បច្ចុប្បន្នភាព កូវីដ១៩ | ថ្ងៃទី២៣ មីនា ២០២០

រកឃើញករណី​ឆ្លងកូវីដ​១៩ថ្មីទៀត ៣១នាក់ នៅខេត្ត​ព្រះសីហនុ; ករណី​សរុប​ឡើងដល់ ៨៤


នៅថ្ងៃទី២២​ ខែមីនា ឆ្នាំ​២០២០​ វេលា​ម៉ោង ១០យប់ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ករណី​​វិជ្ជមាន កូវីដ១៩ ថ្មីបន្ថែមទៀត ចំនួន ៣១នាក់ នៅខេត្ត​ព្រះសីហនុ ដែលនាំ​ឲ្យ​ករណី​ឆ្លង​កូវីដ១៩​សរុប នៅកម្ពុជា កើនដល់ ៨៤នាក់​ហើយ។
បច្ចុប្បន្នភាពស្ថានភាព​កូវីដ១៩ នៅកម្ពុជា
ដោយ

តាមប្រកាស​របស់​ក្រសួង ករណីវិជ្ជមាន​កូវីដ១៩ថ្មី ទាំង៣១នាក់នេះ ឆ្លង​លើ​បុរស​និងស្ត្រី​ជនជាតិ​បារាំងចំនួន ២៩នាក់ និង​បុរស​ជនជាតិខ្មែរ ០២នាក់។

ជនជាតិ​បារាំង​ដែល​ឆ្លងថ្មី​ ២៩នាក់នេះ គឺ​ស្ថិត​ក្នុង​ចំណោម​ទេសចរ​បារាំង​ ៣៦នាក់ ដែលមក​ទេសចរណ៍​នៅ​កម្ពុជា​ជា​កញ្ចប់ ដោយ​ក្នុង ៣៦នាក់​នេះ ត្រូវគេរកឃើញថា មាន​ឆ្លងវីរុស​កូវីដ​១៩ ចំនួន ៣១នាក់ (បូក​បន្ថែមជនជាតិ​បារាំង ២នាក់ដែល​រកឃើញវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី២១ មីនា ២០២០)។ 

បើ​តាម​ការ​ឲ្យ​ដឹង​ពីក្រសួងសុខាភិបាល ពួកគាត់ទាំង​នេះ​គឺ​ជា​ភ្ញៀវ​ទេសចរណ៍​ មកដល់​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ​២០២០ និង​គ្រោង​ត្រឡប់​ទៅវិញ​នៅថ្ងៃទី២១ មីនា ឆ្នាំ​២០២០។ 

ចំណែក​បុរសជន​ជាតិ​ខ្មែរ ០២នាក់ ដែល​រក​ឃើញ​ឆ្លង​វីរុស​កូវីដ១៩ នៅខេត្ត​ព្រះសីហនុ​ដែរនោះ គឺ​ម្នាក់​មាន​អាយុ ៣៩ឆ្នាំ និងម្នាក់ទៀត អាយុ៣៣ឆ្នាំ ជាអ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​ ឲ្យ​ក្រុម​ទេសចរណ៍​បារាំង​មួយក្រុមនេះ។

បច្ចុប្បន្ន អ្នកទាំង ៣១នាក់ ដែលជាករណី​វិជ្ជមាន​កូវីដ១៩ថ្មីនេះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ក្នុង​សណ្ឋាគារ​មួយ​ នៅខេត្ត​ព្រះសីហនុ ដើម្បីព្យាបាល ហើយសណ្ឋាគារ​នោះត្រូវបាន​បិទបណ្ដោះ​អាសន្ន​ មិន​ឲ្យ​មាន​ការ​ចេញ​ចូល​ឡើយ។ 

គិតត្រឹមម៉ោង ១០យប់ ថ្ងៃទី២២ ខែមីនា ២០២០ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ចំនួនសរុប ៨៤នាក់​ហើយ ក្នុង​នេះ ស្រី ២២នាក់ ប្រុស ៦៣នាក់។ ក្នុង ៨៤ករណីនេះ មាន​ការ​ព្យាបាល​ជា​សះស្បើយបាន ០២ករណី៕




អត្ថបទបន្ទាប់


អាជ្ញាធរថៃ រកឃើញ Covid-19 ថ្មីចំនួន ១៥ ករណី ភាគច្រើន​គឺជាអ្នកដែលបានឆ្លងដែនដើរលេងនៅប៉ោយប៉ែត ហើយត្រឡប់ចូលប្រទេសថៃវិញ

ព័ត៌មាន
ក្នុងចំណោមករណី Covid-19 ថ្មី ដែលប្រទេសថៃបានរកឃើញ ចំនួន ១៨៨ ករណីនៅថ្ងៃអាទិត្យនេះ គឺមាន ១៥ ករណី គឺបានរកឃើញលើអ្នកដែលបានធ្វើដំណើរកម្សាន្ដ…

ក្រៅពីគ្រូពេទ្យជំនាញ ៧នាក់ មិត្តចិនក៏បានផ្ដល់នូវជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១១ មុខបន្ថែមទៀតជូនកម្ពុជា

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន ចំនួន ៧នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ