អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន smart axiata ទទួលបានចំណាប់ថ្នាក់លេខ ៥ និងរង្វាន់មាសសម្រាប់ការអនុលោមតាមច្បាប់ពន្ធដារកម្ពុជាល្អជាងគេក្នុងឆ្នាំ ២០២២


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា បានទទួលបានវិញ្ញាណប័នប័ត្រអនុលោមភាពសារពើពន្ធប្រភេទមាសជាក្រុមហ៊ុនដែលអនុលោមតាមច្បាប់ពន្ធដារ ពីសំណាក់អគ្គនាយកដ្ឋានពន្ធដារ ហើយក៏បានទទួលការស្ងើចសរសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទទួលនូវបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថាប័នដែលបង់ពន្ធច្រើនជាងគេនៅកម្ពុជា។
ក្រុមហ៊ុន Smart Axiata ទទួលបានចំណាត់ថ្នាក់លេខ ៥ សម្រាប់ការបំពេញកាតព្វកិច្ចសារពើពន្ធល្អជាងគេក្នុងឆ្នាំ ២០២២ គេ និងទទួលបានពានរង្វាន់មាសសម្រាប់ការអនុលោមតាមច្បាប់ពន្ធដារកម្ពុជា

នេះជាលើកទី៣​ហើយ ដែលក្រុមហ៊ុនសម្រេចបាននូវសមិទ្ធិផលមួយនេះ ហើយបានទទួលនូវការស្ងើចសរសើរសម្រាប់ការអនុវត្តជាស្ថាប័នគំរូ និងបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួន ស្របទៅតាមច្បាប់កម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងបង្អស់ ដែលទទួលបានពានរង្វាន់មាស សម្រាប់ការបង់ពន្ធក្នុងឆ្នាំ ២០១៨ ហើយក៏ទទួលបានជាបន្តបន្ទាប់ ក្នុងឆ្នាំ ២០២០ និង​ ២០២២​ ផងដែរ។​ ក្រុមហ៊ុន Smart​ ក៏បានទទួលចំណាត់ថ្នាក់ទីប្រាំក្នុងព្រះរាជាណាចក្រកម្ពុជា​សម្រាប់ការការបំពេញកាតព្វកិច្ចសារពើពន្ធល្អជាងគេក្នុងឆ្នាំ ២០២២ ផងដែរ។​ ។​

វិញ្ញាណប័នប័ត្រអនុលោមភាពសារពើពន្ធប្រភេទមាស ត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុនដែលបានបំពេញកាតព្វកិច្ចពន្ធ និងបង្ហាញពីកម្រិតវិជ្ជាជីវៈខ្ពស់ ប្រកបស្តង់ដារសីលធម៌ក្នុងប្រតិបត្តិការអាជីវកម្ម។ ក្នុងចំណោមក្រុមហ៊ុនចំនួន ២០០ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់មួយនេះ ក្រុមហ៊ុន Smart ក៏បានជាប់ចំណាត់ថ្នាក់លេខ ៥ ជាក្រុមហ៊ុនដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ ២០២២ និងទទួលបានលិខិតសរសើរ​​​ ដែលមានការចុះហត្ថលេខាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយនេះសម្រាប់់ក្រុមហ៊ុន។

“ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា​ ដែលតែងតែលើកកម្ពស់ការរស់នៅបែបឌីជីថល​ ក្រុមហ៊ុន Smart Axiata តែងតែប្តេជ្ញាចិត្តក្នុងការអនុវត្តទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់ រួមទាំងច្បាប់ពន្ធដារផងដែរ។ យើងពិតជាមានកិត្តិយសក្រៃលែង ក្នុងការទទួលបាននូវវិញ្ញាណបនប័ត្រពន្ធមាសជាលើកទី ៣ ដែលជាសមិទ្ធិផលដ៏សំខាន់មួយក្នុងការឆ្លុះបញ្ចាំងពីឧត្តមភាពក្នុងអភិបាលកិច្ចល្អ និងការអនុលោមតាមច្បាប់ របស់ក្រុមហ៊ុន Smart Axiata ផងដែរ។ យើង​នឹង​បន្ត​ធ្វើ​កិច្ចសហការយ៉ាងរឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​បន្តបង្កើតនូវ​គុណតម្លៃ​សម្រាប់​អតិថិជន ដៃគូអាជីវកម្ម ក៏ដូចជា​ប្រជាជន​កម្ពុជា​យើងទាំងអស់ផងដែរ»។

ក្រុមហ៊ុន Smart តែងតែចាត់ទុកការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពន្ធ ជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាជីវកម្មមួយដែលប្រកបដោយទំនួលខុសត្រូវសង្គម។ វិញ្ញាណប័នប័ត្រនៃការអនុលោមតាមច្បាប់ពន្ធនេះ គឺជាសក្ខីភាពមួយ ដែលបង្ហាញថាកិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដែលពិតជាអាចនាំទៅរកផលប្រយោជន៍រួមសម្រាប់សង្គម និងរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាជន និងសង្គមជាតិកម្ពុជាទាំងមូល​។

ក្រុមហ៊ុន Smart តែងតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ដំណើរការដ៏ល្អឥតខ្ចោះ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៃបច្ចេកវិទ្យាទូរស័ព្ទចល័តរបស់កម្ពុជា ជាពិសេសតាមរយៈការទទួលបានពានរង្វាន់ សេវាទូរស័ព្ទល្អជាងគេ និងសេវាអុីនធឺណិតទូរស័ព្ទល្អជាងគេនៅកម្ពុជា (Cambodia Mobile Data Company of the Year និង Cambodia Mobile Services Company of the Year) សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នាពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ Frost and Sullivan។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ Smart ក៏ទទួលបាននូវពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុនដែលចូលរួមចំណែកការងារសង្គមល្អជាងគេប្រចាំប្រទេសកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ក៏ដូចជាពានរង្វាន់ក្រុមហ៊ុនឈានមុខគេក្នុងការកសាងសហគមន៍ Resilience Cambodia ប្រចាំឆ្នាំ ២០២១ ពីទស្សនាវដ្តីអន្តរជាតិ Global Banking and Finance ផងដែរ។

បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart ត្រូវបានទទួលស្គាល់ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាស្ថាប័នដែលរួបរួមចំណែកល្អបំផុតដល់មូលនិធិ កសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍(CBRD Fund) ក្នុងឆ្នាំ ២០១៩ និងជាប្រតិបត្តិករទីផ្សារដែលកំពុងរីកចម្រើនល្អបំផុតក្នុងឆ្នាំ ២០១៨ ដោយទូរគមនាគមន៍អាស៊ី៕




អត្ថបទបន្ទាប់


គម្រោងសហគមន៍អាជីវកម្មរាម បើកសម្ពោធដោយស្ថិតនៅជិតនឹងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ

ព័ត៌មាន
គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ត្រូវបានសម្ពោធ និងប្រកាសលក់ជាផ្លូវការ ជាមួយនឹងទីតាំងស្ថិតនៅជិតនឹងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ដ…

បញ្ហាអតិផរណាកំពុងសំពងសង្គមសេដ្ឋកិច្ចអាល្លឺម៉ង់កាន់តែខ្លាំង ខណៈមានកម្មករជាច្រើនក្រោកឈរធ្វើកូដកម្ម

ព័ត៌មាន
ការមិនថមថយនៃអត្រាអតិផរណាបានកំពុងតែរុញច្រានសង្គមអាល្លឺម៉ង់ឲ្យប្រឈមមុខនឹង វិបត្តិសង្គមបណ្តាលមកពីផលប៉ះពាល់ ដែលកើតចេញពីភាពមិនចាញ់មិនឈ្នះនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ