អេស៊ីលីដា វិនិយោគ​នៅមីយ៉ាន់ម៉ា

៦ឆ្នាំ វិនិយោគនៅមីយ៉ាន់ម៉ា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា ពង្រីកខ្លួនបាន ១២ សាខា


ធនាគារអេស៊ីលីដា បានវិនិយោគបើកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដា នៅក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣។ វិនិយោគនៅ​មីយ៉ាន់ម៉ា រយៈពេល ៦ឆ្នាំ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយនេះ បាន ពង្រីកខ្លួន បាន រហូតដល់ ១២ សាខានៅ​កម្ពុជា នឹងរកប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ ២០១៨ បានរហូតដល់ជាង ២,២ លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំ របស់គ្រឹះស្ថានអេស៊ីលីដា ប្រចាំប្រទេសមីយ៉ាន់ម៉ា។
៦ឆ្នាំ វិនិយោគនៅមីយ៉ាន់មី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា ពង្រីកខ្លួនបាន ១២ សាខា
ដោយ

មែនទែនទៅ ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងការវិនិយោគ​រវាង​កម្ពុជា និងមីយ៉ាន់ម៉ា ហាក់បីដូចជា​នៅឃ្លាតឆ្ងាយពីគ្នាណាស់ បើធៀបនឹង​ទំនាក់ទំនង​រវាង​កម្ពុជា ជាមួយបណ្ដា​ប្រទេសជិតខាង​ដូចជា វៀតណាម ថៃ និងឡាវជាដើម។ ជាក់ស្ដែង តាមការបញ្ជាក់​ពីប្រភព​រាជរដ្ឋាភិបាល​កម្ពុជា ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និងមីយ៉ាន់ម៉ា បច្ចុប្បន្ន​មានតែប្រមាណ ១០ លាន​ដុល្លារប៉ុណ្ណោះ ខណៈដែលការវិនិយោគ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ ក៏មាន​មិនច្រើនដែរ។

មានក្រុមហ៊ុនកម្ពុជា មិនមានច្រើនទេ ពោលគឺ​ប្រមាណ២ ឬ ៣ ប៉ុណ្ណោះ បាននិង​កំពុង​ពង្រីកការ​វិនិយោគ​របស់ខ្លួន នៅប្រទេស មីយ៉ាន់ម៉ា (ភូមា)។ ក្នុងនោះ ធនាគារអេស៊ីលីដា អាចរាប់​ចាត់ទុក​ថា ជាក្រុមហ៊ុន​ធំមួយ និង​ដំបូងគេ ដែលបាន​បោះទុនដំបូង ១០លាន​ដុល្លារអាមេរិក​វិនិយោគ បង្កើតគ្រឹះ​ស្ថានមីក្រូហិរញ្ញត្ថុ​ផ្ដល់​ឥណទាន និងទទួល​ប្រាក់បញ្ញើ​នៅប្រទេស​ភូមា។

ការិយាល័យ​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា នៅប្រទេស​មីយ៉ាន់ម៉ា

តាមសេចក្ដីប្រកាសព័ត៌មាន​របស់​ធនាគារអេស៊ីលីដា​នៅកម្ពុជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា នៅមីយ៉ាន់ម៉ានេះ បាន​វិនិយោគ​ដំបូង ក្នុងទំហំ​ទឹកប្រាក់​ដើមទុន ១០ លាន​ដុល្លារ​អាមេរិក ខណៈ​បច្ចុប្បន្ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុនេះ បានពង្រីកខ្លួន​ ១២សាខា ហើយ​រួមទាំង​ការិយាល័យ​កណ្ដាល និងមានបុគ្គលិកជាង ២០០​នាក់កំពុង​បម្រើការ។

របាយការណ៍​ប្រចាំឆ្នាំ របស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា នៅមីយ៉ាន់ម៉ា​បង្ហាញថា ប្រាក់ចំណេញសុទ្ធ​កាលពីឆ្នាំ ២០១៨ បានកើនឡើងដល់ ប្រមាណ៧០% ដែលបានកើនឡើងពីជាង ១,២លាន​ដុល្លារ នៅឆ្នាំ២០១៧ ដល់ ជាង​២,២លាន​ដុល្លារ នៅឆ្នាំ២០១៨។ ក្នុងនោះ ទំហំ​ប្រាក់កម្ចី បានកើន​ឡើង​រហូតដល់ ជាង ៥៧% ពី ជាង ១៥ លាន​ដុល្លារ ទៅ ជាង​២៤ លានដុល្លារអាមេរិក ជាមួយ​អ្នកខ្ចីប្រាក់​បានកើនឡើង​ដល់ ៦,៨ ម៉ឺននាក់។ ដោយឡែក ទំហំ​ប្រាក់បញ្ញើវិញ បានកើនឡើង​ខ្លាំង រហូតដល់ ២១៥% ពីចំនួនទឹកប្រាក់បញ្ញើ ៧៤ ម៉ឺនដុល្លារ កើនដល់ ជាង ២លាន​ដុល្លារអាមេរិក ជាមួយ​និង​អតិថិជន​ដាក់ប្រាក់បញ្ចើ​កើនដល់ ជិត ១លាននាក់។ នេះបើធ្វើការ​ប្រៀបធៀប​ក្នុង​ឆ្នាំ២០១៨ ទៅនឹង​ឆ្នាំ២០១៧។ 

ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាង​កម្ពុជា និងមីយ៉ាន់ម៉ា នឹងស្ទុះឡើង ក្រោយជំនួបថ្នាក់ដឹកនាំកំពូល

កម្ពុជា បង្ហាញពី​ឆន្ទៈ​នឹងបង្កើនទំហំពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេសមីយ៉ាន់ ឲ្យបាន​កើនឡើង​កាន់តែខ្លាំងក្លា​ថែមទៀត ខណៈដែលបច្ចុប្បន្ន​ប្រទេស​អាស៊ានទាំងពីរ​នេះ មានទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីតែ​ប្រមាណ ១០ លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះជា​ទំហំពាណិជ្ជកម្ម​​តិចតួច​ណាស់ បើធៀបនឹង​ប្រទេស​ជិតខាង​កម្ពុជា ដូចជាថៃ និងវៀតណាមជាដើម។ គោលបំណង​ពង្រីក​ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា និងមីយ៉ាន់ម៉ានេះ ត្រូវបាន​សម្ដេច តេជោ លើកឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ា កាលពីព្រឹកមិញនេះ។ 

ក្នុងជំនួប​ជាមួយនឹង​លោកស្រី អ៊ុង សាន ស៊ូជី កាលពី​ព្រឹកថ្ងៃទី ៣០ មេសានេះ ក្រៅពី​លើកឡើង​ពីកិច្ច​សហប្រតិបត្តិការ​នានា​ទាក់ទង​នឹង​វិស័យវប្បធម៌ សាសនា និងអប់រំហើយនោះ ពាក់ព័ន្ធទៅនឹង​ផ្នែកសេដ្ឋកិច្ច​វិញ សម្ដេច តេជោ ហ៊ុន សែន បាន​ក៏បានលើកឡើងថា ពីគោលបំណង​ឈាន​ទៅ​បង្កើន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​កើនឡើង​កាន់តែខ្លាំងក្លាថែមទៀត ខណៈបច្ចុប្បន្ន​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ ទើបតែមាន ១០ លានដុល្លារអាមេរិក ប៉ុណ្ណោះ។

បន្ថែមពីនេះទៀត សម្ដេចតេជោ បានស្នើសុំឲ្យមាន ការត្រួតពិនិត្យ​លើបញ្ហាពន្ធត្រួតគ្នា និងវិស័យ​ដទៃទៀត ដែលប្រទេសទាំងពីរ មានសក្តានុពល ជំរុញឲ្យមាន​ការរីកចម្រើន​កាន់តែធំ​ធាត់ឡើង។

បើយើងក្រឡេកមើល​ទៅទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និងប្រទេស​ជិតខាង ដូចជា ថៃ និងវៀតណាម ជាដើម ឃើញថា ម៉ាយ៉ាន់ម៉ា ពិតជា​នៅមាន​គម្លាត​ពាណិជ្ជកម្ម​ឆ្ងាយណាស់​ជាមួយកម្ពុជា។ ជាក់ស្ដែង តាមរបាយការណ៍​ដែល​ភីអិនអិន​ទទួលបាន​ ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយថៃ នៅឆ្នាំ២០១៨ សម្រេច​បាន រហូតដល់ ៦ ពាន់​លាន​ដុល្លារអាមេរិក ខណៈ​ជាមួយវៀតណាម​វិញ សម្រេចបាន ៤,៧ ពាន់លាន​ដុល្លារអាមេរិក។ រីឯ​ទំហំពាណិជ្ជកម្ម​ កម្ពុជា​ជាមួយ ឡាវវិញ សម្រេចបាន ប្រមាណ ២៤ លាន​ដុល្លារអាមេរិក នៅឆ្នាំ២០១៨៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងអភិវឌ្ឍន៍ ផលិតផលទេសចរណ៍តម្លៃ ៧០ លានដុល្លារមួយទៀត នៅសៀមរាប នឹងត្រូវចាប់ផ្ដើមអភិវឌ្ឍឡើងនៅខែឧសភា

ព័ត៌មាន
ទឹកប្រាក់ ប្រមាណ ៧០ លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ លើគម្រោងសំខាន់មួយ សាងសង់ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ ជម្រកអភិរក្សសត្វ និងសង់សណ្ឋា…

ដាច់ភ្លើងញឹកញាប់ ប៉ះពាល់យ៉ាងណាខ្លះ?

ព័ត៌មាន
អគ្គិសនីកម្ពុជា EDC ប្រកាសឱ្យដឹងថា បញ្ហាដាច់ភ្លើង នឹងបន្ដរហូតដល់រហូតដល់ចុងខែឧសភាខាងមុខ។ ដាច់ភ្លើងលើកនេះ ជាបញ្ហាប្រឈមមួយថ្មីទៀតដែលបង្កឱ្យម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ