ប្រេងរុស្ស៊ី

យន្តការកំណត់តម្លៃប្រេងរុស្ស៊ី នឹងជួយសន្សំប្រាក់រាប់ពាន់លានដុល្លារសម្រាប់ប្រទេសមានទីផ្សារកំពុងរីកចម្រើន


ការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកឱ្យដឹងថា យន្តការរបស់សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តលើការកំណត់តម្លៃប្រេងរុស្ស៊ី នឹងជួយដល់ប្រទេសអ្នកនាំចូលប្រេង ដែលមានទីផ្សារកំពុងរីកចម្រើនអាចចំណេញ និងសន្សំសំចៃប្រាក់បានរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ទោះយ៉ាងណា នេះគ្រាន់តែជាទិន្នន័យកើតចេញពីការសិក្សាមួយរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះ ខណៈការអនុវត្តជាក់ស្តែង មិនទាន់មានតួលេខបង្ហាញឡើងនៅឡើយទេ។ នេះបើតាមការចុះផ្សាយដោយ Business Insider។
រូបតំណាង៖ ប្រេងរុស្ស៊ី
ដោយ

ការសិក្សាដដែលបានរកឃើញថា យន្តការកំណត់តម្លៃប្រេងរុស្ស៊ី ដែលផ្តួចផ្តើមដោយអាមេរិក និងសម្ព័ន្ធមិត្តក្រុមប្រទេសរីកចម្រើនទាំង៧ ឬហៅថា G7 អាចជួយសន្សំសំចៃប្រាក់សម្រាប់ទីផ្សារប្រទេសកំពុងរីកចម្រើនធំៗជាង៥០ និងក៏ដូចជាប្រទេសដែលមានប្រាក់ចំណូលទាបរាប់ចាប់ពីប្រទេសនៅអឺរ៉ុប រួមមានតួគី រហូតដល់ប្រទេសនៅទ្វីបអាមេរិកកណ្តាលដូចជា El Salvador និងដល់ប្រទេសនៅអាស៊ីអាគ្នេយ៍ដូចមាន ប្រទេសថៃជាដើម។ បើតាមការប៉ាន់ស្មាន ប្រាក់ចំណេញដែលប្រទេសទាំងអស់នេះ ទទួលបានពីវិធានការកំណត់ថ្លៃប្រេងរស្ស៊ីនេះ អាចមានប្រហែល ១៦០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែពួកគេអាចនាំចូលប្រេងពីរុស្ស៊ីបានក្នុងតម្លៃថោក។

ប៉ុន្តែក្រសួងសេដ្ឋកិច្ចអាមេរិក មិនបានបញ្ជាក់ច្បាស់ថា តើគេត្រូវកំណត់តម្លៃប្រេងប៉ុន្មាន ទើបអាចចំណេញប្រាក់ទាំង ១៦០ពាន់លានដុល្លាររាល់ឆ្នាំបែបនេះទេ។ ចំណែក មន្ត្រីមួយរូបដែលពាក់ព័ន្ធនឹងបញ្ហានេះ ក៏បានបញ្ជាក់ដែរថា ការប៉ាន់ប្រមាណនេះនៅមានភាពមិនប្រាកដប្រជាច្រើន។

គួររំឭកថា ក្រុមប្រទេស G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងអាមេរិក បានយល់ព្រមដាក់ចេញយន្តការកំណត់តម្លៃប្រេងរុស្ស៊ីកាលពីដើមខែកញ្ញា។ វិធានការនេះមានគោលដៅដាក់សម្ពាធ កំណត់ប្រាក់ចំណូលរបស់រុស្ស៊ីដែលបានពីការលក់ប្រេង ដែលជាធនធានរបស់ម៉ូស្គូក្នុងការបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន និងដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឆៅពិភពលោក ពិសេសជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកទាំងស្រុងលើការនាំចូលថាមពល។

នៅក្រោមយន្តការនះទៀតសោត ក្រុមហ៊ុនចម្រាញ់ប្រេង និងអ្នកបញ្ជាទិញនឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលទិញប្រេងឆៅរបស់រុស្ស៊ីទេ លុះត្រាតែវាត្រូវបានលក់ក្រោមតម្លៃដែលគេកំណត់។

ទោះយ៉ាងណា យន្តការមួយនេះទំនងប្រទាំងប្រទើសគ្នាជាមួយសេចក្តីសម្រេចចិត្តថ្មីពីក្រុមប្រទេសអ្នកផលិតប្រេង OPEC+។ OPEC+ ដែលមានរុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត ជាសមាជិកដែរនោះ គ្រោងកាត់បន្ថយការផលិតប្រេង ដល់ទៅ១លានបារ៉ែលក្នុងមួយថ្ងៃ ឬអាចឈានដល់២លានបារ៉ែលផង ដើម្បីឱ្យតម្លៃប្រេងកើនឡើងវិញបន្តិចយ៉ាងហោចណាស់ក៏មានតម្លៃដល់ជាង ១០០ដុល្លារដែរ ក្នុងមួយធុងប៉ារ៉ែល បន្ទាប់ពីធ្លាក់ថ្លៃសល់ត្រឹមជិត៩០ដុល្លារ ដោយសារក្តីបារម្ភពីសេដ្ឋកិច្ចសកលអាចធ្លាក់ក្នុងវិបត្តិ។

បើតាមការអះអាងរបស់ OPEC+ វិធានការរបស់ពួកគេសំដៅស្វែងរកការទប់ស្កាត់ការប្រែប្រួល និងរក្សាស្ថិរភាពទៅតាមហាងឆេងប្រេងសកលប៉ុណ្ណោះ មិនមានគោលដៅចង់កំណត់តម្លៃប្រេងជាក់លាក់ណាមួយនោះទេ។ សូមជម្រាបថា បច្ចុប្បន្នប្រេងឆៅអង់គ្លេស Brent មានតម្លៃជាង ៩០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងអាមេរិក WTI មានតម្លៃជាង៨៥ដុល្លារក្នុងមួយធុងបារ៉ែល ហើយនៅប៉ុន្មានថ្ងៃមកនេះ តម្លៃប្រេងបានចាប់ផ្ដើមហក់ឡើងថ្លៃវិញគួរឲ្យកត់សម្គាល់ នៅក្រោយពេលមានដំណឹងអំពីការពិចារណាក្នុងការកាត់បន្ថយការផលិតប្រេងដល់ ១លានរ៉ែលក្នុងមួយថ្ងៃ របស់អង្គការ OPEC+៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សអាមេរិក Micron គ្រោងវិនិយោគ ១០០ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីប

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Micron Technology បានប្រកាសផែនការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លារសម្រាប់រយៈពេលជា…

Park Café បាត់ដំបងបានបើកដំណើរការជាផ្លូវការ ជាមួយអាហារនិងភេសជ្ជះសុខភាពសម្បូរបែបជាប់មាត់ស្ទឹងសង្កែ

ព័ត៌មាន
ផាកកាហ្វេបាត់ដំបង បានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អភិបាលក្រុង បាត់ដំបង ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ