ព័ត៌មាន

all news articles here

អ្នកជំនាញព្រមានថា តម្លៃប្រេងឆៅនឹងហក់ឡើងដល់១០០ដុល្លារក្នុង១បារ៉ែល បើការប្រយុទ្ធគ្នារវាងអាម៉េរិក និងអ៊ីរ៉ង់បន្តអូសបន្លាយ

ដោយ​ ​ ខេមបូណូមីស
តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក បានស្ទុះឡើងសារជាថ្មី បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមក ដោយលែងខ្វល់ខ្វាយពីកិច្ចព្រមព្រៀងបទឈប់​បាញ់បណ្តោះអាសន្ន ដែលបានចុះហត្ថលេខាជាមួយគ្នា។ ទោះបីជា លោក ដូណាល់ ត្រាំ ប្រកាសលុបចោលផែនការទារកម្រៃការពារសន្តិសុខ២០% ពីនាវាដឹកជញ្ជូននៅច្រកសមុទ្រហ័រម៉ូសក៏ដោយ តែការផ្ទុះសង្គ្រាមជាថ្មីនេះបានរុញច្រានឱ្យតម្លៃប្រេងឆៅហក់ឡើងដល់ជាង៨៥ដុល្លារក្នុងមួយបារ៉ែល ខណៈអ្នកជំនាញព្រមានថានឹងហក់ឡើងបន្ថែមទៀត។នេះបើតាមចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។