ទំហំពាណិជ្ជកម្មឡាវធ្លាក់ចុះព្រោះកូវីដ១៩

មេរោគកូវីដ១៩ ទាញទម្លាក់ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ឡាវឲ្យធ្លាក់ចុះខ្លាំង


បើទោះបីជា ប្រទេសឡាវ ធ្លាប់បានអះអាងថា ពុំទាន់រងផលប៉ះពាល់ណាមួយពី ការផ្ទុះឡើងនៃមេរោគកូរ៉ូណា ទាំងការនាំចេញទំនិញ ទាំងជម្ងឺឆ្លង កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ នៅពេលនេះ ឡាវ ប្រកាសហើយថា ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនបានធ្លាក់ចុះ ហើយករណីឆ្លងមេរោគកូវីដ ១៩ ក៏កើតមានឡើងចំនួន ២ករណី ដំបូងបង្អស់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកឡាវ វៀងចន្ទន៍ ថាមស៍ នៅថ្ងៃនេះ។
មេរោគកូវីដ១៩ ទាញទម្លាក់ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ឡាវឲ្យធ្លាក់ចុះខ្លាំង(រូបភាព៖www.laophattananews.com)
ដោយ

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឡាវ បាន​គូសបញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ ឡាវ ពិត​ណាស់ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ខែកុម្ភៈ​នេះ មក​នៅ​ត្រឹម ៧៧០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​កាលពី​ខែមករា កន្លង​ទៅ ឡាវ សម្រេច​បាន​ជិត ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​។​ក្នុង​ខែកុម្ភៈ​នេះ ការ​នាំ​ចេញ​ទំនិញ​របស់​ឡាវ មាន​ទំហំ ៣៩០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ឡាវ នាំ​ចូល​មក​វិញ​នូវ​ទំនិញ​ប្រមាណ ៣៧៨​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ភាគច្រើន​នាំ​ចូល​មក​ពី ប្រទេស​ថៃ ចិន និង​វៀតណាម​។

យ៉ាងណា​ក៏​ដោយ ឡាវ បាន​កំណត់​គោលដៅ ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេស ឲ្យ​កើន​ដល់ ១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២០​នេះ ក្នុង​នោះ​ការ​នាំ​ចេញ​រំពឹង​សម្រេច​បាន ៦​ពាន់ ៤​រយ​លាន​ដុល្លារ​អា​មេ​រិ​ក តែ​យ៉ាងណា ឡាវ ក៏​កំពុង​ជួប​ប្រទះ​នូវ បញ្ហា​រាំងស្ទះ​សេដ្ឋកិច្ច​ខ្លះ​ដែរ ដោយ នាយក​រដ្ឋមន្ត្រី​ឡាវ បាន​ប្រកាស​បិទ​ច្រកព្រំដែន​ជា​បណ្តោះអាសន្ន ដើម្បី​បង្ការ​ការពារ​មេរោគ​កូ​វី​ដ​១៩​។

កាលពី​ថ្ងៃ​ទី ២៤ ខែមីនា នេះ ប្រទេស​ឡាវ ក៏​បាន​ប្រកាស​ពី​ករណី​ឆ្លង​ដំបូង​បង្អស់​ចំនួន ២​ករណី​ផង​ដែរ ដែល​ជា​ករណី​នាំ​ចូល ដោយ​អ្នកជម្ងឺ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស និង​ធ្វើ​ការងារ​ជាមួយ​ជនបរទេស​។​សូម​ជម្រាប​ដែរ​ថា ស្ថាប័ន​វេជ្ជសាស្ត្រ​ឡាវ ក៏​កំពុង​តែ​តាមដាន​ករណី​សង្ស័យ​ចំនួន ១៣១​ករណី​បន្ថែម​ទៀត ហើយ​ប្រមុខ​រដ្ឋាភិបាល​ឡាវ នឹង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ទៀត ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩៕

None



អត្ថបទបន្ទាប់


វៀតណាម នឹងផ្អាកការនាំចេញអង្ករទៅក្រៅប្រទេសដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ខ្លួន

ចាប់ពីពេលនេះតទៅ ប្រទេសវៀតណាម នឹងផ្អាកការនាំចេញអង្ករ ទៅក្រៅប្រទេសវៀតណាមហើយ ដើម្បីធានានូវសន្តិសុខស្បៀងអាហារ ដោយសារតែបញ្ហាមេរោគកូវីដ១៩ ក…

លោក ដូណាល់ ត្រាំ៖ អាមេរិក មិនអនុញ្ញាតឲ្យវីរុសកូវីដ ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលយូរនោះឡើយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា អាមេរិក នឹងមិនអនុញ្ញាតឲ្យ វីរុសកូវីដ១៩ ប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងរយៈពេលយូរនោះឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ