វិស័យការងារ

រោងចក្រនៅវៀតណាម កំពុងជួបវិបត្តិខ្វះកម្មករ ក្រោយពលរដ្ឋវៀតណាម សម្រុកទៅធ្វើការនៅក្រៅប្រទេស


ក្នុង​មួយឆ្នាំៗប្រទេសវៀតណាម បញ្ជូនពលកររហូតដល់ទៅ១៥០,០០០នាក់​ ទៅធ្វើការនៅក្រៅប្រទេស ដើម្បីស្វែងរកប្រាក់ឈ្នួលខ្ពស់។ ប៉ុន្តែការចាកចេញដ៏ច្រើនសន្ធឹកសន្ធាប់​នេះ​កំពុងបង្កសម្ពាធកាន់តែខ្លាំងលើទីផ្សារការងារក្នុងស្រុក ខណៈរោងចក្រកែច្នៃ​គ្រឿង​សមុទ្រ និងរោងចក្រកាត់ដេរកំពុងជួបការខ្វះកម្មករ ទោះបីជារោងចក្របានដំឡើងប្រាក់ឈ្នួលរហូតដល់៣០% ហើយក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៩ ខែសីហា។
រោងចក្រនៅវៀតណាម កំពុងជួបវិបត្តិខ្វះកម្មករ
ដោយ

ជារៀងរាល់ឆ្នាំប្រជាជនវៀតណាម ប្រមាណ១៣០,០០០នាក់ ទៅ១៥០,០០០នាក់ បានចាកចេញទៅធ្វើការនៅក្រៅប្រទេស។ នៅចុងឆ្នាំ២០២៥ មានពលករវៀតណាម ជិត៩០០,០០០នាក់ធ្វើការនៅបរទេស ហើយបានផ្ញើប្រាក់ត្រឡប់មកប្រទេសប្រមាណ៦ទៅ៧ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ នេះជាប្រភពចំណូលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចវៀតណាម ប៉ុន្តែទន្ទឹមនេះ វាក៏កំពុងបង្កើតបញ្ហានៅក្នុងស្រុកផងដែរ។
វិស័យគ្រឿងសមុទ្រកំពុងប្រឈមកង្វះកម្មករនៅតំបន់សំខាន់ៗដូចជា តំបន់ដីសណ្តទន្លេមេគង្គ និងទីក្រុងហូជីមិញជាដើម។ ហើយសូម្បីតែរោងចក្រដំឡើងប្រាក់ឈ្នួលចន្លោះពី២៥% ទៅ ៣០% ក៏នៅតែមិនអាចទាក់ទាញ និងរក្សាកម្មករបានគ្រប់គ្រាន់។ វិស័យកាត់ដេរ ក៏កំពុងប្រឈមបញ្ហាដូចគ្នាដែរ ដោយរោងចក្រត្រូវប្រកួតប្រជែងទាំងជាមួយការងារនៅក្រៅប្រទេស និងឧស្សាហកម្មក្នុងស្រុក ដែលផ្តល់ប្រាក់ឈ្នួលខ្ពស់ជាងដូចជាវិស័យអេឡិចត្រូនិក និងផលិតគ្រឿងចក្រ។ រោងចក្រមួយចំនួនថែមទាំងខ្វះកម្លាំងពលកម្មដល់ថ្នាក់ពិបាកបំពេញបានការបញ្ជាទិញ និងទទួលកិច្ចសន្យាថ្មី។
សម្រាប់ប្រជាជននៅតំបន់កណ្តាល នៃប្រទេសវៀតណាម ជាពិសេសតំបន់ដែលមានឱកាសការងារតិច ជម្រើសជាច្រើន គឺរវាងការងារប្រាក់ខែទាបនៅក្នុងស្រុក និងការងារដែលអាចរកចំណូលបានច្រើនជាងនៅក្រៅប្រទេស។ កម្មករមួយចំនួននៅតំបន់ទាំងនេះ អាចរកបានប្រមាណ២០០ ទៅ ២៥០ ដុល្លារអាម៉េរិកក្នុងមួយខែ ខណៈការងារក្នុងវិស័យគ្រឿងសមុទ្រ និងកាត់ដេរដែលជាទូទៅផ្ដល់ប្រាក់ខែប្រមាណ២៥០ ទៅ៣៥០ដុល្លារ។ ផ្ទុយទៅវិញការងារនៅប្រទេសដូចជាជប៉ុន និងកូរ៉េខាងត្បូង អាចផ្តល់ប្រាក់ចំណូលខ្ពស់ជាងនៅប្រទេសវៀតណាម ច្រើនដង។ ដូច្នេះសម្រាប់គ្រួសារជនបទជាច្រើន ការទៅធ្វើការនៅក្រៅប្រទេស គឺជាមធ្យោបាយដើម្បីរកប្រាក់សងបំណុល សង់ផ្ទះ និងជួយយិតយោងគ្រួសារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញ​ថៃ ទម្លាយចំណុចខ្សោយ និងទះកំផ្លៀងរដ្ឋាភិបាលថៃថា ការឆ្លើយតបទៅ UN រឿងកម្ពុជា គឺជាការទូតភូតភរ និងខ្វះមនុស្សធម៌

នៅក្នុងពិភពការទូតអន្តរជាតិ ភាពស្មោះត្រង់ និងការគោរពការពិត គឺជាចលករតែមួយគត់ ដែលបង្កើតបាននូវកិត្យានុភាពនៃរដ្ឋមួយ។ ទោះជាយ៉ាងណាសេចក្តីថ្ល…

រឿងអាស្រូវប្រឡងចូលក្របខណ្ឌមន្ត្រីនៅថៃ រកឃើញការក្លែងបន្លំពិន្ទុ និងសង្ស័យជាប់ពាក់ព័ន្ធគ្រួសារអ្នកនយោបាយមានឥទ្ធិពល

រឿងអាស្រូវប្រឡងចូលក្របខណ្ឌមន្ត្រីនៅប្រទេសថៃ ផ្ទុះកាន់តែខ្លាំង និងកំពុងរញ្ជួយដល់ប្រព័ន្ធនយោបាយ បន្ទាប់ពីក្រសួងមហាផ្ទៃថៃ ទម្លាយថា គ្រួសារអ្នកនយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ