្ចព្រមព្រៀងទិញ​យក TikTok នៅអាមេរិកនេះ។

បណ្ដាញសង្គម TikTok ត្រូវបាន​ស្គាល់ថា ជា​ដៃគូប្រជែង​ដ៏ធំមួយ​របស់​ក្រុមហ៊ុន Facebook ហើយការទិញ​របស់​ TikTok នេះ អាចនឹងធ្វើ​ឲ្យ​ក្រុមហ៊ុន Microsoft មានភាព​ស្មុគស្មាញខ្លះដែរ ដល់ទំនាក់​ទំនង​ជាមួយនឹង​ Facebook ព្រោះថា ក្រុមហ៊ុន​ Microsoft ក៏ធ្លាប់បាន​វិនិយោគ​២៤០​លាន​ដុល្លារ​ជាមួយ Facebook កាលពីឆ្នាំ២០០៧ ហើយចាប់តាំង​ពីពេលនោះមក​ក្រុមហ៊ុន​ទាំងពីរនេះ បាន​ធ្វើការ​ជាមួយគ្នា​លើ​គំនិត​ផ្ដួច​ផ្ដើម​ជាច្រើន។

ក្រុមហ៊ុន ByteDance បាន​បង្កើត TikTok នៅក្រៅប្រទេសចិន តាំងពីឆ្នាំ២០១៧ បន្ទាប់មក​ក៏បាន​បង្កើត​កម្មវិធី​ស្រដៀងគ្នានេះមួយទៀត ឈ្មោះ Douyin។ ប៉ុន្មានខែក្រោយមក ក្រុមហ៊ុន ByteDance បានទិញ​យកកម្មវិធី​ Musical.ly ដែលជាកម្មវិធី​បណ្ដាញសង្គម​ដាច់ដោយឡែកមួយ ទទួលបាន​ចំណូល​ពី​អ្នកប្រើប្រាស់​ដែលជា​យុវវ័យ​ប្រមាណជា ៨០០លាន​ដុល្លារ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​ទី ០២ សីហា លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក បាន​និយាយនៅលើ​ទូរទស្សន៍ Fox News ថា កម្មវិធី TikTok និង​កម្មវិធី​ដ៏ពេញនិយម​មួយទៀត​របស់​ចិន គឺ WeChat របស់​ក្រុមហ៊ុន Tencent គឺបាន​បញ្ជូន​ទិន្នន័យ​ដោយផ្ទាល់​ទៅកាន់​រដ្ឋាភិបាលចិន។ ហើយកាលពីថ្ងៃពុធ ទី២៩ កក្កដា លោក Steven Mnuchin លេខាធិការ រតនាគារ​អាមេរិក បាន​ឲ្យដឹងដែរថា គណៈកម្មាធិការ​វិនិយោគបរទេស​នៅអាមេរិក បាននិងកំពុង​ត្រួត​ពិនិត្យ​មើល​លើ​កម្មវិធី​​ TiikTokនេះ។ 

តាមការរាយការណ៍​របស់ CNBC នាពេល​កន្លងទៅនេះ បានឲ្យដឹងថា គណៈកម្មាធិការ​វិនិយោគបរទេស​នៅអាមេរិក បាន​ឈានដល់​ការត្រួតពិនិត្យ​លើ​ក្រុមហ៊ុន ByteDance នេះ ក៏ដោយសារតែ​បារម្ភ​ថា ការទិញយក​កម្មវិធី Musical.ly របស់​ក្រុមហ៊ុន​ចិនមួយនេះ អាច​នឹងបង្កឲ្យ​មាន​ហានិភ័យ​ដល់​សន្ដិសុខជាតិ​អាមេរិក៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធីប្រកួតអាជីវកម្ម Startup ធំបំផុត​លំដាប់​ពិភពលោក​សម្រាប់​ស្រ្តី​និង​បច្ចេកវិទ្យា​បាន​មក​ដល់​​កម្ពុជាហើយ

ព័ត៌មាន
She Loves Tech ដែលជាការប្រកួតប្រជែងអាជីវកម្មថ្មី (Startup) ធំបំផុត​លំដាប់ពិភពលោកសម្រាប់ស្ត្រី និងបច្ចេកវិទ្យា ឥឡូវនេះ ចាប់បើក​ទទួល...

ផ្សារទំនើប Parkson នឹងលក់សាខារបស់ខ្លួនមួយកន្លែងនៅវៀតណាមក្នុងតម្លៃ ១០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Parkson Retial Asia Ltd ដែលមានមូលដ្ឋាននៅសិង្ហបុរី បានយល់ព្រមលក់ផ្សារទំនើប Parkson TD Plaza នៅក្នុងទីក្រុង Hai Phong នៃប្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ