ការរាតត្បាតនៃវីរុសកូរ៉ណា

ប្រទេសឡាវអួតខ្លួនឯងថា មិនទាន់រងឥទ្ធិពលអាក្រក់ពី វីរុសកូរ៉ូណាទេ


ស្របពេលដែលប្រទេសជិតខាងរបស់ មហាអំណាចសេដ្ឋកិច្ចចិន កំពុងរងគ្រោះទាំងការឆ្លងមេរោគកូរ៉ូណាទាំងការចុះអន់ថយនៃសេដ្ឋកិច្ចជាតិ ប្រទេសឡាវ បែរជាអះអាងថា ពុំទាន់រងផលប៉ះពាល់ណាមួយពី ការផ្ទុះឡើងនៃមេរោគកូរ៉ូណានោះទេ ទាំងការនាំចេញទំនិញ ទាំងជម្ងឺឆ្លង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Vientiane Times។
ករណី​បុរសជប៉ុនមាន Covid-19 យ៉ាងហោចណាស់បានស្នាក់នៅកម្ពុជា ៥ថ្ងៃ មុនទៅដល់ជប៉ុន
ដោយ

នាយកដ្ឋាន​នាំ​ចេញ​-​នាំ​ចូល​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឡាវ បាន​អះអាង​ថា ឡាវ ពុំ​ទាន់​ទទួល​បាន របាយការណ៍​រង​គ្រោះ​ណាមួយ ពី​អ្នក​នាំ​ចេញ​ទំនិញ​ឡាវ ទៅ​កាន់​ប្រទេស​ចិន​នោះ​ទេ តាំងពីមានការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា មក​ទល់​ពេល​នេះ បើទោះបីជា​មកទល់ពេលនេះ ប្រទេសជិតខាងរបស់ខ្លួន​ដូចជា​កម្ពុជា វៀតណាម និងថៃជាដើម បាន​ឆ្លងវីរុសកូរ៉ូណានេះរួចហើយ។​

កាលពី​ខែធ្នូ ឆ្នាំ ២០១៩​កន្លង​ទៅ ឡាវ បាន​នាំ​ចេញ​ទំនិញ​ជាង ១៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​កាន់​ប្រទេស​ចិន ហើយ​រំពឹង​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ក្នុង​ខែមករា ឆ្នាំ ២០២០​នេះ នឹង​មិន​មានការ​ថមថយ​ចុះ ដោយសារ​តែ​មេរោគ​កូ​រ៉ូ​ណា​នោះ​ទេ​។

ទំហំ​ពាណិជ្ជកម្ម​ដែល​ប្រទេស​ទាំង​ពីរ សម្រេច​បាន​ក្នុង​ឆ្នាំ ២០១៩ គឺ​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ឡាវ ភាគច្រើន​នាំ​ចេញ ខ្សាច់ កៅស៊ូ ស្ពាន់ និង​ពោត ទៅ​កាន់​ប្រទេស​ចិន ហើយ​អំឡុង​ពេល​នេះ ឡាវ នាំ​ចូល​ទំនិញ​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពី ចិន មក​វិញ រួម​មាន​គ្រឿង​បង្គុំ​រថយន្ត យានយន្ត ដែក និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​។

ម្យ៉ាងវិញទៀត ក្រសួងសុខាភិបាល​ឡាវ ក៏​បាន​ប្រកាស​ដែរ​ថា គិត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា ក្នុង​ប្រទេស​ឡាវ​នោះ​ឡើយ បន្ទាប់​ពី​បាន​ធ្វើតេស្ត​លើ អ្នកដំណើរ​ចំនួន ១៣​នាក់ ដែល​សង្ស័យ​ថា មាន​រោគ​សញ្ញា​ផ្ទុកមេរោគ​នេះ ហើយ​លទ្ធផល​បង្ហាញ​ថា អវិជ្ជមាន​ទាំងអស់​។

ដោយឡែក មាន​សិស្ស​និស្សិត​ឡាវ ចំនួន ២៤២​នាក់ កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន ក្នុង​នោះ​មាន ៣៧​នាក់ កំពុង​រស់នៅ​ក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​កន្លែង​បង្ក​កំណើត​នៃ​វីរុស​ថ្មី​នេះ ហើយ​ពួក​គេ បាន​រាយការណ៍​មក​ថា ពួក​គេ​មាន​សុខភាព និង​ស្ថិត​ក្រោម​ការ​យកចិត្តទុកដាក់​ពី អាជ្ញាធរ​ចិន ប៉ុន្តែ​មិន​អាច​ចាកចេញ​មក​បាន​នោះ​ទេ​។

បើ​តាម​របាយការណ៍​ពី គណៈកម្មាធិការ​សុខាភិបាល​ចិន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ករណី​មនុស្ស​ឆ្លង​មេរោគ Corona បាន​កើន​ដល់​ជាង ២​ម៉ឺន​នាក់ និង​សម្លាប់​មនុស្ស​អស់​ជាង ៤២០​នាក់ នៅ​ក្នុង​ប្រទេស​ចិន ក្រៅពី​នោះ​ក៏​មាន ការ​ព្យាបាល​បានជា​សះស្បើយ ប្រមាណ ៦៥០​នាក់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅពិភពលោកបន្តដាំក្បាលចុះគួរឲ្យភ្ញាក់ផ្អើល ខណៈឥទ្ធិពលមេរោគកូរ៉ូណាកាន់តែធ្ងន់ធ្ងរ

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានបន្តធ្លាក់ចុះក្រោម ៥០ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូង ដោយសារតែតម្រូវការប្រេងរបស់ប្រទេសចិន បានធ្លាក់ចុះ…

«ខេត្តព្រះសីហនុ» ទីក្រុងស៊ិនជិនទី២ ទៅជាម៉ាកាវទី២ ឥឡូវត្រឡប់មកជា ស៊ិនជិនទី២ វិញ?

ព័ត៌មាន
ដើមឡើយតាមការគូសវាសជាចក្ខុវិស័យពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុ នឹងត្រូវក្លាយជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ហើយរដ្ឋាភិបាលក៏មានគោលដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ