ជនបរទេស

ជនបរទេសរស់នៅសិង្ហបុរី ត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩ជាចាំបាច់


រដ្ឋាភិបាលសិង្ហបុរីនឹងតម្រូវឱ្យជនបរទេស ដែលកំពុងស្វែងរកការងារ បន្តសិក្សា ឬរស់នៅក្នុងប្រទេសរបស់ខ្លួន ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ឲ្យបានគ្រប់ៗគ្នា ខណៈដែលប្រទេសមានសេដ្ឋកិច្ចខ្លាំងក្លាជាងគេនៅអាស៊ានមួយនេះ ក៏កំពុងបន្ថែមការរឹតបន្តឹងលើវិធានការមួយចំនួនទៀត ដើម្បីត្រៀមខ្លួនក្នុងការប្រយុទ្ធទប់ទល់នឹងរលកឆ្លង អូមីក្រុង ដែលមិនអាចជៀសរួច ដែលបច្ចុប្បន្នបាននិងកំពុងរកឃើញជាបន្ដបន្ទាប់ ពិសេសករណីនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបងកកប៉ុស្តិ៍។
សកម្មភាព ជនបរទេសរស់នៅសិង្ហបុរី ចាក់វ៉ាក់សាំងកូវីដ១៩
ដោយ

ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា ចាប់ពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២២តទៅ អ្នកដែលមានបំណងចង់ធ្វើការរយៈពេលវែង ឬរស់នៅជាអចិន្ត្រៃយ៍​ក្នុងទីក្រុង ព្រមទាំងអ្នកដែលចង់បន្តទិដ្ឋាការ ការងារ ដែលមានស្រាប់ នឹងតម្រូវ​ឲ្យ​ទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។ ខណៈការលើកលែងនឹងត្រូវបានផ្តល់ឱ្យសម្រាប់តែកុមារអាយុក្រោម ១២ ឆ្នាំ និងអ្នកដែលមិនមានសិទ្ធិក្នុងការចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។

សូមជម្រាបថា វិធានការចុងក្រោយនេះ បន្ថែមលើវិធានការផ្សេងទៀត​ក្នុង​ប៉ុន្មានខែថ្មីៗនេះ ដើម្បីដាក់សម្ពាធ​លើអ្នកដែលបាន​ជ្រើសរើស​មិនទទួល​ការចាក់វ៉ាក់សាំង ខណៈពួកគេទាំងនេះ ក៏​ត្រូវបាន​រារាំង​រួចទៅហើយដែរ ​ពីការចូលទៅកាន់​កន្លែង​សាធារណៈ​ភាគច្រើន រួមទាំង​ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងផ្សារទំនើប ហើយត្រូវឱ្យ​បង់ព្យាបាល​ដោយខ្លួនឯង​នៅពេលសម្រាកព្យាបាលកូវីដ១៩​នៅមន្ទីរពេទ្យ​ជាដើម។

ទន្ទឹមនេះ អាជ្ញាធរសិង្ហបុរី កំពុងរំពឹងថា នឹងមានការករណី​ឆ្លងមេរោគ អូមីក្រុង ច្រើនជាងករណីឌែលតា ហើយនឹងមានការកើនឡើងទ្វេដង​នៃករណីឆ្លង​ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ។ ទោះបីជាយ៉ាងណាក៏ដោយចុះ ក្រសួងសុខាភិបាល​សិង្ហបុរី មើលឃើញថា ករណីធ្ងន់ធ្ងរ ឬការស្លាប់ដោយសារអូមីក្រុងនឹងមានតិចជាង​មេរោគ​ឌែ​លតា។

យ៉ាងណាមិញ ទិន្នន័យពីក្រសួងសុខាភិបាលសិង្ហបុរីបង្ហាញថា ករណីអូមីក្រុងថ្មីចំនួន ១០៤ករណី ត្រូវបានរកឃើញបន្ថែមទៀតកាលពីថ្ងៃទី២៦ធ្នូ ដែលក្នុងនោះ ៧៣ ករណីជាករណីបាននាំចូល និង ៣១ ករណីទៀត ជាករណីឆ្លងក្នុងស្រុក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុបឆ្នាំ២០២១ និងក្ដីរំពឹងឆ្នាំ២០២២

ព័ត៌មាន
អ្នកជំនាញពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបនៅឆ្នាំ២០២២ ត្រូវបានគេរំពឹងថានឹងមានកំណើនច្រើនជ…

ទីផ្សារខុនដូនថៃឆ្នាំ២០២២ នឹងបន្ដដាំក្បាលចុះ ឬកើនឡើង?

ព័ត៌មាន
បើទោះបីជារងការរំខានពីជំងឺកូវីដ១៩ ក៏ដូចជាវត្តមានមេរោគបំប្លែងថ្មី អូមីក្រុងក៏ពិតមែន តែទីប្រឹក្សាអចលនទ្រព្យថៃបាននិយាយថា ទីផ្សារខុនដូនៅទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ