អាជីវកម្មបិទទ្វារ​ដោយសារ​កូវីដ-១៩

ជាង ១០ម៉ឺនអាជីវកម្មនៅវៀតណាម បានព្យួរប្រតិបត្តិការដោយសារតែបញ្ហាកូវីដ-១៩ នៅឆ្នាំ២០២០!


ផលប៉ះពាល់នៃមេរោគរាតត្បាតកូវីដ-១៩ បានធ្វើឲ្យអាជីវកម្មជាង១០ម៉ឺនអាជីវកម្មនៅក្នុងប្រទេសវៀតណាមបានបិទទ្វារផ្អាកប្រតិបត្តិការ នៅក្នុងឆ្នាំ២០២០ ដែលមានការកើនឡើងជិត១៤% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមទិន្នន័យផ្លូវការមួយដែលបង្ហាញដោយសារព័ត៌មាន VN Express។
រដ្ឋាភិបាលវៀតណាម ពន្យារពេលយកពន្ធ ៣,៤ ពាន់លានដុល្លារ ពីអាជីវកម្មដែលរងប៉ះពាល់ដោយ Covid-19 (រូបភាព៖ VN Express)
ដោយ

ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​ដដែលនេះ បាន​ឲ្យដឹងទៀតថា ក្នុងចំណោម​អាជីវកម្ម​ទាំងនោះ មាន​៤៦.៦០០ អាជីវកម្ម​បាន​ចុះបញ្ជី​ដើម្បី​ព្យួរ​​ប្រតិបត្តិការ​បណ្ដោះអាសន្ន​ ខណៈដែលមាន​៣៧.៧០០ អាជីវកម្ម​ទៀត កំពុង​រង់ចាំ​ដើម្បី​បញ្ចប់​នីតិវិធី​ព្យួរនេះ។ ទិន្នន័យ​បាន​ឲ្យដឹងទៀតថា មាន​សហគ្រាស​១៧.៥០០ បាន​បញ្ចប់​នីតិវិធី​ព្យួរប្រតិបត្តិការនេះ​រួចហើយ​នៅឆ្នាំ២០២០។

ការកើនឡើង​អាជីវកម្ម​ព្យួរ​ប្រតិបត្តិការ​ដោយសារតែ​ផលប៉ះពាល់​អាក្រក់​ដែលបង្កឡើង​ដោយ​កូវីដ-១៩ បាន​បំផ្លាញ​វិស័យ​សំខាន់ៗ​ និងប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ទូទាំងពិភពលោក។

ចំនួន​សហគ្រាស​ ដែល​ទើបបង្កើតថ្មី នៅវៀតណាម​ក្នុង​ឆ្នាំនេះ បាន​ធ្លាក់ចុះ ២,៣% ធៀបនឹង​ឆ្នាំមុន ដោយ​មានមកនៅ​ចំនួន​ត្រឹមតែ ១៣៤.៩០០ សហគ្រាស ជាមួយនឹង​ដើមទុន​ចុះបញ្ជី​សរុប​ជាង​៩៤ពាន់លាន​ដុល្លារ កើនឡើង ២៩%។

ប្រសិនបើ​បូក​បញ្ជូល​ទាំង ដើមទុន​ដែល​ក្រុមហ៊ុន​មានស្រាប់​ ៣៩.៥០០ ក្រុមហ៊ុន ដែលបាន​វិនិយោគ​ទុន​បន្ថែមទៀត​ នោះនឹងធ្វើឲ្យ​ដើមទុន​ចុះបញ្ជី​សរុប​ដែលបាន​បន្ថែម​ក្នុងសេដ្ឋកិច្ច​វៀតណាម​នៅឆ្នាំនេះ​គឺមានដល់​ប្រមាណ ២៣៧​ពាន់លាន​ដុល្លារអាមេរិក កើនឡើង​ជាង​៣៩% ធៀបនឹង​ឆ្នាំមុន។

ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​បាន​រាយការណ៍ថា ការស្ទង់មតិ​លើ​ចំណាប់អារម្មណ៍​អាជីវកម្ម​នៅក្នុង​វិស័យ​ផលិត និងកែច្នៃ នៅក្នុង​ត្រីមាសទី ៤ នៅឆ្នាំ២០២០ បាន​រកឃើញថា មានជាង​៤០% នៃសហគ្រាស​គឺមាន​ការ​វិវឌ្ឍខ្លួន​នៅក្នុង​ការធ្វើអាជីវកម្មរបស់ពួកគេ​បើ​ធៀបនឹង​ត្រីមាសមុន ខណៈដែល​មាន​ជិត​២៥% ប្រឈម​នឹង​ការ​លំបាក និង​មាន​ជិត​៣៥%ទៀត និយាយថា​អាជីវកម្ម​ពួកគេ​​នៅតែ​មានស្ថិរភាព។

ជិត​៤៣ភាគរយ​នៃក្រុមហ៊ុន​ដែលបាន​ស្រង់​មតិនោះ រំពឹងថា អ្វីៗនឹង​ប្រសើរឡើង​នៅត្រីមាសទី១​ឆ្នាំ២០២១ ខណៈដែល​មាន​១៩%រំពឹងថា នឹងមាន​ការលំបាក​ថែមទៀត ហើយ​ជាង​៣៨% និយាយថា ពួកគេ​ជឿជាក់​ថា​ស្ថានភាព​នឹង​មាន​ស្ថិរភាព។

កំណើន​សេដ្ឋកិច្ច​វៀតណាម​នៅឆ្នាំ២០២០ មាន​ការលូតលាស់យឺត ដោយ​មាន​អត្រា​កំណើន​ត្រឹមតែជាង​២,៩% ប៉ុណ្ណោះ ដែលវា​គឺជាកំណើន​ទាបបំផុត​មិនធ្លាប់មាន​ក្នុង​១​ទសវត្សរ៍​កន្លងមកនេះ ដោយសារតែ​រងផលប៉ះពាល់​អាក្រក់​ពី​វិបត្តិកូវីដ-១៩ គ្រោះមហន្ដរាយ​ធម្មជាតិ និង​ការ​ជាប់គាំង​នៃសេដ្ឋកិច្ច​ពិភពលោក។

យ៉ាងណាក៏ដោយចុះ សេដ្ឋកិច្ច​វៀតណាម​នៅតែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​តិចតួច​ប៉ុណ្ណោះ ​ដែល​មានសេដ្ឋកិច្ច​មានកំណើន​វិជ្ជមាន​នៅក្នុង​ពិភពលោក ខណៈដែល​មាន​ប្រទេស​ជាច្រើន​ផ្សេងទៀត​មាន​សេដ្ឋកិច្ច​ដាំក្បាលចុះ៕

None



អត្ថបទបន្ទាប់


ធនាគារជាតិកម្ពុជា៖ បើមានវ៉ាក់សាំងនៅឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ ៤%

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានធនាគារជាតិនៃកម្ពុជារំពឹងទុកថា អាចនឹងងើបឡើងវិញនៅក្នុងរង្វង់ ៤% ក្នុងបរិការណ៍ដែលមានថ្នាំវ៉ាក់សាំងបង្…

បណ្ឌិត អុិន ចាន់នី ៖និមិត្តសញ្ញាថ្មី របស់ធនាគារអេស៊ីលីដា បង្ហាញពីអត្ថន័យនៃបេសកកម្ម ជិត ៣ទសវត្សរ៍

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះធនាគារ អេស៊ីលីដា បានប្រកាសដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាថ្មីរបស់ខ្លួន ដោយបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ