នាំចេញនាំចូល-វៀតណាម

ការនាំចូលរបស់វៀតណាម អាចនឹងមានលើសការនាំចេញ ៣ពាន់លានដុល្លារនៅឆ្នាំនេះ


នៅឆ្នាំ២០១៩នេះ ប្រទេសវៀតណាម រំពឹងថា នឹងមានឱនភាពពាណិជ្ជកម្ម (ការនាំចូលលើសការនាំចេញ) ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ ២០១៨ វៀតណាម មានអតិរេកពាណិជ្ជកម្មខ្ពស់បំផុត (ការនាំចេញលើសការនាំចូល) មិនធ្លាប់មានឡើយ បើគិតត្រឹម១ទសវត្សរ៍កន្លងមកនេះ ពោលគឺមានប្រមាណជាង ៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមការព្យាករពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ការនាំចូលរបស់វៀតណាម អាចនឹងមានលើសការនាំចេញ ៣ពាន់លានដុល្លារនៅឆ្នាំនេះ (រូបភាព៖ Vietnam Express)
ដោយ

បើតាម​​សារព័ត៌មាន​​ក្នុងស្រុក​វៀតណាម (Vietnam Express) បានឲ្យ​ដឹងថា តាមរយៈ​ការព្យាករ​ពីរដ្ឋាភិបាល ចំណូល​ពីការ​នាំចេញ​របស់​វៀតណាម នៅឆ្នាំ២០១៩​នេះ ត្រូវបាន​​គេរំពឹងថា នឹងកើន​ដល់ ២៦៥ ពាន់លាន​ដុល្លារ​អាមេរិក ដែលនឹង​ធ្លាក់ចុះ ប្រមាណ​ជាង ១៧% ពីឆ្នាំ​២០១៨។ រីឯ ការនាំ​ចូលវិញ​រំពឹងថា នឹងកើន​ឡើង​ដល់ ២៦៨ ពាន់លាន​ដុល្លារ​អាមេរិក ស្មើនឹង​កំណើន​​ជាង ​១៣%។ ដូច្នេះ វានឹង​ធ្វើឲ្យ​​ឱនភាព​ពាណិជ្ជកម្ម​​របស់​វៀតណាម ​មាន ​៣ពាន់​លាន​ដុល្លារ​អាមេរិក។

បើតាម​​អនុរដ្ឋមន្ត្រី​​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀត​ណាម ដោយសារ​តែមាន​ការ​ប្រែប្រួល​​នូវគោល​នយោបាយ​ នៃ​ប្រទេស​​សេដ្ឋកិច្ច​ធំ​ៗដូចជា ​អាមេរិក និងអឺរ៉ុប បានធ្វើឲ្យ​ការនាំ​ចេញ​របស់​វៀតណាម​​ជួបបញ្ហា​​នៅឆ្នាំនេះ។ បន្ថែមពីនេះ ភាពតាន​តឹង​ខាង​ភូមិសាស្ត្រ​នយោបាយ និង​ការ​រឹតត្បិត​នូវ​គោល​នយោបាយ​​រូបិយវត្ថុ ពីសំណាក់​ប្រទេស​​សេដ្ឋកិច្ច​ជឿនលឿន ក៏ជា​បញ្ហា​ប្រឈម​​ផងដែរ។ 

តែយ៉ាងណា ការផ្គត់ផ្គង់​​ផលិត​​កសិកម្ម​សកល​ នៅឆ្នាំនេះ រំពឹងថា​នឹងមាន​ការកើន​ឡើង ខណៈដែល​វៀតណាម ក៏​បាន​ពង្រីក​​ផលិតកម្ម​​កសិកម្ម​​របស់​ខ្លួនដែរ ដើម្បី​​ទប់ទល់​នឹងការ​នាំចូល និង​ភាព​ប្រកួតប្រជែង​​សម្រាប់​​ផលិតផល​កសិកកម្ម និងអាហារ​សមុទ្រ​របស់ខ្លួន។

ទន្ទឹម​នឹងនេះ ការនាំចូល​វិញ​ក៏ត្រូវ​បានព្យាករ​ដែរថា នឹងបន្ត​កំណើន​​នៅក្នុង​​វិស័យផលិត ដែល​មាន​ដូចជា​ការនាំ​ចូល​នូវ​​សម្ភារ​មួយចំនួន ក៏ដូចជា​គ្រឿងម៉ាស៊ីន​ជាដើម។ 

បើតាម​ការបញ្ជាក់​ពីំមន្ត្រីជាន់​ខ្ពស់​វៀតណាម នៅឆ្នាំ២០១៩​នេះ គឺ​ជាឆ្នាំ​មួយ​លំបាក​​សម្រាប់​​វៀតណាម​ ខណៈដែល​​កាលពី​ឆ្នាំ២០១៨ កន្លងទៅ ប្រទេសនេះ សម្រេច​បានការ​នាំចេញ​លើស​ពីគោលដៅ​កំណត់ ពោលគឺ ការនាំចេញ​មានលើស​ការនាំចូល ឬហៅថា អតិរេកពាណិជ្ជកម្ម​នោះ សម្រេច​​បានរហូត​ដល់ ជាង ៧ពាន់​លាន​ដុល្លារអាមេរិក ដែលជា​​ចំនួន​​មួយខ្ពស់​​បំផុត បើគិត​ត្រឹម ​១ទសវត្សរ៍​ចុងក្រោយនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋនឹងត្រូវខាត ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្រោយពី​ដកកាំកុងត្រូល ចេញ​ពីច្រក​ព្រំដែន

ព័ត៌មាន
នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដកកាំកុងត្រូល និងស្ថាប័ននានាចេញឲ្យអស…

ឆ្នាំ​២០១៨ ប្រជាជន​វៀតណាម​ចាយលុយ​លើ​គ្រឿង​សម្អាងនាំ​ចូល ៦ពាន់​លាន​ដុល្លារ

ព័ត៌មាន
ខណៈ​ដែល​ចំណូល​ប្រជាជន​វៀតណាម​កើន​ឡើង​ជារៀងរាល់ឆ្នាំ ការចំណាយ​ទៅលើ​គ្រឿង​ប្រើប្រាស់​ផ្សេងៗ ក៏កើនឡើងដែរ។ តួយ៉ាង គ្រាន់តែ​ការចាយ​វាយ​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ