ឡានកុងតឺន័រ២ពាន់គ្រឿងកំពុងជាប់គាំងនៅព្រំដែនវៀតណាម-ចិន

ឡានកុងតឺន័រ២ពាន់គ្រឿងកំពុងជាប់គាំងនៅព្រំដែនវៀតណាម-ចិនជាថ្មីម្ដងទៀត ក្រោយចិនរឹតត្បិតច្រកចេញចូលឡើងវិញ


ទើបតែស្បើយការកកស្ទះឡានដឹកទំនិញនៅតាមព្រំដែនចវៀតណាម-ចិន មិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវនេះ ស្ថានភាពកកស្ទះឡានកុងតឺន័រដឹកទំនិញនៅតាមច្រកព្រំដែននេះ កំពុងកើតមានឡើងជាថ្មីទៀតហើយ ក្រោយពីអាជ្ញាធរតាមព្រំដែនរបស់ចិនបានចាប់ផ្ដើមបន្ដការរឹតត្បិតលើទំនិញនាំចូលពីវៀតណាមទៅចិនឡើងវិញ ដោយសារតែបារម្ភពីការឆ្លងរាតត្បាតកូវីដ១៩។
ឡានកុងតឺន័រជាប់គាំងក្នុងខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម

តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន VN Express របស់​វៀតណាម នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ទំនិញ​ពី​ច្រកព្រំដែន​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន ថ្មី​ៗ​នេះ​កំពុង​មាន​ឡាន​កុងតឺន័រ​ជិត ២​ពាន់​គ្រឿន ដែល​ច្រើន​ជាង ៨០ ភាគរយ​ជាមួយនឹង​ផលិតផល​កសិកម្ម​ស្រស់ បន្ដ​នៅ​តែ​ជាប់​គាំង​នៅ​តាម​ច្រកព្រំដែន​វៀតណាម​ជាមួយ​ចិន ចំនួន​បី​ច្រក​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Lang Son ភាគ​ខាងជើង​ប្រទេស​វៀតណាម​។

លោក Lieu Anh Minh អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ត Lang Son បាន​និយាយ​ថា ជាមួយនឹង​ការ​បន្ត​រឹត​បន្តឹង​វិធានការ​កូ​វី​ដ​១៩​របស់​ប្រទេស​ចិន វា​នឹង​ត្រូវ​ចំណាយពេល​យ៉ាង​ហោច​ណាស់​ពី ១០ ទៅ ១៥ ថ្ងៃ​ដើម្បី​អាច​ឱ្យ​ឡាន​ដឹក​ទំនិញ​អាច​បើក​ឆ្លងកាត់​បាន​។ ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​របស់​វៀតណាម ក៏​បាន​រាយការណ៍​ទៅ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ផង​ដែរ ដោយ​ស្នើ​ឱ្យ​មានការ​ចរចា​កម្រិត​ខ្ពស់ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជាប់​គាំង​នេះ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត Lang Son ក៏​បាន​ស្នើ​ទៅ​ភាគី​ចិន​ថា នៅ​ពេល​ពួក​គេ​ចូល​ទៅ​កាន់​ប្រទេស​ចិន នោះ​ពួក​គេ​នឹង​បិទ​ទំនិញ​នៅ​ក្នុង​ទូត​កុងតឺន័​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​បញ្ជាក់​ថា​ពី​សុវត្ថិភាព​ការពារ​កូ​វី​ដ​១៩​។ ទាក់ទិន​នឹង​ការ​ស្នើ​សុំ​នេះ អាជ្ញាធរ​ចិន​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​ពិចារណា​លើ​សំណើ​នេះ​។

សូម​ជម្រាប​ថា ខេត្ត Lang Son ត្រូវ​បាន​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​ស្រស់​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែកុម្ភៈ​។

រថយន្ត​កុងតឺន័រ​កកស្ទះ​តាម​នៅ​ព្រំដែន​បាន​កើតឡើង​តាំងពី​ចុងឆ្នាំ​២០២១ បើ​ទោះបីជា​វា​ត្រូវ​បាន​ដោះស្រាយ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ដែរ​ក៏​ដោយ​ចុះ​។ ប៉ុន្តែ​ឥឡូវនេះ បញ្ហា​ដដែល​នេះ កំពុង​តែ​កើតឡើង​វិញ ដែល​ធ្វើ​ឲ្យ​មានការ​ខាតបង់​ដល់​អ្នក​នាំ​ចេញ និង​អ្នក​ដឹក​ជញ្ជូន​។

គួរ​ជម្រាប​ថា ប្រទេស​ចិន គឺជា​ទីផ្សារ​នាំ​ចេញ​ធំ​ទី​ពីរ​របស់​វៀតណាម​សម្រាប់​ផលិតផល​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ទាប់​ពី​សហរដ្ឋអាមេរិក ខណៈ​ចំណូល​ពី​ការ​នាំ​ចេញ​ផលិតផល​ទាំងនេះ​ទៅ​កាន់​ទីផ្សារ​ចិន​មាន​ដល់​ទៅ​ជាង ៨ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ នៃ​ឆ្នាំ​២០២១ ដែល​ស្មើនឹង​ជាង ១៩ ភាគរយ​នៃ​ការ​នាំ​ចេញ​កសិផល​សរុប​របស់​វៀតណាម​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឲ្យកម្ពុជាមិនទាន់មានការនាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP និង CCFTA?

ជាង១ខែហើយ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP)បានចូលជាធ…

អគ្គនាយកដ្ឋានពន្ធដារ បង្ហាញពីសម្ទុះប្រមូលចំណូលកើនឡើងនៅដើមឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ នៅដើមឆ្នាំ២០២២ បានបង្ហាញពីតួលេខនៃការប្រមូលចំណូលពន្ធមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវបានបើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ