ប្រាក់ចំណូល​ពលរដ្ឋ​វៀតណាម​ស្រុតចុះ

ការស្រាវជ្រាវ៖ ពលរដ្ឋវៀតណាម៩០% ស្រុតចុះ​ប្រាក់​ចំណូលដោយសារតែកូវីដ-១៩


បញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងសកលលោក។ យ៉ាងណាមិញ នៅប្រទេសវៀតណាម មានពលរដ្ឋប្រមាណ៩០% បានធ្លាក់ប្រាក់ចំណូលដោយសារតែបញ្ហាកូវីដ-១៩ ហើយបញ្ហានេះ កំពុងបង្ខំឲ្យពលរដ្ឋវៀតណាមជាច្រើនត្រូវកាត់បន្ថយការចំណាយរបស់ពួកគេ។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារបារាំង Ipsos។
ទីបំផុត រដ្ឋាភិបាលវៀតណាម អនុម័តថវិកា ២,៦ ពាន់លានដុល្លារ ជួយពលរដ្ឋក្រីក្រ និងអាជីវកម្មរងគ្រោះព្រោះ Covid-19 (រូបភាព៖ VN Express)
ដោយ

បើតាម​ការស្រាវជ្រាវ​បាន​ឲ្យដឹងថា មានពាក់កណ្ដាល​នៃអ្នកដែលបាន​ឆ្លើយតប​ទៅនឹង​ការ​សាកសួរ​បាន​ឲ្យដឹងថា ប្រាក់ចំណូល​របស់​ពួកគេ​បាន​ធ្លាក់ចុះ ២០% ហើយភាគច្រើន​នៃពួកគេ​គឺជា​អ្នក​ធ្វើការ​ដែល​មិនមាន​ជំនាញ​។

មាន​១៧ភាគរយ​នៃ​អ្នកដែលបាន​ឆ្លើយ​តប​ទៅនឹង​ការ​ស្ទង់មតិ​ ដែល​មានប្រាក់ចំណូលទាប ក្រោម​៣២៣ ដុល្លារក្នុងមួយខែ បាន​ឲ្យដឹងថា ក្រុមគ្រួសារ​របស់ពួកគេ​ត្រូវបាន​កាត់​បន្ថយ​ការចំណាយ​ទៅលើ​ការធ្វើដំណើរកម្សាន្ដ ទទួលអាហារ​នៅក្រៅផ្ទះ ទិញសម្លៀកបំពាក់ និង​គ្រឿងអេឡិចត្រូនិក។

ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​បារាំង Ipsos បាន​ឲ្យដឹងទៀតថា មាន​៣០% នៃអ្នកដែលត្រូវបាន​ស្ទង់​មតិ​បាន​ឲ្យដឹងដែរថា ពួកគេ​បាន​កាត់បន្ថយ​ភាពមមាញឹក​នៃការ​ទិញទំនិញ​តាមផ្សារទំនើប និង​បាន​ផ្លាស់ប្ដូរ​មកទិញ​តាមអនឡាញវិញ។ 

មាន២ភាគ៣ នៃអ្នក​ត្រូវបាន​ស្ទង់មតិ បាន​រំពឹងថា ចំណូល​របស់ពួកគេ នឹង​ប្រសើរឡើងវិញ​នៅអនាគត​ដ៏ខ្លី​ខាងមុខនេះ ដោយសារតែ​វៀតណាម បាន​គ្រប់គ្រង​ការឆ្លង​រីករាលដាល​មេរោគ​កូវីដ-១៩ បាន​ល្អ ដោយ​រយៈពេល​៣ខែ​មកនេះ មិនមាន​ការឆ្លង​រីករាលដាល​នៅក្នុង​សហគមន៍​នោះឡើយ។

មាន​ប្រមាណតែ​១២ ភាគរយ ប៉ុណ្ណោះ បាន​រំពឹងថា ប្រាក់ចំណូល​របស់ពួកគេ​នឹង​ធ្លាក់ចុះ​ទៀត​នៅក្នុង​ប៉ុន្មានខែខាងមុខនេះ។

ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិទូទៅ​​វៀតណាម បាន​បង្ហាញថា មានពលរដ្ឋ​​៣១​លាននាក់​​បាន​បាត់បង់​ការងារ ឬបានជួប​នូវ​ប្រាក់ចំណូលធ្លាក់ចុះ ដោយសារតែ​បញ្ហា​កូវីដ-១៩ ដោយមាន​ផលប៉ះពាល់​ប្រមាណ​ជាង ៥៧%។ ជាមួយគ្នានេះ ប្រាក់ចំណូល​ជាមធ្យម​នៅក្នុង​​វៀតណាម បានធ្លាក់ចុះ ប្រមាណ​១០% នៅក្នុង​ត្រីមាសទី ២ នៅឆ្នាំនេះ ដែលមានមកនៅ​២២៤​ដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


វិនិយោគិនហុងកុងចំណាយថិវកា ១៥០០លានដុល្លារអាមេរិក អភិវឌ្ឍគម្រោងអគារដូដ៏ទំនើបនិងខ្ពស់ជាងគេ នៅផ្លូវ៦០ម៉ែត្រ

ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូទំនើបឈ្មោះ Urban Village បានប្រកាសការត្រៀមបើកលក់ អគារ Sky Prime Buildi…

រាជរដ្ឋាភិបាលជប៉ុននឹងចំណាយជាង ៥៣០លានដុល្លារ សម្រាប់ជួយក្រុមហ៊ុនខ្លួន​ឲ្យរើចេញពីប្រទេសចិន

រាជរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្ដើមចំណាយទៅលើក្រុមហ៊ុនជប៉ុនណាដែលរើរោងចក្រចេញពីប្រទេសចិន ត្រឡប់មកតាំងមូលដ្ឋាននៅប្រទេសកំណើតវិញ ឬប្រទេសក្នុងតំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ