វិបត្តិសេដ្ឋកិច្ចអាមេរិក

អ្នកជំនាញ៖ វិបត្តិកំណើនសេដ្ឋកិច្ចចុះអន់ខ្សោយរយៈពេលវែង អាចនឹងកើតមានចំពោះអាមេរិក


វិបត្តិកូវីដ-១៩ បាននឹងកំពុងអូសទាញឲ្យសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចអាមេរិក កាន់តែយ៉ាប់យ៉ឺនឡើងៗ។ អ្នកជំនាញសេដ្ឋកិច្ច បានព្រមានធ្ងន់ៗថា សេដ្ឋកិច្ចអាមេរិកអាចនឹងជួបវិបត្តិកំណើនចុះអន់ថយរយៈពេលវែង និងអាចមានការជាប់គាំងប្រាក់ចំណូលផងដែរ។ ហេតុនេះ រដ្ឋាភិបាលអាមេរិក គួរតែប្រើប្រាស់ការចំណាយថវិកាជាតិបន្ថែមទៀត ក្នុងគោលដៅជួយស្ដារស្ថានភាពដ៏អាក្រក់នេះ ត្រឡប់មកដូចដើមវិញ។
អ្នកជំនាញ៖ វិបត្តិកំណើនសេដ្ឋកិច្ចចុះអន់ខ្សោយរយៈពេលវែង អាចនឹងកើតមានចំពោះអាមេរិក(រូបភាព Lima Charlie news)
ដោយ

លោក Jerome Powell ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារកណ្តាល​អា​មេ​រិ​ក បាន​គូសបញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា វា​ត្រូវការ​ពេលវេលា​ខ្លះ ដើម្បី​ស្រោចស្រង់​ឲ្យ ស្ថានការណ៍​ត្រលប់​មក​សភាព​ដើម​វិញ ក៏​ប៉ុន្តែ គេ​ត្រូវ​តែ​ធ្វើ​អ្វី ដែល​ចាំបាច់ និង​ធ្វើ​ឲ្យ​បាន​ច្រើន​កាន់តែ​ល្អ​។

ធនាគារកណ្តាល​អា​មេ​រិ​ក បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ សឹងតែ​ស្មើ​សូន្យ​ទៅ​ហើយ និង​បាន​បង្កើត​បណ្តាញ​កម្មវិធី ដើម្បី​ធានា​ឲ្យ​បាន​ថា​ទីផ្សារ​ហិរញ្ញវត្ថុ នៅ​នឹង​តែ​បន្ត​ដំណើរការ ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ តែ​យ៉ាងណា លោក Jerome Powell មិន​បាន​ពិចារណា​ថា នឹង​ទម្លាក់​អត្រា​ការ​ប្រាក់​ដល់ អវិជ្ជមាន​នោះ​ទេ​។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ធនាគារកណ្តាល​អា​មេ​រិ​ក​រូប​នេះ បាន​បន្ត​ថា បើ​បញ្ហា​សុខាភិបាល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ សេដ្ឋកិច្ច​ពាណិជ្ជកម្ម នឹង​កាន់តែ​ធ្លាក់​ដុនដាប​ទៅ​តាម​នោះ​ដែរ ហើយ​ប្រាក់​ចំណូល នៅ​តាម​គ្រួសារ​នីមួយ​ៗ នឹង​ចាប់ផ្តើម​ជាប់​គាំង និង​ធ្លាក់​ចុះ​ដែរ​។

លោក Jerome សង្កត់ធ្ងន់​ថា ការ​ប្រើប្រាស់​ថវិកាជាតិ​ដើម្បី​គាំទ្រ អាច​នឹង​ត្រូវ​ចំណាយ​ច្រើន ក៏​ប៉ុន្តែ​វា​នឹង​កាន់តែ​មាន​តម្លៃ បើសិនជា​វា​អាច​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ ឲ្យ​គេច​ផុត​ពី ការ​ខាតបង់​ក្នុង​រយៈពេល​វែង​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី ១៤ ខែឧសភា នេះ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​សហរដ្ឋអាមេរិក បាន​កើនឡើង​លើស ១,៤ លាន​ករណី​ហើយ ខណៈ​អ្នក​ស្លាប់ កើន​ដល់​ជាង ៨​ម៉ឺន​នាក់ ដែល​មាន​ន័យ​ថា ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក អាច​នឹង​មាន​ទំហំ​ធំ ពុំ​ទាន់​អាច​ប៉ាន់ស្មាន​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិកូវីដ-១៩៖ វៀតណាម លែងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗហើយ តែផ្ដោតលើការសង្គ្រោះវិស័យអាកាសចរណ៍វិញ

ព័ត៌មាន
វិស័យអាកាសចរណ៍ ត្រូវបានគេមើលឃើញថា គឺរងផលប៉ះពាល់ដំណំជាងគេ ធៀបជាមួយនឹងវិស័យផ្សេងទៀត នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ យ៉ាងណាមិញ ដោយសា…

ទីផ្សារប្រេងកាន់តែដុនដាប អារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ដើម្បីស្ដារតម្លៃទីផ្សារ

ព័ត៌មាន
ទីផ្សារតម្លៃប្រេងឆៅនៅមួយរយៈចុងក្រោយនេះ គឺមានដាំក្បាលចុះ មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ។ ការធ្លាក់ចុះដ៏គំហុកនៃតម្លៃប្រេង បានជំរុញឲ្យប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ