ការគាំទ្រនិស្សិតបញ្ចប់ការសិក្សាបស់ចិន

គោលនយោបាយគាំទ្ររបស់ចិនសម្រាប់និស្សិតបញ្ចប់ការសិក្សាជាង១០លាននាក់នៅឆ្នាំ២០២២នេះ


ប្រទេសចិនកំពុងជំរុញផ្ដល់ការគាំទ្រដល់និស្សិតមហាវិទ្យាល័យចំនួនជាង ១០លាននាក់ ដែលត្រៀមនឹងបញ្ចប់ការសិក្សានៅឆ្នាំ ២០២២នេះ នៅចំពេលការប្រកួតប្រជែងទីផ្សារងារកំពុងតែមានការកើនឡើង និងកំណើនសេដ្ឋកិច្ចចិនកំពុងងើបឡើងយឺត។នេះបើតាមការរាយការណ៍ពីសារព័ត៌មាន South China Morning Post។ តើរដ្ឋាភិបាលចិនមានគោលនយោបាយគាំទ្រអ្វីខ្លះសម្រាប់និស្សិតបញ្ចប់ការសិក្សានៅឆ្នាំនេះ?
ការគាំទ្រនិស្សិតបញ្ចប់ការសិក្សាបស់ចិន
ដោយ

គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) បាននិយាយថា រដ្ឋាភិបាលចិននឹងផ្តល់ជំនួយពិសេសដល់សហគ្រិនវ័យក្មេង ដោយសារតែការចាប់ផ្តើមអាជីវកម្មថ្មីមានឥទ្ធិពល​ច្រើន​ក្នុងការជំរុញការបង្កើតការងារ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យកាន់តែច្រើនបានចូលរួមក្នុងភាពជាសហគ្រិន ប៉ុន្តែពួកគេក៏ប្រឈមមុខនឹងការលំបាកក្នុងការទទួលបាន​ហិរញ្ញប្បទាន កង្វះបទពិសោធន៍ និងសេវាកម្មក្នុងចំណោមបញ្ហាផ្សេងទៀតផងដែរ។ យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ រដ្ឋាភិបាលចិន​​នឹង​បន្ដ​លើកកម្ពស់​ការចូលរួម​ក្នុងសហគ្រិនភាព និងឱកាសការងារ សម្រាប់​និស្សិតបញ្ចប់ការសិក្សា​។

នៅក្នុងគោលនយោបាយ​អនុគ្រោះ​របស់រដ្ឋាភិបាល​ចិន​សម្រាប់​​និស្សិត​ទើបបញ្ចប់​ការសិក្សា​រួមមាន ការផ្ដល់ទុន​ពីរដ្ឋសម្រាប់​អាជីវកម្ម​បង្កើតថ្មី, ផ្ដល់​កម្ចី​ពិសេស និងអត្រាការប្រាក់ទាប, កាត់បន្ថយ​ការចំណាយ និងពន្ធ, ព្រមទាំងផ្ដល់លទ្ធភាពសម្រាប់និស្សិតមហាវិទ្យាល័យក្នុងការរក្សាក្រេឌីតសាលា ខណៈពេលដែលពួកគេបានឈប់សម្រាកជាច្រើនឆ្នាំ ដើម្បីចាប់ផ្តើមអាជីវកម្មជាដើម។

ប្រទេសចិន​នឹងត្រូវមាន​និស្សិត​បញ្ចប់​ការសិក្សា​ និងស្វែងរកការងារធ្វើ​ជាង​១០លាន​៧សែននាក់ នៅក្នុង​ឆ្នាំ២០២២ ដែលចំនួននេះ នៅមិនទាន់​រាប់បញ្ចូល​ចំនួននិស្សិត​ដែលបញ្ចប់​ការសិក្សាពីបរទេស​នោះទេ។

ទីផ្សារការងាររបស់ចិន គឺ​ជាអាទិភាពកំពូលសម្រាប់ទីក្រុងប៉េកាំង ហើយបញ្ហាប្រឈមនេះ​បាន​កើតឡើងចំពេលដែលចិន​មានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច រួមទាំងការផ្ទុះឡើងនៃមេរោគឆ្លងជាបន្តបន្ទាប់ដែលបន្តឱ្យមានការថ្លឹងថ្លែង​លើការប្រើប្រាស់ ការធ្លាក់ចុះ​នៃទីផ្សារ​អចលនទ្រព្យ កង្វះខាត​ការផ្គត់ផ្គង់ដែលបាន​ជំរុញឱ្យ​តម្លៃវត្ថុធាតុដើម​កើនឡើង និងភាពតានតឹងក្នុងតក្តាភូមិសាស្រ្តនយោបាយជាដើម។

គួរជម្រាបថា សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាប្រភពការងារសំខាន់របស់ចិន បាននិងកំពុង​ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត។ ជាក់ស្ដែងមាន ប្រហែលជាង ៤លាននៃអាជីវកម្មខ្នាតតូចបំផុតរបស់ចិនបានបិទទ្វារអស់រយៈពេល ១១ ខែកាលឆ្នាំមុន ពោលគឺច្រើនជាងបីដងនៃចំនួនអាជីវកម្មថ្មីដែលបានបើកក្នុងពេលជាមួយគ្នានោះ។

យ៉ាងក៏ដោយចុះ រដ្ឋាភិបាលបានប្រកាសពីការលើកទឹកចិត្តដល់អាជីវកម្មខ្នាតតូចណាដែលផ្តល់ការងារដល់និស្សិតទើបបញ្ចប់ការសិក្សា តាមរយៈសិទ្ធិទទួលបានអត្ថប្រយោជន៍ និងប្រាក់កម្ចីជាមួយនឹងការកាត់បន្ថយការប្រាក់ជាដើម៕

None



អត្ថបទបន្ទាប់


រដ្ឋមន្រ្តីការបរទេសឥណ្ឌា រិះគន់ទីក្រុងប៉េកាំងជុំវិញការបង្ខិតបង្ខំពាណិជ្ជកម្មប្រឆាំងនឹងអូស្ត្រាលី

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានរិះគន់រដ្ឋាភិបាលចិនចំពោះការបង្ខិតបង្ខំសេដ្ឋកិច្ច និងការអនុវត្តពាណិជ្ជកម្មបែបរើសអ…

កិច្ចព្រមព្រៀងតម្លៃ ២៧ ពាន់លានដុល្លាររវាងក្រុមហ៊ុនប្រេងតូតាល់ និងប្រទេសអ៊ីរ៉ាក់កំពុងជាប់គាំង

ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់បារាំង គឺ តូតាល់ ដែលបានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន លើកិច្ចព្រមព្រៀងមួយដែលមានតម្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ