វិស័យថាមពល

ក្រុមហ៊ុនចម្រាញ់ប្រេងធំៗកំពុងសំងំប្រមូលចំណូលរាប់ពាន់លានដុល្លារពីវិបត្តិថាមពលសកល


ស្របពេលដែលពិភពលោកកំពុងប្រឈមមុខ​នឹងវិបត្តិអសន្តិសុខថាមពលយ៉ាងធ្ងន់ធ្ងរ ជាពិសេសការខ្វះខាតប្រេងម៉ាស៊ូតយ៉ាងកំហុកនោះ ក្រុមហ៊ុនចម្រាញ់ប្រេងឆៅ និងផលិតផលគីមីធំៗ បែរជាកំពុងសំងំប្រមូលផលចំណេញយ៉ាងក្រាស់ក្រែលទាំងពីការលក់ផលិតកម្ម និងពីភាគលាភនៅលើទីផ្សារភាគហ៊ុន។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian ក្រុមហ៊ុនយក្សបារាំង Total Energies រកប្រាក់ចំណូលបានរហូតដល់១,៨ពាន់លានដុល្លារពីអាជីវកម្មចម្រាញ់ប្រេង និងគីមីនៅត្រីមាសទី២ឆ្នាំនេះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចម្រាញ់ប្រេងធំៗនៅអាម៉េរិកកំពុងស្ទុះឡើងយ៉ាងខ្លាំង។
ក្រុមហ៊ុនចម្រាញ់ប្រេងធំៗសំងំប្រមូលចំណូលរាប់ពាន់លានដុល្លារពីវិបត
ដោយ

វិបត្តិថាមពលសកល ជាពិសេសកង្វះខាតប្រេងម៉ាស៊ូត កំពុងក្លាយជាឱកាសមាសសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងធំៗក្នុងការប្រមូលផលចំណេញយ៉ាងមហាសាល ទាំងពីការលក់ផលិតផល និងការហក់ឡើងនៃតម្លៃភាគហ៊ុន។ នៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងនាំចូលប្រេងម៉ាស៊ូតពីប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបនឹងការហក់ឡើង នៃតម្លៃប្រេងឥន្ធនៈ ទីភ្នាក់ងារឃ្លាំមើលថាមពលសកលបានចេញសារព្រមានថា ស្ថានភាពខ្វះខាតប្រេងឥន្ធនៈនៅលើពិភពលោកអាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៧។

ខណៈដែលការកើនឡើងថ្លៃប្រេង និងកង្វះខាតថាមពលកំពុងបង្កើតជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក ស្ថានភាពនេះបែរជាប្រែក្លាយជារលកទាញយកផលចំណេញយ៉ាងធំធេងសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងទៅវិញ។ ជាក់ស្តែងក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្សរបស់បារាំង Total Energies រកប្រាក់ចំណូលបានរហូតដល់១,៨ពាន់លានដុល្លារពីអាជីវកម្មចម្រាញ់ប្រេង និងផលិតផលគីមីនៅក្នុងត្រីមាសទី២ ឆ្នាំនេះ។ ដោយឡែកនៅសហរដ្ឋអាម៉េរិក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចម្រាញ់ប្រេងធំៗក៏កំពុងហក់ឡើងយ៉ាងគំហុកផងដែរ។

បច្ចុប្បន្នតម្លៃមូលធនសរុបនៅលើទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនយក្សអាម៉េរិក ចំនួនបី រួមមាន Marathon Petroleum, Valero Energy និង Phillips 66 បញ្ចូលគ្នាបានកើនឡើងដល់ប្រមាណ២១៥ពាន់លានដុល្លារ។ អ្នកវិភាគព្យាករថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះនឹងបន្តកើនឡើងបន្ថែមទៀត ប្រសិនបើវិបត្តិថាមពលសកលនៅតែបន្តអូសបន្លាយបែបនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


IMF ព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍អាចប្រឈបនឹងបំណុលកាន់តែធ្ងន់ធ្ងរ បើមិនកាត់បន្ថយការចំណាយ

វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ កំពុងជំរុញតម្លៃថាមពល និងស្បៀងអាហារឱ្យកើនឡើងខ្ពស់ ដែលកំពុងបង្កើនសម្ពាធលើប្រទេសក្រីក្របំផុតមួយចំនួនក្នុងពិភពលោក។ ប្…

IMF ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI លើសកម្រិត និងបំណុលកើនឡើង

ទោះបីជាសេដ្ឋកិច្ចពិភពលោកអាចនឹងសម្រេចបាន​កំណើន​លឿនជាងការរំពឹងទុកបន្តិច​យ៉ាង​ណាក្ដី ក៏ហានិភ័យធំៗកំពុងបង្កជាក្តីបារម្ភ។ មូលនិធិរូបិយវត្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ