វិស័យការពារជាតិ

អ្នកជំនាញថៃ ព្រមានថៃ កុំឱ្យធ្លាក់ក្នុងភក់ជ្រាំសង្គ្រាមជាមួយកម្ពុជា ខណៈអំណាចយោធាមិនអាចធានាជ័យជម្នះបាននោះទេ


តើប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងតែងតែឈ្នះសង្គ្រាមមែនទេ? សាស្រ្តាចារ្យបណ្ឌិត ស៊ុរ៉ាឆាត បំរ៉ុងស៊ុល (Surachart Bamrungsuk) បានព្រមានថា ការជឿជាក់លើអំណាចយោធាខ្លាំងហួសហេតុអាចរុញប្រទេសថៃ ឱ្យធ្លាក់ក្នុងភក់​ជ្រាំសង្គ្រាម ដែលបំផ្លាញសេដ្ឋកិច្ច កម្លាំងយោធា និងផលប្រយោជន៍ជាតិ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជា ក៏មានសមត្ថភាពតបត ហើយអំណាចផ្លូវអាកាសមិនអាចធានាថា នឹងបង្ខំឱ្យគូប្រជែងចុះចាញ់ដោយងាយនោះទេ។
វិស័យការពារជាតិ
ដោយ

នៅក្នុងអត្ថបទមានចំណងជើងថា ភក់ជ្រាំនៃសង្គ្រាមកម្ពុជា ដែលចុះផ្សាយក្នុងសារព័ត៌មាន Matichon Weekly កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សាស្ត្រាចារ្យបណ្ឌិត ស៊ូរ៉ាឆាត បំរ៉ុងស៊ុក (Surachart Bamrungsuk) បានព្រមានក្រុមអ្នកនិយមសង្គ្រាមនៅថៃ កុំឱ្យមើលស្រាលសមត្ថភាពរបស់កម្ពុជា ឬសង្ឃឹមថា ការវាយប្រហារតាមអាកាសអាចបញ្ចប់សង្គ្រាមបានយ៉ាងឆាប់រហ័ស។ លោកបានលើកយកសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាមេរៀន ដោយបញ្ជាក់ថា ប្រទេសតូចក៏អាចទប់ទល់ប្រទេសធំ និងរារាំងមិនឱ្យគូប្រជែងសម្រេចគោលដៅយោធាបានដែរ។ លោកថា ប្រទេសតូចអាចចាត់ទុកការរក្សាខ្លួនឱ្យរស់រាន និងមិនចុះចាញ់ចំពោះការវាយប្រហាររបស់ប្រទេសខ្លាំងជាងជាជោគជ័យមួយ។

លោក ក៏ព្រមានផងដែរថា ការជឿថា អំណាចផ្លូវអាកាសអាចធ្វើឱ្យសត្រូវចុះចាញ់ដោយងាយ គឺមិនស្របនឹងការពិតនៃសង្គ្រាមសម័យបច្ចុប្បន្ននោះទេ។ កម្ពុជា ក៏អាចមានសមត្ថភាពវាយបក និងបង្កការខូចខាតដល់ភាគីខ្លាំងជាង ខណៈប្រព័ន្ធការពារដែនអាកាសអាចកាត់បន្ថយប្រសិទ្ធភាពនៃការវាយប្រហារតាមអាកាស។

សាស្រ្តាចារ្យបណ្ឌិត ស៊ូរ៉ាឆាត បានបន្ថែមថា សង្គ្រាមអូសបន្លាយអាចបំផ្លាញសេដ្ឋកិច្ច កម្លាំងយោធា និងស្ថិរភាពនយោបាយរបស់ភាគីទាំងពីរ។ ជ័យជម្នះសម័យថ្មីមិនអាស្រ័យតែលើអាវុធទេ ប៉ុន្តែរួមទាំងលទ្ធផលនយោបាយ និងឥទ្ធិពលលើឆាកអន្តរជាតិ ផងដែរ។ តាមការវាយតម្លៃរបស់លោក កម្ពុជា ហាក់មានប្រៀបជាងថៃ ក្នុងផ្នែកនយោបាយអន្តរជាតិ។

ជាចុងក្រោយ សាស្រ្តាចារ្យរូបនេះ បានអំពាវនាវឱ្យថៃ ស្វែងរកផលប្រយោជន៍តាមរយៈទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងបញ្ឈប់ការបញ្ជូនទាហានទៅស្លាប់ក្នុងសង្គ្រាមដែលគ្មានគោលដៅយុទ្ធសាស្ត្រច្បាស់លាស់។ លោកព្រមានថា ការអូសប្រទេសឱ្យជាប់ក្នុង “ភក់ជ្រាំសង្គ្រាម” មិនមែនជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេដឹកនាំកូរ៉េខាងជើង បញ្ជាឱ្យពង្រឹងកម្លាំងប្រយុទ្ធ និងពន្លឿនបដិវត្តន៍យោធា

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានជំរុញឱ្យអង្គភាពកងទ័ពទាំងអស់ពង្រឹងសមត្ថភាពប្រយុទ្ធ និងបង្កើនភាពម្ចាស់ការលើខ្លួនឯង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ