ព័ត៌មាន

all news articles here

អតីតប្រធានាធិបតីអាម៉េរិក៤រូបស្នើឱ្យបង្រួបបង្រួមជាតិ ក្នុងកាលៈទេសៈ ដែលអាម៉េរិកកំពុងប្រេះឆានយោបាយ

ដោយ​ ​ ខេមបូណូមីស
មុនការឈានមកដល់ខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាប្រកាសឯករាជ្យសហរដ្ឋអាម៉េរិកនាថ្ងៃទី៤ ខែកក្កដា ខាងមុខនេះ អតីតប្រធានាធិបតី៤រូបបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបង្ហាញខ្លួនរួមគ្នាក្នុងវេទិកា History Talks នៅទីក្រុងហ្វ៊ីឡាដេលហ្វៀ។ អតីតប្រធានាធិបតីទាំង៤នោះបានរួមគ្នាផ្ញើសារដ៏មានអត្ថន័យអំពីតម្លៃ នៃសេរីភាព ភាពធន់ នៃស្ថាប័នជាតិ និងការអំពាវនាវឱ្យមានការបង្រួបបង្រួមជាតិក្នុងកាលៈទេសៈ ដែលសង្គមអាម៉េរិកកំពុងរងនូវភាពប្រេះឆាដោយសារនិន្នាការនយោបាយ។