តម្លៃអចលនទ្រព្យនៅខេត្តកោះកុង

តើតម្លៃអចលនទ្រព្យនៅខេត្តកោះកុង អាចនឹងឡើងថ្លៃទេ ក្រោយតារាសាគរក្លាយជាទីតាំងទទួលទេសចរវ៉ាក់សាំង?


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ជឿជាក់ថា តម្លៃអចលនទ្រព្យនៅក្បែរតំបន់ទេសចរណ៍វិស្សមកាលតារាសាគរក្នុងខេត្តកោះកុង អាចនឹងមានការប្រែប្រួល ក្រោយរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសយកតំបន់នេះ ធ្វើជាគោលដៅត្រៀមទទួលភ្ញៀវទេសចរបរទេសបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច នាចុងខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
ទិដ្ឋភាពទីក្រុងខេមរភូមិន្ទ រូបភាព៖ រដ្ឋបាលខេត្តកោះកុង

តាម​រយៈ​ការ​ជ្រើស​យក​ខេត្តកោះកុង​សម្រាប់​បើក​ទទួល​ស្វាគមន៍​ទេសចរ​វ៉ាក់សាំង ក៏​នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​វិនិយោគ​នៅ​តំបន់​នេះ​កាន់តែ​ច្រើន​ផង​ដែរ​។ ក្រៅពី​តំបន់​តា​សាគរ រាជរដ្ឋាភិបាល ក៏​បាន​ជ្រើស​យក​ខេត្ត​ព្រះ​សីហ​នុ និង​ក្រុង​កោះ​រ៉ុ​ង​ធ្វើ​ជា​គោលដៅ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​បរទេស បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នេះ​ដែរ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​។

វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ទេសចរណ៍ វិស្សមកាល​តារា​សាគរ​ក្នុង​ខេត្តកោះកុង អាច​នឹង​មានការ​ផ្លាស់​ប្តូរ​មុខមាត់​របស់​ខ្លួន ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជ្រើសរើស​យក​តំបន់​នេះ ធ្វើ​ជា​គោលដៅ​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។ តាម​រយៈ​គម្រោង​នេះ​ត្រូវ​បាន​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ជឿជាក់​ថា តម្លៃ​អចលនទ្រព្យ​នៅ​ក្បែរ​តំបន់​នោះ​អាច​នឹង​ឡើងថ្លៃ ក្រោយ​មាន​លំហូរ​វិនិយោគិន​បរទេស​យ៉ាងច្រើន​ចូល​ទៅ​កាន់​តំបន់​នេះ​តាម​រយៈ​គម្រោង​ខាងលើ​។

អ្នកជំនាញ​រូប​នេះ ជឿជាក់​ផង​ដែរ​ថា តំបន់​វិស្សមកាល​តារា​សាគរ វា​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​បន្ថែម​ទៀត​របស់​កម្ពុជា ប្រសិនបើ​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​រួច​ដំណាក់កាល​ដំបូង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ច្រើន​។ ដ្បិតថា នៅ​តំបន់​តារា​សាគរ​បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​មុខមាត់​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​វត្តមាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តារា​សាគរ​តែ​ម្តង​។

ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​តារា​សាគរ គ្រោង​បើក​ឲ្យ​ហោះហើរ​សាកល្បង​នៅ​អំឡុង​ខែធ្នូ ចុងឆ្នាំ​២០២១​។ អ្នកនាំពាក្យ​រូប​នេះ​រំពឹង​ថា ក្រោយ​ព្រ​លាន​ហោះ​ដែល​អាច​ឲ្យ​យន្តហោះ​ប្រភេទ Boeing 777 និង Airbus A340 ចុះ​ចត​មួយ​នេះ បើក​ដំណើរការ វា​នឹង​ជួយ​ស្តារ និង​ជំរុញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​កម្ពុជា ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​មួយ​កម្រិត​បន្ថែម​ទៀត​។ 

គួរ​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​បរទេស​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២១​។ សម្រាប់​ការ​បើក​ទទួល​ទេសចរ​វ៉ាក់សាំង​ដំណាក់កាល​ដំបូង​នេះ រាជរដ្ឋាភិបាល បាន​ជ្រើសរើស​តំបន់​ទេសចរណ៍​ចំនួន​៣ រួម​មាន ក្រុង​កោះ​រ៉ុ​ង​នៃ​ខេត្ត​ព្រះ​សីហ​នុ និង​តំបន់​ទេសចរណ៍​វិស្សមកាល​តារា​សាគរ​ក្នុង​ខេត្តកោះកុង​ជាដើម​។ គោលបំណង នៃ​ការ​បើក​តំបន់​ទេសចរណ៍​នេះ គឺ​ដើម្បី​ស្តារ និង​ជំរុញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ នា​ពេល​កន្លង​មក​។ ហើយ​ការ​បើក​នេះ​ទៀត​សោត ក៏​ជា​ការ​សាក​ស្បង​មួយ មុន​ឈាន​ទៅ​បើក​ប្រទេស​ទាំងស្រុង​ឡើង​វិញ បន្ទាប់​ពី​កម្ពុជា​សម្រេច​បាន​ជិត​១០០% លើ​ផែនការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ពេញវ័យ​១០​លាន​នាក់​៕   

None



អត្ថបទបន្ទាប់


ការនាំចេញដូងប្រេងក្នុងឆ្នាំនេះធ្លាក់ចុះតិចតួច ប៉ុន្ដែតម្លៃនៅតែខ្ពស់

អ្នកវិនិយោគខាងដំណាំដូងប្រេង ដ៏ល្បីនៅកម្ពុជាឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី យល់ឃើញថា ការខ្សត់អ្នកដាំដុះ និងដើមដូងប្រេងមួយចំនួនផុតអាយុប្រមូលផល ជា…

១ថ្ងៃដំបូងនៃការបើកប្រទេស ថៃរំពឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាស ៣ម៉ឺននាក់

អាកាសយានដ្ឋានថៃរំពឹងថា នឹងទទួលបានអ្នកដំណើរអន្តរជាតិប្រហែល ៧ ពាន់នាក់ក្នុងចំណោមអ្នកដំណើរសរុប ៣ ម៉ឺននាក់ ដែលនឹងមកដល់អាកាសយានដ្ឋានសុវណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ