ទីផ្សារ​កៅស៊ូ​

ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី រួមគ្នា កាត់បន្ថយការនាំចេញកៅស៊ូ ដើម្បីស្ដារតម្លៃទីផ្សារសកលឡើងវិញ


ក្នុងរយៈពេល ៤ ខែ កៅស៊ូប្រមាណ ២៤ ម៉ឺនតោន ត្រូវបានប្រទេសផលិតជ័រកៅស៊ូធំៗបី នៅអាស៊ាន គឺឥណ្ដូនេស៊ីថៃ និងម៉ាឡេស៊ី បានប្រកាសនឹងកាត់បន្ថយការនាំចេញចាប់ពីខែមេសា តទៅ ដើម្បីស្ដារតម្លៃទីផ្សារកៅស៊ូសកល ដែលកំពុងដាំក្បាលចុះឲ្យងើបឡើងវិញ។ នេះបើតាម សារព័ត៌មានអន្តរជាតិធំៗ ដែលបានផ្សាយនាពេលថ្មីៗនេះ។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃកៅស៊ូ ក្នុងប្រទេសថៃ (http://www.thanhniennews.com)
ដោយ

ការសម្រេច ឈានដល់​ការ​កាត់បន្ថយ​ការ​នាំចេញកៅស៊ូ របស់ប្រទេស​អាស៊ាន​ទាំងបីនេះ គឺបានធ្វើឡើង​ក្រោយពីមាន​ជំនួប​ពិភាក្សា​រវាង​ក្រុមប្រឹក្សាកៅស៊ូត្រីភាគី អន្តរជាតិ ដែលមាន​តំណាង​ពីប្រទេស​ទាំងបី​  ដោយជំនួបនេះ បានធ្វើឡើង​កាលពី​ចុងខែកុម្ភៈ កន្លងទៅ។ ការព្រៀមព្រៀងគ្នា កាត់បន្ថយ​ការនាំចេញ​កៅស៊ូ រយៈពេល​៤ខែនេះ នឹងចាប់ផ្ដើម​ធ្វើឡើង​ចាប់ពីខែ មេសា ឆ្នាំនេះ តទៅ ដោយមាន​ចំនួន​កៅស៊ូ​ប្រមាណ ២៤ ម៉ឺនតោន នឹងត្រូវបាន​កាត់បន្ថយ​នាំចេញទៅលើទីផ្សារ។

ប្រទេស ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី​ត្រូវបានគេដឹងថា មានផលិតកម្ម​កៅស៊ូ​ប្រមាណ​៧០% នៃផលិតកម្ម​កៅស៊ូពិភពលោក។

កិច្ចព្រមព្រៀង​រវាង​ប្រទេសទាំង៣នេះ ក៏មិនមែនទើបតែធ្វើឡើងជាលើកទី១ដែរ ពោលកាលពីចុងឆ្នាំ២០១៧ ក៏មានកិច្ចព្រៀមព្រៀង​កាត់បន្ថយ​ការនាំចេញកៅស៊ូ​ប្រមាណ​៣៥ ម៉ឺនតោន សម្រាប់​រយៈពេល​៣ខែផងដែរ។

ក្រៅតែអំពី​ការទប់ស្កាត់​ការនាំចេញកៅស៊ូ​ប្រទេសអាស៊ានទាំងបីនេះ ក៏បានព្រៀមព្រៀងគ្នា​ព្យាយាម​ពង្រីក​ការប្រើប្រាស់​កៅស៊ូ​ក្នុងស្រុក​ឲ្យបាន​កាន់តែច្រើនឡើងថែមទៀត តាមរយៈ​ការ​យក​កៅស៊ូ​ទៅអភិវឌ្ឍផ្លូវថ្នល់​ជាដើម។ 

គួរបញ្ជាក់ថា ទីផ្សារ​កៅស៊ូ​ពិភពលោក​បានដាំក្បាលចុះប៉ុន្មាន​ឆ្នាំៗជាប់គ្នាមកហើយ ដែលបណ្ដាលមកពី​ការផ្គត់ផ្គង់​មានច្រើន​លើសតម្រូវការ។ តួយ៉ាង តម្លៃកៅស៊ូ​នៅលើ​ទីផ្សារ​ជប៉ុន​(Tokyo Commodity Exchange) បានធ្លាក់ចុះជាង ២ ឆ្នាំមកហើយ ខណៈដែលទីផ្សារ​កៅស៊ូ​នៅប្រទេសថៃ (RSS3) ក៏បាន​ធ្លាក់ចុះប្រមាណជិត​៣ឆ្នាំមកហើយដែរ៕ 

None



អត្ថបទបន្ទាប់


អ្នកមានលុយវ័យក្រោម ៤០ឆ្នាំនៅចិន ទិញអចលនទ្រព្យនៅក្រៅប្រទេស តាមអនឡាញ ដូចទិញខោអាវ

អចលនទ្រព្យ ពិសេសអាផាតមិន នៅបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ហាក់កំពុងត្រូវប៉ាន់ តាមរយៈការទិញតាមអនឡាញ ពីអតិថិជនជនជាតិចិន ខណៈ…

អាមេរិក​ជួយ ១០លានដុល្លារដើម្បីគាំទ្រ​សហគ្រិន​ស្ត្រីវ័យ​ក្មេង​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិរបស់​ខ្លួនហៅកាត់ថា USAID បាន​ប្រកាស​ចាប់​ផ្ដើម​គម្រោង​គាំទ្រ​សហគ្រិន​ស្ត្រី​វ័យ​ក្មេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ