វិស័យការងារ

អ្នកជំនាញ៖ តម្រូវការ ការងារក្នុងវិស័យទេសចរណ៍ “ស្ទើរតែគ្មានសោះ” នៅអំឡុងពេលវិបត្តិកូវីដ-១៩


នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ ទីភ្នាក់ងាជាតិមុខរបរ និងការងារ រួមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ការងារឯកជនមួយចំនួន បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការថមថយតម្រូវការ ការងារខ្លះ ជាពិសេសការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
អ្នកជំនាញ៖ តម្រូវការងារក្នុងវិស័យទេសចរណ៍ “ស្ទើរតែគ្មានសោះ” នៅអំឡុងពេលវិបត្តិកូវីដ-១៩(NEA)
ដោយ

លោក ហៃ ហ៊ុន​ឡេ​ង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​ថ្លែង​ថា ក្នុង​ដំណាក់កាល​នេះ​តម្រូវ​ការងារ​ហាក់​មិនសូវ​ផុសផុល​ទេ ទាំង​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក និង​អ្នក​ដែល​ស្វែងរក​ការងារ​ធ្វើ​។

លោក ហៃ ហ៊ុន​ឡេ​ង បញ្ជាក់​ថា​« ដោយសារ​ក្រុមហ៊ុន​ភាគច្រើន​រវល់​តែ​រឿង​ព្យួរការងារ ដោយសារ​ជួប​វិបត្តិ​កូ​វី​ដ​-១៩ ម្យ៉ាងវិញទៀត​នៅ​មជ្ឈមណ្ឌល​ការងារ​នីមួយ​ៗ​ក៏​ត្រូវ​ផ្អាក​សិន​ខ្លះ​ដែរ ចំពោះ​ការ​ចុះ​ឈ្មោះ​ផ្សេង​ៗ ដោយ​តែ​មិន​មានការ​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ច្រើន​»​។

ដោយឡែក​ក្រុម​ឯកជន​មួយ​ចំនួន ក៏​បាន​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា​នេះ​ដែរ ។  ជាក់ស្តែង​ក្រុមហ៊ុន  ខេ​ម អេ​ច អ (CamHr) ដែល​ជា​ក្រុមហ៊ុន​ល្បីល្បាញ និង​មានបទពិសោធន៍​យូរ​ក្រែល​ដែរ ចំពោះ​ការ​ប្រឹក្សា​យោបល់ និង​ផ្តល់​ការងារ​គ្រប់​វិស័យ​ដល់​ពលរដ្ឋ​កម្ពុជា ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេល​កូ​វី​ដ​១៩​នេះ អ្នក​ស្វែងរក​ការងារ​មាន​ច្រើន​ជាង​ធម្មតា ជា​ពិសេស​អ្នក​ស្វែង​ការងារ​ផ្នែក​វិស័យ​សេវាកម្ម​ទេសចរណ៍ ដូច ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ​ជាដើម ប៉ុន្តែ​មិន​មានការ​ជ្រើសរើស​សម្រាប់​បច្ចុប្បន្ន​នេះ​ទេ​។ 

បុគ្គលិក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម នៃ​ក្រុមហ៊ុន ខេ​ម អេ​ច អ (CamHr)​បាន​បញ្ជាក់​ថា « វិស័យ​ផ្សេង​ៗ​ដូច​ជា ធនាគារ ផ្នែក​ផលិត​ចំណីអាហារ និង​សំណង់​ជាដើម មិន​មាន​បញ្ហា​អ្វី​ទេ តែបើ​ផ្នែក​បំរើ​សវា​កម្ម ក្នុង​វិស័យ​ទេសចរណ៍ គឺ​ស្ទើរតែ​គ្មាន​រើស​នៅ​ក្នុង​ដំណាក់កាល​នេះ​»​។

ស្រ​ដៀង​គ្មាន​នេះ​ដែរ បុគ្គលិក​នៃ​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ការងារ​មួយទៀត គឹ ក្រុមហ៊ុន Aplus Consulting បាន​បញ្ជាក់​ថា សម្រាប់​ការងារ​ផ្នែក​សេវាកម្ម​នេះ មិន​ត្រឹមតែ​គ្មាន​ក្រុមហ៊ុន​ថ្មី​មក​ចុះ​ឈ្មោះ​ផ្សព្វផ្សាយ​រក​បុគ្គលិក​នោះ​ទេ ថែម​ទាំង​ក្រុមហ៊ុន​ដែល​បាន​ចុះ​ឈ្មោះ​ហើយ សុំ​លុប​ចោល​នូវ​គម្រោង​ជ្រើសរើស​ទៀត​ផង​។ បុគ្គលិក​ក្រុមហ៊ុន Aplus Consulting Co,ltd បាន​ប្រាប់​ថា «​ដំបូង​ឡើយ មួយ​រយៈពេល​នៃ​ការ​ផ្ទុះ​កូ​វី​ដ​-១៩ គឺ​មិនសូវ​មាន​អ្នក​ស្វែងរក​ការងារ ឬ​ក្រុមហ៊ុន​រើស​បុគ្គលិក​ទេ តែ​ក្រោយ​ពេល​ដែ​ជំងឺ​នេះ​ហាក់​ធូរស្បើយ​ជាង​មុន​បន្តិច ក៏​ចាប់ផ្តើម​ការ​សភាព​ធម្មតា​ឡើង​វិញ​ជា​បណ្ដើរ​ៗ ទាំង​លំហូរ​នៃ​ក្រុមហ៊ុន​រើស​បុគ្គលិក ទាំង​អ្នក​ស្វែងរក​ការងារ​ធ្វើ​»​។

តែ​យ៉ាងណាមិញ បុគ្គលិក​ក្រុមហ៊ុន Aplus Consulting Co,ltd បាន​បញ្ជាក់​ថា ការ​កើនឡើង​វិញ​នេះ គឺ​ចំពោះតែ​ក្រុមហ៊ុន និង​ការងារ​លើ​វិស័យ​ផ្សេង​ៗ​ប៉ុណ្ណោះ ចំណែក​ការងារ លើ​វិស័យ​ទេសចរណ៍​វិញ ហាក់​នៅ​មានការ​ថមថយ​ដដែល ដោយសារ​តែ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ មានការ​បិទទ្វារ និង​ព្យួរការងារ​យ៉ាងច្រើន​៕

None



អត្ថបទបន្ទាប់


កម្ពុជារកចំណូលពីការលក់អង្ករទៅក្រៅប្រទេសបានជាង ២៤១ លានដុល្លារ នៅ៥ខែដំបូងឆ្នាំនេះ

នៅរយៈពេល ៥ខែ ដំបូង នៃឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករលក់ទៅក្រៅប្រទេសប្រមាណជាង ៣៥,៦ ម៉ឺនតោន ដែលមានកំណើនរហូតដល់ទៅ ៤២% ធៀបនឹងរយៈពេល…

ធនាគារអេស៊ីលីដា សម្រួចបន្ថែមការអភិវឌ្ឍសេវាកម្មធនាគារឌីជីថលរបស់ខ្លួន​កាន់តែប្រសើរ​

ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកនូវវិសាលភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ