អ្នកឆ្លងកូវីដ១៩ទូទាំងសកលលោក

អ្នកឆ្លងកូវីដ១៩ទូទាំងសកលលោកកើនដល់ជាង ២៥០លាននាក់ហើយ ខណៈការឆ្លងថ្មីនៅអឺរ៉ុបកំពុងផ្ទុះឡើងជាថ្មី


ករណីឆ្លងកូវីដ-១៩ ទូទាំងសកលលោក កើនឡើងច្រើនជាង ២៥០លាននាក់ ខណៈការឆ្លងថ្មីនៅអឺរ៉ុបកំពុងផ្ទុះឡើងជាថ្មី។ គិតត្រឹមថ្ងៃទី ៨ វិច្ឆិកា ករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោកបានកើនឡើងច្រើនជាង ២៥០ លាននាក់ ហើយក្នុងនោះ ច្រើនជាងពាក់កណ្តាលនៃការឆ្លងថ្មីទាំងអស់នៅទូទាំងពិភពលោក គឺមាននៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបជាមួយនឹងករណីឆ្លងថ្មីប្រមាណជាង ១លាននាក់ ជារៀងរាល់បួនថ្ងៃម្តង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សកម្មភាពមនុស្សកំពុងដើរនៅក្នុងទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក
ដោយ

បើ​ទោះបីជា ករណី​ឆ្លង​ជា​មធ្យម​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ ៣៦% ក្នុង​រយៈពេល ៣ ខែ​កន្លង​មកនេះ​ក៏​ដោយ ប៉ុន្តែ​មេរោគ​នៅ​តែ​ឆ្លង​ដល់​មនុស្ស ៥០ លាន​នាក់​រៀង​រាល់ ៩០ ថ្ងៃ​ម្ដង ខណៈ​ដែល​កាលពីមុន វា​ត្រូវ​ចំណាយពេល​ជិត​មួយ​ឆ្នាំ ក្នុង​ការ​ចម្លង​ទៅ​មនុស្ស ៥០ លាន​។ ល្បឿន​នៃ​ការ​ឆ្លង​នេះ ដោយសារ​តែ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា អាច​ចម្លងជំងឺ​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​លឿន​ជាង​មេរោគ​ដើម​។ 

ទ​ន្ទ​ម​នេះ អ្នកជំនាញ​ផ្នែក​សុខភាព​បាន​និយាយ​ថា ដោយសារ​បញ្ហា​វ៉ាក់សាំង ផល​ប៉ះពាល់​ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ការ​ជួបជុំ​ថ្ងៃ​ឈប់​សម្រាក​នា​ពេល​ខាង​មុខ វា​អាច​បង្កើន​ករណី​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

គួរ​ជម្រាប​ថា ការ​ឆ្លង​នៅ​តែ​កើនឡើង​នៅ​ក្នុង​ប្រទេស​ចំនួន ៥៥ ក្នុង​ចំណោម ២៤០ ប្រទេស ដែល​មាន​ដូច​ជា រុ​ស្ស៊ី អ៊ុយ​ក្រែ​ន និង​ក្រិ​ច​ជាដើម​។

ជុំវិញ​ការ​កើនឡើង​ករណី​ឆ្លង​ជា​ថ្មី​នេះ មេដឹកនាំ​ពិភពលោក​ជា​ច្រើន​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក ខណៈ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក គឺ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​មួយ​ដូ​ស​នៅឡើយ​ទេ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​។

ដូចនេះ​ហើយ អង្គការ​សុខភាព​ពិភពលោក និង​ក្រុម​ជំនួយ​ផ្សេង​ទៀត​កាលពី​ខែតុលា បាន​អំពាវនាវ​ដល់​មេដឹកនាំ​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង ២០ ឬ​ហៅ​កាត់​ថា G20  ឱ្យ​ផ្តល់​មូលនិធិ​ដល់​គម្រោង​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ជាង ២៣ ពាន់​លាន​ដុល្លារ ដើម្បី​នាំ​យក​វ៉ាក់សាំង ឧបករណ៍​ធ្វើតេស្ត និង​ថ្នាំ​ព្យាបាល​កូ​វី​ដ​-១៩ ទៅ​កាន់​ប្រទេស​ក្រីក្រ​ក្នុង​រយៈពេល ១២ ខែ​ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង ២៥០​លាន​នាក់ មាន​ជាង​៥​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​អ្នកជា​សះស្បើយ​មាន​ជាង ២២៦​លាន​នាក់​។ ក្នុង​នោះ សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​ច្រើន​ជាងគេ​បំផុត ជាង​៤៧​លាន​នាក់ បន្ទាប់​មក​ឥណ្ឌា​មាន​ជាង​៣៤​លាន​នាក់ និង​ប្រ​ស៊ី​ល​មាន​ជាង​២១​លាន​នាក់​៕

អត្ថបទ ស៊ើង​ និមល់  

None



អត្ថបទបន្ទាប់


វៀតណាមមានមហិច្ឆតាសាងសង់អាកាសយានដ្ឋានថ្មីចំនួន៦ទៀត ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ

វៀតណាម មានមហិច្ឆតាសាងសង់អាកាសយានដ្ឋានវៀតណាមថ្មីចំនួន ៦បន្ថែមទៀត ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ដែលវានឹងបង្កើនចំនួនអាកាសយានដ្ឋានសរុបនៅ…

លី ហួរ វេរលុយ ផ្ដល់រង្វាន់ពី ៥០ដុល្លារ ដល់ ៥០០ដុល្លារ ដល់អតិថិជននិងភ្នាក់ងារលីហួរវេរលុយ

លីហួរ វេរលុយ ដែលជាក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជា បាននិងកំពុងផ្ដល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជននិងភ្នាក់ងារលីហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ