កូវីដ-១៩ នៅវៀតណាម

នៅវៀតណាម សណ្ឋាគារជាង ១០០ ស្ម័គ្រធ្វើជាកន្លែងសម្រាប់ដាក់​អ្នក​ជំងឺ Covid-19 ឲ្យ​នៅដោយឡែក


រដ្ឋបាលជាតិ​ទេសចរណ៍វៀតណាម​ បាន​និយាយថា សណ្ឋាគារ​ និង​រមណីយដ្ឋាន​ជាច្រើន បាន​យល់ព្រម​ធ្វើជា​ជំរំ​ដាច់​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​សង្ស័យឆ្លង​វីរុស កូវីដ-១៩។ នេះ​បើ​តាម​ការ​ចុះផ្សាយរបស់សារព័ត៌មាន​អនឡាញមួយ ជាភាសាអង់គ្លេស​​របស់វៀតណាម។
នៅវៀតណាម សណ្ឋាគារជាង ១០០ ស្ម័គ្រធ្វើជាកន្លែងសម្រាប់ដាក់​អ្នក​ជំងឺ Covid-19 ឲ្យ​នៅដោយឡែក។ រូបភាព៖ VN Express
ដោយ

គិតត្រឹមថ្ងៃពុធ (ទី១៨ មីនា ២០២០) មាន​សណ្ឋាគារ និង​រមណីយដ្ឋាន​ប្រមាណ ១១៧ បាន​ចុះ​ឈ្មោះ​យល់ព្រម​ធ្វើ​ជា​តំបន់​ដាក់​អ្នក​ជំងឺ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ដោយ​ឥត​គិត​ថ្លៃ ឬ​ដោយ​គិត​ថ្លៃ។ 

សណ្ឋាគារខ្លះបាន​ព្រមព្រៀង​ផ្ដល់​ការបញ្ចុះ​តម្លៃ​ ទាំង​លើ​ថ្លៃ​បន្ទប់ និង​ទាំង​សេវា។ នៅទីក្រុងហូជីមិញ សណ្ឋាគារចំនួន ៩ បាន​យល់ព្រម ក្នុងនោះរាប់ទាំង​សណ្ឋាគារ​ផ្កាយ​ ៥ មួយ និង​រមណីយដ្ឋានមួយ ដែលមាន​បន្ទប់​សរុប ៦៤១​បន្ទប់។ ទីក្រុង​នេះកំពុង​ដាក់​ជនបរទេស​ឲ្យ​នៅដាច់​ដោយ​ឡែក​ដោយ​ឥត​គិតថ្លៃ ប៉ុន្តែ ជនបរទេសជាច្រើន​បានសុំ​ស្នាក់នៅ​ក្នុង​សណ្ឋាគារជាជំនួសវិញ និង​សុខចិត្ត​បង់លុយ។

នៅស្រុកសុងត្រា ខេត្ត​ដាណាង មានសណ្ឋាគារដ៏ធំមួយ បាន​ផ្ដល់​បន្ទប់ ១២៧​បន្ទប់ ក្នុង​ចំណោម​បន្ទប់ទាំងអស់​របស់ខ្លួន ឲ្យ​អាជ្ញាធរ​ក្រុង ប្រើប្រាស់​សម្រាប់​ការដាក់​មនុស្ស​ឲ្យ​ស្នាក់នៅ​ដាច់​ដោយ​ឡែកពីគេ ដោយ​ឥត​គិត​ថ្លៃ។ 

គិតត្រឹមថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ (ទី១៩ មីនា ២០២០) វៀតណាម​មាន​ករណីសង្ស័យ​វីរុស កូវីដ-១៩ ចំនួន ១២២ករណី និងមាន​ចំនួន​ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៧៦ករណី ក្នុង​នោះ​ ១៦ករណី បានជា​សះស្បើយ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្ម៖ ខេត្តត្បូងឃ្មុំប៉ះពាល់ខ្លាំងជាងគេ ក្រោយពីការបិទព្រំដែនភ្លាមៗដោយប្រទេសវៀតណាម

ព័ត៌មាន
ក្រោយវៀតណាមសម្រេចបិទច្រក​ព្រំដែនភ្លាមៗ ជាមួយកម្ពុជា មានពលរដ្ឋ និងទំនិញជាច្រើនបានកកស្ទះនៅតាមបណ្តាច្រកព្រំដែនកម្ពុជាវៀតណាមជាច្រើនកន្លែង។ ក្នុង…

ក្រុមហ៊ុនអ្នកបញ្ជាទិញ នៅអឺរ៉ុប និងអាមេរិកប្រាប់ឲ្យរោងចក្រកាត់ដេរនៅកម្ពុជាពន្យារការផលិតបន្តទៀត

ព័ត៌មាន
បើទោះបីជា មានវត្ថុធាតុដើមមួយចំនួន ត្រូវបានដឹកពីប្រទេសចិនមកកម្ពុជាជិត២០០ កុងតឺន័រសម្រាប់បម្រើដល់ការផលិតរបស់រោងចក្រកាត់ដេរនៅកម្ពុជា ដើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ